Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ មាន​អ្នកជំងឺ​ច្រើន​មក​ព្យាបាល រហូត​ហៀរ​មក​ក្រៅ​បន្ទប់​

spot_img

​ខេត្ត​ព្រះសីហនុ​៖ ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ គឺ​លោក​វេជ្ជបណ្ឌិត សេង ណុង បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​មន្ទីរពេទ្យបង្អែក​ខេត្ត​នេះ មាន​អ្នកជំងឺ​ជាច្រើន​បាន​ទៅ​សម្រាក​ព្យាបាល រហូតដល់​មាន​អ្នកជំងឺ​ខ្លះ ត្រូវដាក់​ឲ្យ​សម្រាក​ក្រៅ​បន្ទប់​ពេទ្យ ដោយសារ​ខ្វះ​កន្លែង​។​

​លោក​បន្តថា កន្លងមក​មាន​សប្បុរ​សជន​ជាច្រើន​បាន​ជួយឧបត្ថម្ភ​ទាំង​ថវិកា និង​គ្រែ​សម្រាប់​អ្នកជំងឺ ជូន​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​ជា​បន្តបន្ទាប់ ប៉ុន្តែ​ដោយសារតែ​ចំនួន​អ្នកជំងឺ ដែល​មករក​សេវា​ព្យាបាល​ចេះតែ​កើន​ច្រើន​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ទើប​បណ្តាល​ឲ្យ​មន្ទីរពេទ្យបង្អែក ខ្វះ​កន្លែង​សម្រាប់​អ្នកជំងឺ សម្រាក​ព្យាបាល និង​ជា​បញ្ហា ត្រូវ​ដោះស្រាយ​រហូតមកដល់​ពេលនេះ​។​

​ផ្តើម​ពី​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត សេង ណុង ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ ថ្លែងថា មន្ទីរពេទ្យ​នេះ នៅតែ​ចាត់ទុក​ជំនួយ​ឧបត្ថម្ភ របស់​សប្បុរសជន ជួយឧបត្ថម្ភ​គ្រែ​សម្រាប់​អ្នកជំងឺ ជូន​ដល់​មន្ទីរពេទ្យបង្អែក គឺជា​រឿង​សំខាន់​ចាំបាច់​បំផុត​ក្នុងពេល​បច្ចុប្បន្ននេះ​។​

​ជាការ​ឆ្លើយតប​ភ្លាមៗ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ខាងលើនេះ លោកស្រី សែម សុ​ភី ជា​សប្បុរសជន​ម្នាក់ ក្នុងចំណោម​សប្បុរសជន​ច្រើន​ទៀត រស់នៅ​ខេត្ត​ព្រះសីហនុ​។ លោកស្រី​មានប្រសាសន៍ថា ដើម្បី​ជួយ​ដល់​ការខ្វះខាត របស់​មន្ទីរពេទ្យបង្អែក​ខេត្ត ហើយក៏​ដើម្បី ក្នុងន័យ​មនុស្សធម៌​ជួយ​សម្រាល​ដល់​ទុក្ខលំបាក​អ្នកជំងឺ ក៏ដូចជា​ប្រជាពលរដ្ឋ​មាន​ជីវភាព​ក្រីក្រ​ខ្វះខាត​ផង នៅ​រសៀល​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៩​នេះ លោកស្រី​បាន​នាំយក​គ្រែ​ពូក​ចំនួន ៥៤​គ្រែ ព្រមទាំង​ដង​សា​រ៉ូម​ជាង ៥០​ដង​ប​ម្ថែ​ម​ទៀត យកទៅ​ឧបត្ថម្ភ​ជូន​ដល់​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​។​

​លោកស្រី សែម សុ​ភី ផ្តល់​សម្ភាសន៍​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា គ្រែ​ពូក​និង​ដង​សា​រ៉ូម​ទាំងអស់នេះ បានមកពី​ការបរិច្ចាគ របស់​សប្បុរសជន​ជាច្រើនរូប​។ ក្នុងនោះ​ក្រុមគ្រួសារ​លោកស្រី​ផ្ទាល់ បាន​ឧបត្ថម្ភ​ចំនួន ៣៥​គ្រែ និង​សប្បុរសជន​មួយចំនួនទៀត​បាន​ឧបត្ថម្ភ​ចំនួន​១៩​គ្រែ​។​

