Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿងរ៉ាវ​ស្មោគគ្រោក របស់​មន្ត្រី​ធំៗ​មួយចំនួន​នៃ​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង ដែល​កំពុង​បិទបាំង​ថ្នាក់​លេី​និង​ពលរដ្ឋ​មិន​ឲ្យ​ដឹង​

spot_img

​លោក​វីល្លាម សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់ មកពី​គណបក្ស​ខ្មែរ​ក្រោក កាលពី​ថ្ងៃទី​១៦​កក្កដា បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​កថា ​ថ្មីៗ​នេះ​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់​បាន​ចុះ​ស្រាវជ្រាវ​បញ្ហា​នានា​ក្នុង​ខេត្តកំពង់ឆ្នាំង និង​បាន​រក​ឃេី​ញ​ភាពមិនប្រក្រតី​ធំៗ​មួយចំនួន​នៃ​ប្រព័ន្ធ​រដ្ឋបាលខេត្ត​នេះ​ក្រោម​ការគ្រប់គ្រង​របស់លោក ឈូ ច័ន្ទ​ឌឿ​ន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង​។​

​លោក​បាន​ថ្លែងថា ជាក់ស្ដែង​រដ្ឋាភិបាល​បានចេញ​អនុក្រឹត្យ​លេខ ១៨៣ អនក្រ បក តប​តាម​លិខិត​លេខ ១៥៩/១៦ លស ចុះ​ថ្ងៃទី​០៤ ខែ ឧសភា ឆ្នាំ ២០១៦ ដែល អនុក្រឹត្យ​សម្ដៅ​លេី​ការ​ធ្វេី​ប្រទានកម្ម​ដី​ចំនួន ១៧,៥០ ហិច​តា ក្នុង​តំបន់​២ នៅ​សង្កាត់​ខ្សា​ម ភូមិ​០៦ ខេត្តកំពង់ឆ្នាំង អោយ​ពលរដ្ឋ ដោយ​បែងចែក ជា ៥២៥ ក្បាលដី​អោយ​ពលរដ្ឋ ៥២៥ គ្រួសារ និង ៦​ក្បាលដី ទំហំ​៤ ហិច​តា ប្រគល់អោយ ធ្វេី​សាលា​បុណ្យ ធ្វេី​ផ្សារ ធ្វេី​ចំណតរថយន្ត ធ្វេី​សួន ។​

​លោក​បាន​បន្ថែមថា តែ​ការពិត ពលរដ្ឋ​មានតែ ២១០ គ្រួសារ​ទេ ដែល​ទទួលបាន​ក្បាលដី ហេី​យ​រដ្ឋបាលខេត្ត​ទា​លុយ​ចាក់ដី​១០០០​ដុល្លា​ទៀត​ក្នុង​មួយ​ក្បាលដី ដោយយោង​លេី​លិខិត ដ្ឋ​បាល​ខេត្ត​លេខ ១៤/១៧ សជណ ថា ដី​ចំនួន ២១០ ក្បាលដី​នោះ​រដ្ឋបាលខេត្ត​ជា​អ្នកទិញ​ទៅវិញ និង​តម្រូវ​យកលុយ​១០០០​ដុល្លា ចុះដី​ក្នុង​អនុក្រឹត្យ​បាត់​ទៅណា ? អនុក្រឹត្យ​កំណត់អោយ​យកលុយ​ឬ​យ៉ាងណា ហេី​យ​បាត់​ពលរដ្ឋ​ដែល​ត្រូវ​ទទួល​ដី​ចំនួន ៣១៥​គ្រួសារ​ទៀត​បាត់​ទៅណា ថែមទាំង​បាត់​ដី​អស់​មួយចំនួនធំ​ទៀត​។​

​ហេី​យ​ជាក់ស្ដែង​ដី​នោះ​ជា​ដី​ធ្វេី​ប្រទានកម្ម​អោយ​ពលរដ្ឋ ជា​ដី​របស់​រដ្ឋ តែ​រដ្ឋបាលខេត្ត​បាន​ធ្វេី​ការចេញ​ប័ណ្ណ​កម្ម​សិទ្ធ​លេខ Liv0174 លេី​គម្រោង​ដី​សាលា​បុណ្យ ដី​ផ្សា ដី​ចំណ​តទៅ​ឲ្យ​ក្រុមហ៊ុន LKL ទៅវិញ ដែល​ផ្ទុយ​ពី​អនុក្រឹត្យ​ទាំងស្រុង ទោះ​ក្រសួង​រៀបចំ​ដែ​ដី​បានចេញ​ដីកាអម​លេខ ២៣៦ អ​/​អដ​ភ បាន​ច្រាល​ចោល​ទាមទា​អោយ​ចុះ​ប​ញ្ជូ​ល​ជា​ដី​រដ្ឋ​ក៏ដោយចុះ​ក៏​រដ្ឋបាលខេត្ត​អត់​ខ្វល់​។​

