Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅ​ទី​សក្តិ​សិទ្ធ ត្រូវ​ប្រយ័ត្ន​ពី​ទង្វើ​របស់​ខ្លួន ពុំនោះសោត ដូច​រឿងរ៉ាវ​ទាក់ទង​នឹង​គ្រោងឆ្អឹង​មនុស្ស ៣០០​នាក់ នៅ​បាត​បឹង​ទឹកកក​មួយ ជា​ភស្តុតាង​ស្រាប់​

spot_img

​ផ្ទៃ​បឹង​ទឹកកក ត្រូវបាន​រកឃើញ​នៅ Uttarakhand, ប្រទេស​ឥណ្ឌា អំឡុង​ឆ្នាំ ១៩៤២ មាន​រយៈកម្ពស់ ៥០២៩​ម៉ែត្រ ប្រៀប​នឹង​ផ្ទៃ​ទឹកសមុទ្រ ។ ឈ្មោះ​របស់​បឹង​ទឹកកក​នេះ​គឺ Roopkund, រឿង​ដែល​គួរ​ឲ្យ​ព្រឺព្រួច ព្រោះតែ​ក្រោម​បាត​បឹង​នេះ បាន​លាក់កំបាំង​ទុក​នូវ​សោកនាដកម្ម​កើត​ឡើង​តាំងពី​ឆ្នាំ ៨៥០ មក​ម្លេះ​។​

​ព្រោះតែ​បឹង​ត្រូវបាន​បង្កក​នេះ ស្ថិត​នៅលើ​កំពូលភ្នំ ទើបបាន​ពុំ​មាន​នរណា​សម្លឹង​ឃើញ​វា ។ ពួក​អ្នក​គ្រប់គ្រង​តំបន់​នេះ​បាន​រក​ឃើញ​វា​ដោយ​ចៃដន្យ​។​

​ព្រោះតែ​បឹង​ស្ថិតនៅក្នុង​តំបន់​ដ៏​សែន​ត្រជាក់ ធ្វើឲ្យ​វា​មាន​ទឹកកក កក​ជាប្រចាំ​លើ​ផ្ទៃ​ខាងលើ​។​

​ហេតុ​នេះ​អ្នក​ផងទាំងពួង ពុំបាន​ដឹងថា មាន​អ្វី​លាក់កំបាំង​ក្រោម​ស្រទាប់​ទឹកកក ដ៏​ក្រាស​នេះ​។​

​ទោះ​យ៉ាងណា​ចុងក្រោយ​គេ​បាន​រកឃើញ​ក្រោម​ស្រទាប់​ទឹកកក ដ៏​ក្រាស​នេះ មាន​គ្រោងឆ្អឹង​ចំនួន ៣០០​របស់​មនុស្ស ស្ថិត​នៅ​អំឡុង​សតវត្សរ៍​ទី ៩ ។​

​ក្រោយ​ការរកឃើញ​មានមតិ​វាយតម្លៃ​ផ្សេងៗ​គ្នា ចំពោះ​ឫសគល់​នៃ​គ្រោងឆ្អឹង និង​ប្រអប់​ខួរ​ទាំងនេះ​។ ការសិក្សា​ខ្លះ​បង្ហាញថា គ្រោងឆ្អឹង​ទាំងនេះ គឺជា​របស់​ឧត្តមសេនីយ៍ Kashmir ព្រមទាំង​ពលទាហាន​របស់គាត់ ពួកគេ​បាន​វង្វេង​ក្នុង​ដំណើរ​ឆ្ពោះទៅ​កាន់​ទី​បេ នា​អំឡុង​ឆ្នាំ ១៨៤១ ហើយ​បាន​ស្លាប់​នៅ​ជ្រលង​ភ្នំ Himalaya​។​

​ការសិក្សា​មួយ​ផ្សេងទៀត លើកឡើងថា គ្រោងឆ្អឹង​ទាំងអស់នេះ​ជា​របស់​ពលទាហាន Muhammad ដែល​ចាញ់​សង្គ្រាម​នៅ​ជ្រលង​ភ្នំ Himalaya​។​

​រីឯ​ក្រុម​អ្នកស្រាវជ្រាវ​ខាង​មនុស្សសាស្ត្រ​លើកឡើងថា គ្រោងឆ្អឹង​ទាំងនេះ មាន​អាស្រ័យ​ដោយ​មេ​រោគរាតត្បាត​មួយ​បាន​សម្លាប់​មនុស្ស​ទាំងនោះ ឬក៏​អាច​មក​ពី​ជំនឿ​នៃ​ការធ្វើអត្តឃាត​ជា​សមូហភាព​។​

