Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បាក់​អគារ​អាយុកាល ១០០​ឆ្នាំ​នៅ​ឥណ្ឌា ស្លាប់ ១០​នាក់ និង​បាត់​ខ្លួន​ជាច្រើន​នាក់​

spot_img

​មនុស្ស​យ៉ាងហោចណាស់​ចំនួន ១០​នាក់​បាន​ស្លាប់ និង​ជាច្រើន​នាក់​ទៀត​កំពុង​ជាប់​ក្រោម​គំនរ​បាក់បែក ក្រោយពេល​អគារ​កំពស់ ៤​ជាន់​មួយ​ខ្នង​បាន​បាក់​រលំ នៅ​ទីក្រុង Mumbai ប្រទេស​ឥណ្ឌា​។​

​មូលហេតុ​នៃ​ការបាក់​រលំ​ដ៏​គួរ​ឲ្យ​រន្ធត់​នោះ គេ​មិនទាន់​បានដឹង​ច្បាស់​នៅឡើយ​ទេ​។​

​បើតាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា អគារ​នោះ​មាន​អាយុកាល​រហូតដល់ ១០០​ឆ្នាំ​។ ភ្លៀង​ម៉ូ​សុង​កាលពីពេល​ថ្មីៗ អាច​ប្រហែលជា​មូលហេតុ​នៃ​ការបាក់​រលំ​ផងដែរ​។​

​ប៉ូលីស​និយាយថា មាន​មនុស្ស​ប្រហែល ១៥​គ្រួសារ​រស់នៅក្នុង​អគារ​ដ៏​ចំណាស់​នោះ​។ មនុស្ស ១០​នាក់​បាន​ស្លាប់ រួមមាន​កុមារ ៣​នាក់​។​

​សូមបញ្ជាក់ថា មនុស្ស​ប្រមាណ ២.០០០​នាក់​បាន​ស្លាប់​ជា​រៀងរាល់ឆ្នាំ​ដោយសារតែ​បញ្ហា​ស្រដៀង​គ្នា​នេះ​។ ការបាក់​រលំ​អគារ កើតឡើង​ដោយសារតែ​ការសាងសង់​គ្មាន​ស្តង់ដារ​ត្រឹមត្រូវ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​

​ប្រភព​៖ BBC​

spot_img
×