​ជាពិសេស​ប្រសិន​ដី​នោះ​ជា​ដី​រដ្ឋ​គួរ​ឲ្យ​ក្រុមហ៊ុន សុំ​អនុ​ប្ប​យោគ​ជាមុនសិន​មិនអាច​ចេញ​ប័ណ្ណ​តាមចិត្ត​ទេ​។​

​ក្រោយ​ទទួលបាន​ប័ណ្ណ​កម្ម​សិទ្ធ ក្រុមហ៊ុន​យក​ដី​ពុះ​ឡូ​តិ៍លក់​អាណាធិបតេយ្យ រហូត​អគ្គនាយក​ដ្ឋា​សុរិយោដី​ចេញ​ដីកាអម​លេខ ៣៤១ បដិសេដ​ច្រានចោល​ទៀតផង ។​

​លោក​បាន​ចោទ​ជា​សំណួរ​សួរថា ១ ៖ តេី​រដ្ឋបាលខេត្ត​បាន​លុយ​ពី​ណា​ទិញ​ដី​ចែក​ពលរដ្ឋ ២១០ គ្រួសារ ? សូម​បង្ហាញ​លិខិត​ស្នេី​សុំ​ថវិកា​ពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ២ ៖ បេី​ជា​ដី​របស់​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​ផ្ដល់អោយ​ពលរដ្ឋ ម្ដេច​អភិបាលខេត្ត​ហ៊ាន​កេងចំណេញ​ប្រជាប្រិយ​លេី​ប្រមុខ​រដ្ឋាភិបាល​ថា​ខ្លួន​អ្នកទិញ​ដី​អោយ​ពលរដ្ឋ​ទៅវិញ ? ៣ ៖ តេី​ដី សម្រាប​ពលរដ្ឋ ៣១៥​គ្រួសារ​ទៀត​នៅឯណា ? ៤ ៖ តេី​លេី​អនុក្រឹត្យ​មាត្រា​ណា​សម្ដៅ​អោយ​រដ្ឋបាលខេត្ត​យក​ដី​រដ្ឋ​ចេញ​ប័ណ្ណ​កម្ម​សិទ្ធ​អោយ​ក្រុមហ៊ុន ? ៥ ៖ សូម​បង្ហាញ​បញ្ជី​ឈ្មោះ​ពលរដ្ឋ ៥២៥ គ្រួសារ​ដែល​ត្រូវ​ទទួលយក​ក្បាលដី​

​លោក​វីល្លាម បាន​បន្តថា “​ឈ​រលេី​ឯកសារ​ភស្តុតាង​គតិយុត្តិ រឹងមាំ​បំផុត ខ្ញុំ​នឹង​រៀបចំ​របាយការណ៍​ជូន​ប្រមុខ​រដ្ឋាភិបាល​ឲ្យ​បាន​ជ្រាប​។ ការផ្សាយ​នេះ​ជាការ​ផ្ដល់ព័ត៌មាន​ជូន​មហាជន​កុំ​ឲ្យ​យល់​ច្រ​លំ​ចៀសវាង​មាន​មន្ត្រី​ខិលខូច​ថ្លេី​ម​ធំ ហ៊ាន​កេងចំណេញ​មុខមាត់ លេី​ការផ្ដល់​ប្រទានកម្ម​ដី​អោយ​ពលរដ្ឋ​។ សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់​ពី​គណបក្ស​ខ្មែរ​ក្រោក ស្វាគមន៍​យ៉ាង​កក់ក្ដៅ​បំផុត​ចំពោះ​ការបកស្រាយ យេី​ង​ខ្ញុំ​បាន​ពិនិត្យ​ហ្មត់ចត់​បំផុត​ទាំង​មូលដ្ឋាន​គតិយុត្តិ និង​មូលដ្ឋាន​ច្បាប់ ចំពោះ​ការ​លេី​កឡេី​ង​របស់ខ្លួន “៕​ ដោយ​៖​កូ​ឡាប​

spot_img
×