Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មុខសញ្ញា​ចេញពី​ពន្ធនាគារ មិន​រាង​ចាល មក​​ចែកចាយ​សារធាតុ​ញៀន​ខុសច្បាប់​ដដែល​

spot_img

​ឧ​ត្ត​រ​មានជ័យ ៖ ស្ត្រី​ម្នាក់​ឈ្មោះ ញឹម ងិះ ភេទ​ស្រី អាយុ ៣៩​ឆ្នាំ (​មុខសញ្ញា​ចេញពី​ពន្ធនាគារ ករណី​ចែកចាយ​សារធាតុ​ញៀន​ខុសច្បាប់​) នៅ​ភូមិ​អភិវឌ្ឍន៍ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ ត្រូវបាន​ភ្នាក់ងារ​សម្ងាត់​រាយការណ៍​ថា ៖ សង្ស័យ​នៅតែ​បន្ត​លាក់ទុក​សារធាតុ​ញៀន​។​

​បន្ទាប់មក កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​អូរ​ស្មាច់ ចំនួន​០៤​នាក់ ដឹកនាំ​ដោយលោក​អនុសេនីយ៍ឯក ជ័យ វាសនា នាយប៉ុស្តិ៍ បាន​ចុះ​ធ្វើការ​ស៊ើបអង្កេត និង​ត្រួតពិនិត្យ​ផ្ទះ​ខាងលើ កាលពី​វេលា​ម៉ោង​០៨​និង​៥៥​នាទី ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៩ ចំណុច ភូមិ​/​សង្កាត់​ខាងលើ​។​

​ជា​លទ្ធផល សមត្ថកិច្ច​យើង​រកឃើញ​សារធាតុ​ញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​គ្រាប់ ពណ៌​ផ្កាឈូក ចំនួន​២០០​គ្រាប់ ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ICE (​ម៉ា​ទឹកកក​) ចំនួន​៦​កញ្ចប់​ធំ និង​១​កញ្ចប់​តូច ព្រមទាំង​សម្ភា​រៈវេច​ខ្ចប់​គ្រឿងញៀន​មួយចំនួនទៀត​។​

​បច្ចុប្បន្ន ជនសង្ស័យ រួម​នឹង​វត្ថុតាង​ខាងលើ ត្រូវបាន​នាំមក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​សំរោង ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​តាម​នីតិវិធី​៕​ ដោយ​៖​កូ​ឡាប​

spot_img
×