Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្លង​ចរន្តអគ្គិសនី បង្ក​កើតជា​អគ្គីភ័យ​ឆេះ​ក្លឹប​កំសាន្ត​(​លេ​ជេន​) មួយកន្លែង​ស្ថិតនៅ ស្រុក​ឈូក ខូ​ត​ខាត​ជាង​១០​ម៉ឺន​ដុល្លារ​

spot_img

​នៅ​រសៀល​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៥​និង​១៥​នាទី មាន​ករណី​អគ្គីភ័យ​ឆេះ​ក្លឹប​កំសាន្ត​(​លេ​ជេន​)​មួយកន្លែង​ស្ថិតនៅ​ភូមិ​ជ្រៃ ឃុំ​សត្វ​ពង ស្រុក​ឈូក ខេត្តកំពត ។​

​ក្លឹប​នេះ​មាន​ម្ចាស់​ឈ្មោះ ស៊ុម រដ្ឋា ភេទ​ប្រុស អាយុ​៣៥ ឆ្នាំ​រស់នៅ​ភូមិ​ក្រសាំង ឃុំ​ឈូក ស្រុក​ឈូក ។ ករណីនេះ​កម្លាំង​ពន្លត់អគ្គីភ័យ​នៃ​អធិការនគរបាល​ស្រុក​ឈូក និង​កម្លាំង​ពន្លត់អគ្គីភ័យ​នៃ​អធិកា​រដ្ឋា​នគរបាល​ស្រុក​ដង់ទង់ ស្រុក​ជុំ​គិរី បានធ្វើការ​ពន្លត់​ដោយ​ប្រើ​ឡានទឹក​ចំនួន​៣​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន​៦​ឡាន ក្នុង​គណៈ​ពេលនេះ​យើង​បាន​គ្រប់គ្រង​ស្ថាន​ការ​បាន​៩០​ភាគរយ ហើយ​ទំហំ​នៃ​ការខូចខាត​ប្រហែល​គិត​ជា​ទឹកប្រាក់​អស់​ប្រមាណ​ជា​១០​មុឺ​ន​ដុល្លារ​។​

​ចំពោះ​មូលហេតុ​ដែល​នាំ ឲ្យ​មាន​អគ្គីភ័យ​នេះ​គឺ​បណ្តាលមកពី​ផ្ទុះ​សេ​ខ្សែរ​ភ្លើង ។​ករណីនេះ​មិន​បណ្តាល​ឲ្យ​អ្នកណាម្នាក់​រងរបួស​ទេ ៕​ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×