Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហភាព​អឺរ៉ុប បញ្ជាក់​ជំហរ​បន្ត​គាំទ្រ និង​ការបន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​

spot_img

​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ក៏បាន​វាយតម្លៃ​ចំពោះ​ភាពជោគជ័យ​នៃ ការអនុវត្ត​គម្រោង​នានា​ក្រោម​ក្របខ័ណ្ឌ កិច្ចសហប្រតិបត្តិការ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា ជាមួយ​សហភាព​អឺរ៉ុប ដូចដែល បានកំណត់​ក្នុង​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​ឥត​សំណង​។​

​លោក​អគ្គបណ្ឌិត សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានទទួល​ជួប​លោក​ច្ស​ច អេ​ដ​ហ្គា (George Edgar) ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ពិភាក្សា​អំពី​ការអនុវត្តន៍​កម្មវិធី សម្រាប់​កិច្ច​សហ​- ប្រតិបត្តិការ កម្ពុជា​-​សហភាព​អឺរ៉ុប​, រសៀល​ថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០១៩, នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។​

​ក្នុងជំនួប លោក​អគ្គបណ្ឌិត​សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រី បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​លោក ច្ស​ច អេ​ដ​ហ្គា និង​សហការី និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការគាំទ្រ​ផែ្ន​ក​ហិរញ្ញវត្ថុ និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អប្រសើរ​កន្លង​មក រវាង​សហភាព​អឺរ៉ុប និង​រាជរដ្ឋាភិបាល​កម្ពុជា ។​

​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា លោក​ច្ស​ច អេ​ដ​ហ្គា ក៏បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ភាពជោគជ័យ​នៃ ការអនុវត្ត​គម្រោង​នានា​ក្រោម​ក្របខ័ណ្ឌ កិច្ចសហប្រតិបត្តិការ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា ជាមួយ​សហភាព​អឺរ៉ុប​។ ដូចដែល បានកំណត់​ក្នុង​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​ឥត​សំណង តាម​កម្មវិធី​កែទម្រង់​នីមួយៗ នៃ​កិច្ចសហប្រតិបត្តិការ​ក​ម្ពុ​ជា​-​សហភាព​អឺរ៉ុប​, ការវាយតម្លៃ​នៃ​ការអនុវត្ត​ក្របខណ្ឌ​ឆ្នាំ ២០១៨ មាន​ជា​លទ្ធផល​ដូចខាងក្រោម ​៖

១៖ កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដំណាក់កាល​ទី​៣ ត្រូវ​បើក​ផ្តល់​ថវិកា​សម្រាប់​ឆ្នាំ ២០១៩ ចំនួន ៤,៣​លាន​អឺរ៉ូ​។​

២៖ ភាពជា​ដៃគូ​កំណែទម្រង់​វិស័យ​អប់រំ​ឆ្នាំ​២០១៨-២០១២ ត្រូវ​បើក​ផ្តល់​ថវិកា​សម្រាប់​ឆ្នាំ ២០១៩ ចំនួន ១៧,៥ លាន​អឺរ៉ូ​។​

៣៖ កម្មវិធី​ជំរុញ​កំណើន​វិស័យ​ជលផល​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន (​ផ្នែក​នេសាទ​) ត្រូវ​បើក​ផ្តល់​ថវិកា​សម្រាប់​ឆ្នាំ ២០១៩ ចំនួន ៥​លាន​អឺរ៉ូ​។​

​លោក​អគ្គបណ្ឌិត​សភាចា​រ្យ​ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​សហភាព​អឺរ៉ុប ចំពោះ​ជំហរ​បន្ត​គាំទ្រ និង​ការបន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ ជាមួយ​រាជរដ្ឋាភិបាល​បន្ថែមទៀត ដែល​ឆ្លុះបញ្ចាំង​អំពី​សុភ​វិនិច្ឆ័យ ចំពោះ​សមិទ្ធផល​នានា ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ខិតខំ​សម្រេចបាន​។​

​ចំពោះ​កម្មវិធី​ទាំង​៣​ខាងលើ​, អគ្គបណ្ឌិត​សភាចា​រ្យ​ឧបនាយករដ្ឋមន្ត្រី នឹង​ជំរុញ និង​សម្របសម្រួល​ជាមួយ​ក្រសួង​ជំនាញ​ពាក់ព័ន្ធ ដើម្បី​រៀបចំ​ឯកសារ​គាំទ្រ​សម្រាប់​ការ បន្ត​បើក​ផ្តល់​ថវិកា​ឆ្នាំ​២០១៩ ក្នុង​ខែសីហា ឆ្នាំ​២០១៩​នេះ​៕​ ដោយ​៖​កូ​ឡាប​

spot_img
×