​ប៉ុន្តែ​នៅក្នុង​បាត​បឹង​នោះគេ​ពុំ​រកឃើញ​តម្រុយ​ណា​មួយ​បង្ហាញថា មាន​អាវុធ​ឡើយ​។ ពួក​គេ​ឃើញ​មានតែ​គ្រោងឆ្អឹង​ដែល​មាន​ស្នាម​ធ្លុះ​យ៉ាង​ធំ​នៅ​លើ​លលាដ៍ក្បាល ។ ហេតុ​នេះ​នៅ​ឆ្នាំ ២០០៤ ក្រុម​ស្រាវជ្រាវ​មួយ​បាន​លើកឡើង​នូវ​មូលហេតុ ដែល​នាំឲ្យ​កើត​មាន​រឿងរ៉ាវ​នេះ គឺ​តាំងពី​អំឡុង​ឆ្នាំ ៨៥០​មក​ម្លេះ​។​

​ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញ​នូវ​ស្នាម​ប្រេះ​ត្រង់​ឆ្អឹង​ក្បាល និង​ស្មា ហាក់ដូច​មនុស្ស​ទាំង​ត្រូវ​ស្លាប់​ដោយ​ការវាយដំ​យ៉ាងខ្លាំង​មួយ​។ ប៉ុន្តែ​ប្រការ​ដែល​គេ​ងឿងឆ្ងល់​នោះ គឺ​នៅ​លើ​ប្រអប់​ខួរ​ទាំងអស់នោះ​សុទ្ធសឹង​បន្សល់ទុក​ស្នាម​ធ្លុះ​លលា​ដូចគ្នា​។ ពួកគេ​បាន​លើក​បាន​ចោទ​ជា​សំណួរ​ថា ប្រសិនបើ​អ្នក​ទាំងនោះ​ត្រូវស្លាប់​ដោយសារ​អាវុធ វា​ពុំ​អាច​មាន​ស្នាម​ប្រេះ​ប្រអប់​ខួរ​ខ្លី តែ​ជ្រៅ​បែប​នេះ​ឡើយ ។ ចុង​ក្រោយ​ពួក​អ្នកវិទ្យាសាស្ត្រ​បាន​បូក​សរុប​ថា អ្នក​ទាំងនោះ​បាន​ស្លាប់​ដោយ​វត្ថុ​មួយ​រាង​មូល​ដូច​ធ្លាក់​ពីលើ​មេឃ​មក​ចំ​អីចឹង​។​

​ការ​បូកសរុប​នេះ វា​បែរជា​ស្រប​ជាមួយ​ចម្រៀង​ប្រពៃណី​ដ៏​យូរលង់ របស់​ពលរដ្ឋ​នៅ Himalaya​។ បទ​ចម្រៀង​នេះ​មាន​ខ្លឹមសារ​និទាន​អំពី​រឿង​ស្តេច Kannaji និង​ម្ចាស់​ក្សត្រី បុត្រាបុត្រី រួមទាំង​មន្ត្រី​អាមាត្យ​អមដំណើរ បាន​នាំគ្នា​ឡើង​មក​លើ​ភ្នំ Himalaya បោះ​ជំរំ ស៊ីផឹក លេងល្បែង​កម្សាន្ត​ពាលា​អាវ៉ាសែ បំផ្លាញ​ទី​សក្តិ​សិទ្ធ​របស់​ទេព​អប្សរ ណាន់​ដា​ទេវី (Nandadevi)​។ ព្រោះតែ​ខឹង​ខ្លាំងពេក​ទេពអប្សរ Nandadevi បាន​ទម្លាក់​ភ្លៀង​ថ្ម​ដ៏​ខ្លាំង​មួយ ហើយ​បាន​សម្លាប់​អ្នកចូលរួម​ក្នុង​ពិធីជប់លៀង​ដ៏​អសោច​នេះ ព្រមទាំង​កប់​ពួកគេ​ចោល​ក្នុង​បឹង Roopkund​។ បឹង​មួយ​នេះ ជា​បឹង​ទឹកកក ហេតុនេះ​វា​បាន​បង្កក​រាងកាយ​សក់ សម្លៀក​បំពាក់ របស់​អ្នក​ទាំងនោះ​ឲ្យ​ស្ថិតនៅ​ក្នុង​សភាព​ដើម​ស្ទើរតែ​ទាំងស្រុង​។​

​រីឯ​ពលរដ្ឋ​រស់នៅ​តាម​ដង​ភ្នំ Himalaya ក៏​មាន​រឿងនិទាន​ស្រដៀង​គ្នា​នេះ​អំពី​កំពូលភ្នំ​សក្តិ​សិទ្ធ ហើយ​ត្រូវបាន​ជនបរទេស​មក​ធ្វើឲ្យ​ប្រឡាក់ប្រឡូស ក៏​ត្រូវ​រង​ទទួល​ភ្លៀង​ដុំថ្ម​ធ្លាក់ចុះ ព្រោះ​ទេពអប្សរ Nandadevi ផ្ទុះ​កំហឹង​៕ ចន្ទ្រា​

spot_img
×