​ងាក​ទៅ​លោក​វេជ្ជបណ្ឌិត សេង ណុង ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ បានបង្ហាញ​អារម្មណ៍​រំភើប​ស្ទើរ​ស្រក់​ទឹកភ្នែក នៅ​គ្រា​ឃើញ​សប្បុរសជន​ជាច្រើន បាន​ឆ្លើយតប ចំពោះ​កង្វះខាត​គ្រែ ក៏ដូចជា​កន្លែង​សម្រាប់​អ្នកជំងឺ​សម្រាក​ព្យាបាល នៅក្នុង​មន្ទីរពេទ្យ​នេះ​។​

​ព្រម​ជាមួយគ្នានេះ លោក​វេជ្ជបណ្ឌិត សេង ណុង បាន​ថ្លែងអំណរគុណ​ដល់​សប្បុរ​សជន​ទាំងអស់ ដែល​បាន​បន្ត​ជួយឧបត្ថម្ភ​ទាំង​ថវិកា និង​សម្ភារៈ​ផ្សេងៗ មាន​គ្រែ​ពូក​សម្រាប់​អ្នកជំងឺ​ជាដើម ជូន​ដល់​មន្ទីរពេទ្យបង្អែក​ជាប​ន្ត​បន្ទាប់​មកនេះ​។​

​លោក​ប្រធាន​មន្ទីរពេទ្យ បន្តថា ជាទូទៅ​សម្រាប់​មន្ទីរពេទ្យ​ខេត្ត​នេះ មាន​កន្លែង​សម្រាប់​អ្នកជំងឺ​ត្រឹមតែ​ជាង​១០០​នាក់​តែប៉ុណ្ណោះ ប៉ុន្តែ​នៅ​ពាក់កណ្តាល​ខែកក្កដា ឆ្នាំ​២០១៩​នេះ អ្នកជំងឺ​បាន​កើនឡើង​រហូត​ទៅដល់​ជិត ៣៥០​នាក់ ទើប​ធ្វើ​ឲ្យ​ខ្វះ​បន្ទប់​សម្រាប់​អ្នក​ជំ​ងឹ ដែល​ចាំបាច់​មន្ទីរពេទ្យ​បង្ខំចិត្ត​ឲ្យ​អ្នកជំងឺ​ច្រើន​នាក់ មក​សម្រាក​នៅ​ខាងក្រៅ​បន្ទប់​ពេទ្យ​។​

​ត្រង់ចំណុច​នេះ លោក សេង ណុង បាន​ថ្លែង​អំ​គុណ​ជាថ្មី​ម្តងទៀត ចំពោះ​នាម​សប្បុរសជន ដែល​បាន​បន្ត​នាំយក​គ្រែ​សម្រាប់​អ្នកជំងឺ មកជួយ​ឧបត្ថម្ភ​ដល់​មន្ទីរពេទ្យបង្អែក នៅ​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៩​នេះ​រួមមាន​៖

១- លោកស្រី សែម សុ​ភី ក្រុម​បេះដូង​មនុស្សធម៌ ព្រមទាំង​បុត្រ ជួយឧបត្ថម្ភ គ្រែ​ចំនួន ១៤ និង ដង​សារូ​ម​១៤ សរុប ១៧៥០​ដុល្លារ​

២- លោកគ្រូ កែវ ម៉ាច និង ភរិយា ព្រម​ទាំ​បុត្រ ឧបត្ថម្ភ​គ្រែ​១ និង ដង​សា​រ៉ូម​១ សរុប ១២៥​ដុល្លារ​

