Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទៀតហើយៗ​! កុងតឺន័រ​បុក​ក្បាលស្ពាន​ប្រសូតិ​ មិន​អស់​ល្បឿន​បន្ត​បុក​សំ​យ៉ាប​ផ្ទះ​ពលរដ្ឋ​ ប៉ុន្តែ​សំណាងល្អ​គ្មាន​អ្នករងរបួស​

spot_img

ខេត្តស្វាយរៀង​ ៖ ​ករណី​គ្រោះថ្នាក់​ចរាចរណ​មួយ​ដែល​បង្កឡើង​ដោយ​រថយន្ត​កុងតឺន័រ​មួយគ្រឿង​បុក​រះ​រនាំង​ថ្ម​ក្បាលស្ពាន​ប្រសូតិ​ហើយ​មិន​អស់​ល្បឿន​បន្ត​ទៅបុក​សំ​យ៉ាប​ផ្ទះ​ប្រជាពលរដ្ឋ​និង​ផ្លាក​ប៉ាន​ណូ ទ្រូ​ម៉ាន់​នី រាប​ដល់​ប៉ុន្តែ​នេះ​សំណាងល្អ​ហើយ​មិន​បង្ក​គ្រោះថ្នាក់​អ្នកធ្វើដំណើរ​ឬ​ម្ចាស់ផ្ទះ​គ្រាន់តែ​ខូច​ខា​ច​របស់របរ​ប៉ុណ្ណោះ​។​

​ករណី​គ្រោះថ្នាក់​ចរាចរណ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង០៥​នាទី​ទៀបភ្លឺ​ ឈានចូល​ថ្ងៃទី​១៧ ​ខែ​កក្ត​ដា​ឆ្នាំ​២០១៩​នេះ​ នៅលើ​ផ្លូវជាតិ​លេខ​១ ​ត្រង់ចំណុច​ក្បាលស្ពាន​ប្រសូតិ​ខាងកើត​ស្ថិត​ក្នុងភូមិ សាមគ្គី សង្កាត់ ស្វាយ​តឿ ក្រុង ស្វាយរៀង ខេត្តស្វាយរៀង​។​

​បើតាម​សមត្ថកិច្ច​បានអោយដឹង​ថា​៖​នៅវេលា​កើតហេតុ​ខាងលើ​មាន​រថយន្ត​កុងតឺន័រ​មួយគ្រឿង ពណ៌ ស ពាក់​ស្លាក​លេខ ភ្នំពេញ 3E 4796 ធ្វើដំណើរ​ពី​កើ​តទៅ​លិច​លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ក៏​បុក​រះ​ទ្រូង​ថ្ម​ពុះ​ចែកផ្លូវ​លើ​ស្ពាន​ប្រសូតិ​មក​ខាងឆ្វេង​ដៃ​មិន​អស់​ល្បឿន​បន្ត​បុក​រះ​ចូល​ផ្ទះ​ប្រពល​រដ្ឋ​ដែល​បើក​កន្លែង​ផ្ទេរប្រាក់​ទ្រូ​ម៉ាន់​នី​ចង្ងាយ​ពី​ស្ពាន​ជិត​២០០​ម៉ែត្រ​ទើប​រថយន្ត​អស់​ល្បឿន​។​

ប្រភព​បាន​បន្តទៀតថា​ ៖​ ករណីនេះ​មិនមាន​បង្ក​គ្រោះថ្នាក់​ដល់​អ្នកណាម្នាក់​នោះឡើយ​គ្រាន់តែ​ខូចខាត​ស្ពាន​និង​សំ​យ៉ាប​ផ្ទះ​ប្រជាពលរដ្ឋ​ផ្លាក​ប៉ាន​ណូ ទ្រូ​ម៉ាន់​នី​ព្រមទាំង​របស់របរ​ប៉ុណ្ណោះ​។​

​ក្រោយពី​បង្កហេតុ​លោក​តៃកុង​រថយន្ត​ចុះ​ពី​រថយន្ត​រត់​គ្មាន​ងាកក្រោយ​បាត់ស្រមោល​ដោយ​អត់​ស្គាល់​អត្តសញ្ញាណ​។​ ហើយ​រថយន្ត​ត្រូវបាន​សមត្ថកិច្ច​យកមក​រក្សាទុក​ដើម្បី​រងចាំ​ម្ចាស់​ក្រុមហ៊ុន​ចុះមក​ដោះស្រាយ​គ្មា​តាមផ្លូវ​ច្បាប់​នៅពេល​ក្រោយ​ ៕ ដោយ ៖ វ៉ៃ​កូ​

spot_img
×