Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្លូវជាតិ​ទើប​ធ្វើ​ថ្មីៗ នឹង​បង្កប់​កាមេរ៉ា ចាប់​រថយន្ត បើក​លើស​ល្បឿន​កំណត់ ចាប់​ផ្លាកលេខ ហើយ​ផាកពិន័យ ដល់ផ្ទះ​

spot_img

​ភ្នំពេញ​៖ លោក រដ្ឋមន្ត្រីក្រសួង​សាធារណការ បាន​ថ្លែងថា នៅតាម​ដងផ្លូវ​ទើប​ធ្វើ​ថ្មី និង​កំពុង​ធ្វើ នឹង​បង្កប់​កាមេរ៉ា​ដើម្បី ចាប់​ល្បឿន​រថយន្ត ចាប់​ផ្លាកលេខ នៅតាម​ដងផ្លូវ ហើយ​រថយន្ត​ដែល​បើកបរ លើស​ល្បឿន​កំណត់ នឹង​បញ្ជូន​ក្រដាស​ផាកពិន័យ ទៅ​ឱ្យដល់​មុខផ្ទះ​តែម្តង​។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន លើកឡើង​ដូចនេះ ក្នុង​ពិធី​ចុះហត្ថលេខា លើ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា ស្តីពី​ការបង្កើន​សុវត្ថិភាព​ចរាចរណ៍ នៅលើ​ផ្លូវថ្នល់​ក្នុងប្រទេស​កម្ពុជា រវាង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ជាមួយ​ក្រុមហ៊ុន មី​ឆែ​លីន រ៉ូ និង​ក្រុមហ៊ុន វើ​ល​ប្រ៊ី​ជ ត្រេ​ឌី​ង ក្នុង​រយៈពេល​២​ឆ្នាំ​។

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ថ្លែងថា គ្រោះថ្នាក់​ចរ​រាចរ​ដែល កើត​មាននៅ​កម្ពុជា នាពេល​បច្ចុប្បន្ន ភាគច្រើន​បាន​បង្កឡើង ដោយ​ការបើកបរ​ហួស​ល្បឿន​កំណត់​, បើកបរ​មិន​ប្រុងប្រយ័ត្ន​, ប្រើប្រាស់​គ្រឿង​ស្រវឹង​, វ៉ា​ជែង​ដោយ​មិនបាន​ប្រុងប្រយ័ត្ន ហើយ​រថយន្ត​ខ្លះទៀត មិនបាន​យក ទៅធ្វើ​ការត្រួតពិនិត្យ​ឱ្យបាន​ត្រឹមត្រូវ ដោយពេល​ខ្លះ​សម្បក​កង់​សឹក ធ្វើឱ្យ​ជាន់​ហ្វ្រាំង មិន​ស៊ី​ជាដើម​។ ក្រៅពី​បញ្ហា​ទាំងនេះ ការបើកបរ​លើស​ល្បឿន​កំណត់ ក៏​ជា​បុព្វហេតុ​មួយ នាំឱ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរ លើ​ដង​វិថី​ផងដែរ​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​បញ្ជាក់ថា “​លោក​នឹង​រៀបចំ​បំពាក់​កាមេរ៉ា​ចាប់​ល្បឿន​រថយន្ត នៅតាម​ដងផ្លូវ​ជាតិ ដែល​ទើប​សាងសង់​ថ្មី ឬក៏​ផ្លូវជាតិ ដែល​សាងសង់​ក្រោយៗ​ទៀត​។ យើង​ក៏បាន​រៀបចំ​ដាក់​កាមេរ៉ា ដើម្បី​ចាប់​អ្នកបើកបរ​លើស​ល្បឿន​លឿន​ពេក​។ អ៊ីចឹង​ផ្លូវ​នឹងមាន បង្កប់​កាមេរ៉ា​មួយចំនួន គឺ​បើក​ទៅ​កាមេរ៉ា​ថត​ឡាន​ហ្នឹង បាន​ផ្លាកលេខ​ឡាន ហើយ​យក​ក្រដាស​ផាកពិន័យ ដល់ផ្ទះ​តែម្តង​។ អ៊ីចឹង​ជម្រាប​ថា ផ្លូវ​មួយចំនួន​នឹងមាន​កាមេរ៉ា​។ កាមេរ៉ា មាន​ផ្លូវ​មួយចំនួន​ដែល​បង្កើត​ថ្មីៗ មាន​ផ្លូវ​លេខ​៣ មាន​កាមេរ៉ា ផ្លូវ​៤១ ផ្លូវ​៣១ ផ្លូវ​៣៣ និង​ផ្លូវ​ផ្សេងៗ​ទៀត និង​មាន​កាមេរ៉ា​ចាប់​ល្បឿន​។ អ៊ីចឹង​មិនដឹង​ទេ បើក​ទៅ​ចាប់​ខ្លួនឯង​ហើយ បើក​លឿន​ពេក​ញញឹម​ផង ព្រោះ​ការ​មេ​រ៉ា​ថត​ជាប់​ហើយ ហើយ​បញ្ជូន​ការផាកពិន័យ ដល់ផ្ទះ​តែម្តង​”​។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា ផ្លូវ​ដែល​ទើប​សាងសង់​ថ្មី និង​កំពុង​សាងសង់ ដើម្បី​ឱ្យមាន​គុណភាព ក្រសួង​សាធារណការ បានស្នើ​សុំឱ្យ​មាន​អ្នកបច្ចេកទេស មកពី​ប្រទេស​ចិន ជួយ​ពិនិត្យមើល​។ ក្រុម​ជំនាញការ​របស់​ចិន បាន​ពិនិត្យ​ផ្លូវ​រួចរាល់​ហើយ ហើយ​បាន​រកឃើញថា មាន​ផ្លូវ​ខ្លះ​ល្អ និង​ផ្លូវ​ខ្លះ​មិនទាន់​ល្អ​។ សម្រាប់​ផ្លូវ​ដែល​រកឃើញថា មិនទាន់​ល្អ​ក្រសួង នឹងធ្វើ​ឱ្យបាន​ត្រឹមត្រូវ តាម​លក្ខណៈ​បច្ចេកទេស និង​ដាក់​ស្លាក​សញ្ញា​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​ជៀសវាង​គ្រោះថ្នាក់​។​

​លោក ស៊ុន ចាន់ថុល ក្រសួង​សាធារណការ ក៏បាន​ធ្វើការ​ជាមួយ ធនាគារអភិវឌ្ឍន៍អាស៊ី ADB ដើម្បី​សុំ​ជំនួយ យកមក​គូស​គំនូស​ផ្លូវ នៅតាម​ដងផ្លូវ នៅក្នុង​ប្រទេស​កម្ពុជា​៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×