Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទិវា​បុណ្យជាតិ​ ៧ ​មករា ​លើក​ទី​៣៩ ឆ្នាំ​នេះ​នឹង​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​ពេជ្រ ដែល​មាន​មហាជន​ចូលរួម​ជិត​៥​ម៉ឺន​នាក់​

spot_img

​ភ្នំពេញ​៖ ទិវា​បុណ្យជាតិ ​៧​ មករា​លើក​ទី​៣៩ ឆ្នាំ​២០១៨​នេះ ​នឹង​ត្រូវ​ប្រារព្វ​ធ្វើឡើង​នៅ​មជ្ឈមណ្ឌកោះ​ពេជ្រ ហើយ​បើ​តាម​គម្រោង​នឹង​មាន​មហាជន​ចូលរួម​ជិត​៥​ម៉ឺន​នាក់ ក្រោម​អធិបតីភាព​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន ប្រធាន​គណៈបក្ស​ប្រជាជន​កម្ពុជា​និង​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ក្នុង​កិច្ចប្រជុំ ស្តី​ពី​ការពង្រឹង​សន្តិសុខ របៀបរៀបរយ ជុំវិញ​ការរៀបចំ​ពិធី​នេះ​នៅ​សាលា​រាជធានី​ភ្នំពេញ ក្រោម​វត្តមាន​លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដោយ​មាន​ការចូលរួម​ពី កម្លាំង​មាន​សមត្ថកិច្ច​ទាំង​២​ប្រភេទ​និង​អភិបាល​ខណ្ឌ​ទាំង​១២​ចំណុះ​អោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​។​

​ក្នុង​កិច្ចប្រជុំ​នា​ព្រឹក​ថ្ងៃ​ទី​២​ខែ​មករា​ឆ្នាំ​២០១៨ នេះ​លោក​ឃួង ស្រេង បាន​ជម្រុញ​អោយ​កម្លាំង​មាន​សមត្ថកិច្ច​ទាំងអស់​ពង្រឹង​សន្តិសុខ និង​របៀបរៀបរយ​អោយបាន​ល្អ ជាពិសេស​ថែមទៀត​នោះ គឺ​ការណែនាំ​អោយ​ប្រជាពលរដ្ឋ​ដាក់​ទង់ជាតិ​នៅតាម​មុខ​ផ្ទះ​របស់​ខ្លួន ដើម្បី​ទទួល​បុណ្យ​៧​មករា ដោយ​នេះ​ជា​បុណ្យ​ជាតិ ហើយ​ទិវា​បុណ្យ​នេះ​ជា​បុណ្យ​កំណើត​ទី​២​របស់​យើងទាំងអស់គ្នា​ផងដែរ បើ​គ្មាន​ថ្ងៃ​៧​មករា​ក៏​មិន​មាន​ថ្ងៃនេះ​ដែរ​។​

លោក​មាន ចាន់​យ៉ាដា អភិបាលរង​រាជធានី​ភ្នំពេញ​បាន​អោយដឹងថា ទិវា​បុណ្យជាតិ​៧​មករា​លើក​ទី​៣៩ ឆ្នាំ​នេះ​នឹង​ធ្វើឡើង ដោយ​មាន​មហាជន​ចូលរួម​ចំនួន​៤៥០០០​នាក់ ហើយ​ក្នុង​ចំនួន​នេះ​សម្រាប់​រាជធានី​ភ្នំពេញ​មាន​មហាជន​មក​ពី​បណ្តាល​ខណ្ឌ​ទាំង​១២​មាន​ចំនួន​២៥០០០​នាក់​។​លោក​បញ្ជាក់ថា ទិវា​បុណ្យជាតិ​៧​មករា​លើក​ទី​៣៩ ឆ្នាំ​នេះ​ធ្វើឡើង​ធំ​ជាង​បណ្តាល​ឆ្នាំមុនៗ ។​ដោយ​កន្លងមក​នេះ​យើង​ធ្លាប់​តែ​ធ្វើ​នៅក្នុង​ទីតាំង​គ​៨៥(​ទីស្នាក់ការ​គណៈបក្ស​ប្រជាជន​កម្ពុជា នៅ​ចំការមន​) ដែល​ដាក់​មហាជន​បាន​តែ​ប្រមាណ​១៦០០​នាក់​ប៉ុណ្ណោះ​។ តែ​ឆ្នាំនេះ ជា​លើក​ទី​១​ហើយ ដែល​នឹង​ធ្វើឡើង​ដោយ​មាន​មហាជន​ចូលរួម​រហូត​ដល់​ចំនួន​៤៥០០០​នាក់ ៕ ដោយ​៖​កូឡាប​

spot_img
×