Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​រកឃើញ កុងតឺន័រ​ចំនួន ៨៣​ទូ មាន​ផ្ទុក​កាកសំណល់​សំរាម ដែល​លួច​នាំ​មកពី​បរទេស តាម​ច្រក​កំពង់ផែ​ក្រុងព្រះសីហនុ​

spot_img

​ខេត្ត​ព្រះសីហនុ​៖ មន្ត្រី​មាន​សមត្ថកិច្ច នៅ​មាត់ច្រក​កំពង់ផែ​ស្វយ័ត ក្រុងព្រះសីហនុ បាន​ឲ្យ​ដឹងថា មន្ត្រី​ជំនាញ​បាន​រកឃើញ កុងតឺន័រ​ចំនួន ៨៣​ទូ មាន​ផ្ទុក​កាកសំណល់​សំរាម ដែល​គេ​បោះចោល ហើយ​ត្រូវគេ​លួច​នាំចូល​ពី​បរទេស​។​
​សំរាម​ទាំង ៨៣​ទូរ​ខាងលើនេះ ត្រូវបាន​កម្លាំង​សមត្ថកិច្ច នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​បង្ក្រាប​បានជា​បន្ដបន្ទាប់ នៅ​ច្រក​កំពង់ផែ​ខេត្ត​ព្រះសីហនុ​។​

​មន្ត្រី​ដដែល​បន្តថា ក្រោយ​សមត្ថកិច្ច​បង្ក្រាប​បាន នៅ​ច្រក​កំពង់ផែ ថ្នាក់ដឹកនាំ​ក្រសួងបរិស្ថាន និង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ នៅ​រសៀល​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៩​នេះ បានសម្រេច​គាស់​ទូរ​កុងតឺន័រ​ទាំងអស់នោះ ដើម្បី​ពិនិត្យ​ជាក់ស្ដែង នៅក្នុង​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​។​

​លទ្ធផល ចំពោះ​ការ​គាស់​ទូរ​កុងតឺន័រ​នៅ​រសៀល​ថ្ងៃនេះ ធ្វើឡើង​ក្រោម​វត្តមាន លោក គុណ ញឹម ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​, លោក សាយ សំ​អាល់ រដ្ឋមន្ដ្រី​ក្រសួងបរិស្ថាន ,​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ និង​លោក លូ គឹមឈន់ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​អគ្គនាយក​កំពង់ផែ​ស្វយ័ត ក្រុងព្រះសីហនុ ព្រមទាំង​វត្តមាន​មន្ត្រី​មាន​សមត្ថកិច្ច​ស្ថាប័ន​ពាក់ព័ន្ធ​ច្រើន​រូប​ទៀត​។​

​ប្រភពពី​មន្ដ្រី​គយ​ច្រក​កំពង់ផែ​ក្រុងព្រះសីហនុ ដែល​ចូលរួម​ប្រតិបត្តិការ​ខាងលើនេះ បាន​បង្ហើប​ឲ្យ​ដឹងថា មូល​ហេតុដែល​កាកសំណល់​នេះ​អាច​នាំ​ចូលមក​ប្រទេស​កម្ពុជា​បាន ព្រោះតែ​ប្រទេស​ប្រភពដើម​បាន​ក្លែងបន្លំ​ឯកសារ​នាំចូល ដោយ​មិន​បញ្ជាក់​ប្រភេទ​ទំនិញ​ច្បាស់លាស់​។ ជាងនេះទៀត ឈ្មួញ​គ្រាន់តែ​សរសេរថា ប្រភេទ​ទំនិញ​កែច្នៃ ប៉ុន្ដែ​ពេលមកដល់​កម្ពុជា ទើប​សមត្ថកិច្ច​ស្គែ​ន​ពិនិត្យ​ទៅ​ឃើញថា ជា​កាកសំណល់​សំរាម ដែល​គេ​បោះចោល​។​

​យ៉ាងនេះ​ក្តី មន្ត្រី​ជំនាញ​មិនទាន់​បញ្ជាក់ប្រាប់​ពី​ប្រទេស​ដើម ដែល​បន្លំ​នាំយក​សំរាម​ចំនួន ៨៣​កុងតឺន័រ ពី​ក្រៅប្រទេស មកកាន់​ប្រទេស​កម្ពុជា​នេះ​នៅឡើយ​ទេ ដោយ​ប្រាប់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន​ថា ទុកពេល​ឲ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​ឲ្យ​បានជា​ក់លាក់​ជាមុនសិន​៕ ដោយ​៖ ដែន សីមា​

spot_img
×