Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រាំ ព្រមាន​កាត់​ផ្តាច់​ជំនួយ​ដល់​ប៉ា​គី​ស្ថាន ក្រោយ​ចោទ​ប្រទេស​នេះ​ថា ផ្តល់​ជំរក​ដល់​ពួក​ភេ​វរ​ករ​

spot_img

​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ​បាន​ព្រមាន​កាត់​ផ្តាច់​ជំនួយ​ដល់​ប្រទេស​ប៉ា​គី​ស្ថាន ដោយ​លោក​លើកឡើង​ថា ប្រទេស​នេះ​បាន​កុហក និង​បោកប្រាស់ ហើយ​បាន​ផ្តល់​ជំរក​ដល់​ពួក​ភេ​វរ​ករ​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់​សារព៌តមាន​សិង្ហបុរី Channel News Asia នៅ​ថ្ងៃ​អង្គារ ទី ២​នេះ​។​

​ការ​គំរាម​ផ្តាច​ជំនួយ​ដល់​ប្រទេស​ប៉ា​គី​ស្ថាន​នេះ គឺជា​ការ​ថ្លែង​លើកដំបូង​នៅ​ក្នុង​បណ្តាញ​ទំនាក់ទំនង សង្គម Twitter ក្នុង​ឆ្នាំ​ថ្មី ២០១៨​នេះ​។​

​ទោះយ៉ាងណា ប្រទេស​ប៉ា​គី​ស្ថាន​បាន​ឆ្លើយតប​យ៉ាង​លឿន​មក​វិញ​ថា ខ្លួន​បាន​ធ្វើ​កិច្ចការ​យ៉ាងច្រើន​ដើម្បី​អា​មេ​រិច ជួយ​អា​មេ​រិច​កំទិច​ពួក​អាល់​កៃ​ដា តែ​បែរជា​ទទួលបាន ការប្រមាថ និង​ការមិនទុកចិត្ត​ត្រឡប់មកវិញ​។​

​ទំនាក់ទំនង​រវាង​អា​មេ​រិច និង​ប៉ា​គី​ស្ថាន​បាន​ធ្លាក់ចុះ បន្ទាប់ពី​លោក ដូ​ណា​ល់ ត្រាំ​ឡើងកាន់តំណែង ហើយ​កាលពី​ខែ សីហា​ឆ្នាំ​មុន លោក ត្រាំ បាន​ថ្លែងថា ប្រទេស​ប៉ា​គី​ស្ថាន​ជារឿយៗ​ផ្តល់​ទី​ជំរក​យ៉ាង​មាន​សុវត្ថិភាព​ដល់​ក្រុម​ភេ​វករ​។​

​លោក ត្រាំ​បាន​ថ្លែង​នៅ​ថ្ងៃ​ចូលឆ្នាំថ្មី​ថា “​អា​មេ​រិច​ល្ងង់​ណាស់​ដែល​ផ្តល់​ជំនួយ​ដល់​ប៉ា​គី​ស្ថាន​ច្រើនជាង ៣៣​ប៊ី​លាន​ដុល្លា (៣៣​ពាន់​លាន​) ក្នុង​រយៈពេល​ជាង ១៥​ឆ្នាំ ហើយ​ពួកគេ​មិន​បាន​ផ្តល់​ឲ្យ​យើង​នូវ​អ្វី​សោះ ក្រៅ​តែ​ពី​ការ​កុហក និង​បោកប្រាស់ និង​គិត​ថា​មេដឹកនាំ​របស់​ពួកយើង​ជា​មនុស្ស​ល្ងង់​”​។​

​លោក​ថ្លែង​បន្តទៀតថា “​ពួកគេ​បាន​ផ្តល់​ទី​ជំរក​ដ៏​មាន​សុវត្ថិភាព​ដល់​ក្រុម​ភេ​វករ ដែល​ពួក​យើង​តាម​ចាប់​នៅក្នុង​ប្រទេស​អាហ្គានីស្ថាន ដោយ​ប្រទេស​នេះ​ជួយ​បាន​តិចតួច​ប៉ុណ្ណោះ​”៕ សុភ័ក្ត្រ​

 

spot_img
×