៣- កញ្ញា ឆែ បរិ​ណា ឧបត្ថម្ភ គ្រែ​១ និង ដង​សា​រ៉ូម​១ សរុប ១២៥​ដុល្លារ​

៤- លោក វែង លី​ង៉ូ​វ និង ភរិយា ឧបត្ថម្ភ គ្រែ​១ និង ដង​សា​រ៉ូម​១ សរុប​១២៥​ដុល្លារ​

៥- លោកស្រី យ៉ាន់ ចរណៃ និង ស្វាមី ឧបត្ថម្ភ គ្រែ​១​សរុប ១១០​ដុល្លារ​

៦- លោកស្រី ទា សុ​ម៉ី ឧបត្ថម្ភ គ្រែ​៣ និង ដង​សា​រ៉ូម​៣ សរុប ៣៧៥​ដុល្លារ​

៧- លោកប៉ា សែម គី​ថា​យ និង អ្នក​ម៉ាក់ ជួយឧបត្ថម្ភ គ្រែ​១០ និង​ដង​សា​រ៉ូម​១០ សរុប ១២៥០​ដុល្លារ​

៨- អ្នកនាង ឌួង សុជាតា ឧបត្ថម្ភ គ្រែ​១ និង​ដង​សា​រ៉ូម​១ សរុប ១២៥​ដុល្លារ​

៩- លោកស្រី ខែម ស្រី​នេ​ត ឧបត្ថម្ភ គ្រែ​១ និង​ដង​សា​រ៉ូម​១ សរុប ១២៥​ដុល្លារ​

១០- លោកស្រី គាត គីម​ឡាយ និង ស្វាមី ឧបត្ថម្ភ គ្រែ​១ និង​ដង​សា​រ៉ូម​១ សរុប ១២៥​ដុល្លារ​

១១- លោក កៅ រី​ណា និង ភរិយា ឧបត្ថម្ភ គ្រែ​១ និង ដង​សា​រ៉ូម​១ សរុប ១២៥​ដុល្លារ​

១២- លោកស្រី ជៃ ពេ​ជ​សុ​ផា​ណែ​ត និង ស្វាមី ឧបត្ថម្ភ គ្រែ​១ និង​ដង​សា​រ៉ូម​១ សរុប ១២៥​ដុល្លារ​

១៣- លោកស្រី ឌៀប ចាន់​មន្នី និង ស្វាមី ជួយឧបត្ថម្ភ គ្រែ​១ និង​ដង​សា​រ៉ូម​១ សរុប ១២៥​ដុល្លារ​

១៤- លោក លូ លី​ខេង និ​អ្នកស្រី​អាំ​តុល ដូលី ជួយ​ឧ​ប​ត្ត​ម្ភ​គ្រែ​២ និង ដង​សា​រ៉ូម​២ សរុប ២៥០​ដុល្លារ​

១៥- លោកស្រី ខែម ចិន្តា និង លោក ឈៀង ប៊ុនធឿន ឧបត្ថម្ភ គ្រែ​១ និង ដង​សារូ​ម​១ សរុប ១២៥​ដុល្លារ​

១៦- លោក ហេង ប៊ុន​ធាន ឧ​ប​ត្ត​ម្ភ​គ្រែ​១ និង​ដង​សា​រ៉ូម​១ សរុប ១២៥​ដុល្លារ​

១៧- លោក សែម រម​នា និង ភរិយា ឧបត្ថម្ភ គ្រែ​៥ និង​ដង​សា​រ៉ូម​៥ សរុប ៦២៥​ដុល្លារ​

១៨- លោក សៀង ភី​វិសាល ឧបត្ថម្ភ គ្រែ​២ និង ដង​សា​រ៉ូម​២ សរុប ២៥០​ដុល្លារ​

១៩- កញ្ញា សៀង ភី​ធិ​តា ឧបត្ថម្ភ គ្រែ​២ និង ដង​សា​រ៉ូម ២ សរុប ២៥០​ដុល្លារ​

២០- កុមារី សៀង ភី​មុនិនាថ ជួយឧបត្ថម្ភ គ្រែ​២ និង ដង​សា​រ៉ូម ២ សរុប ២៥០​ដុល្លារ​

២១- លោកស្រី សួន សេ​ដា និង ស្វាមី បាន​ជួយឧបត្ថម្ភ គ្រែ​១​ដង​សា​រ៉ូម​១ សរុប ១២៥​ដុល្លារ​សហរដ្ឋអាមេរិក​៕ ដោយ​៖ ដែន សីមា​

spot_img
×