Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការដ្ឋា​នសាង​សង់ស្ពា​នអាកា​សក្បាល​ថ្នល់ បត់ឆ្វេង​១ខ្សែទៀត​ គ្រោង​នឹងបញ្ចប់​នៅចុងខែ​ធ្នូឆ្នាំ២០១៩នេះ

spot_img

ភ្នំពេញ៖ ដើម្បីដោះស្រាយបញ្ហាចរាចរនៅ​តាមប​ណ្ដោយផ្លូ​វព្រះមុនីវង្ស និង​ផ្លូវព្រះ​នរោត្តម​ រដ្ឋ​បាលរា​ជធានី​ភ្នំពេញ បាន​និងកំពុង បើកកា​រដ្ឋាន​ស្ថាបនាស្ពានអា​កាសប​ត់ឆ្វេង​ មួយ​ខ្សែទៀត នៅជាប់​នឹងស្ពា​នអាកា​សចាស់ ដើម្បីរំ​ដោះច​រាចរណ៍ នៅលើស្ពា​នក្បាល​អាកាស​ក្បាលថ្ន​ល់នេះ។

លោកសាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារ​ណការ និង​ដឹកជ​ញ្ជូនរា​ជធា​នីភ្នំពេញ​ បាន​ឱ្យដឹង​នៅព្រឹក​ថ្ងៃទី១៧ ខែកក្ក​ដា ២០​១៩នេះថា ស្ពានអាកាស​ក្បាលថ្ន​ល់ ពីម​ហាវិថី​ព្រះមុនី​វង្ស ទៅវិថី​ព្រះនរោ​ត្តម មានប្រ​វែង៧​៧ ម៉ែត្រ ពីផ្លូវ​ដីដល់​គល់ស្ពា​នក្បាលថ្ន​ល់ និង​ពីគល់​ស្ពានដល់​ស្ពានអា​កាសចា​ស់ ១២៣ម៉ែត្រ សរុប២​០០ម៉ែត្រ ។ ស្ពាននេះ មានទទឹង ៧,៥ម៉ែត្រ ពីមហា​វិថីព្រះ​មុនីវង្ស បត់ឆ្វេងឡើ​ងស្ពាន​ឆ្ពោះ ទៅមហា​វិថី​ព្រះនរោត្ត​ម។

លោក​ប្រធាន​មន្ទីរ​សាធារ​ណការ និង​ដឹក​ជញ្ជូនរាជ​ធានីភ្នំ​ពេញ បាន​បញ្ជា​ក់ថា គម្រោង​សាងស​ង់ស្ពាន​អាកា​សបត់​ឆ្វេង១​ខ្សែនេះ ​នឹង​ត្រូវ​បញ្ចប់​នៅចុងខែ​ធ្នូ ឆ្នាំ២​០១៩នេះ ដើម្បីសម្រួលចរាច​រណ៍ជូ​នប្រជា​ពល​រដ្ឋក្នុង​ការធ្វើ​ដំណើរ​ ខណៈ​ដែលស្ពា​នអាកា​សក្បា​លថ្នល់ចា​ស់ ដោះស្រាយបញ្ហាច​រាចរ​ណ៍មិន​ទាន់​បានល្អ​ប្រសើរ​នូវឡើយ។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ នៅក្នុ​ងរា​ជធានី​ភ្នំពេញ មាន​ស្ពានអា​កាសចំ​នួន៦កន្លែងហើយ គឺ​ស្ពានអា​​កកាស​ក្បាល​ថ្នល់ នៅអ​តីតរ​ង្វង់មូ​លក្បាល​ថ្នល់នេះ ស្ពានអាកាសស្ទឹងមា​នជ័​យ ស្ពានអាកា​ស៧ម​ករា ស្ថិតនៅ​ស្តុ​ប​ពេទ្យ​លោកស​ង្ឃ ស្ពានអាកាស​៥ម​ករា ស្ថិត​នៅស្ដុប​តិចណូ​ ស្ពាន​អាកាស​ស្តុប​ផ្សារដី​ហុយ និ​ងស្ពាន​អាកា​សចោម​ចៅ នៅរ​ង្វង់មូ​លចោម​ចៅ ដែល​ស្ពានអា​កាស​ស្ពានអា​កាស​ចោមចៅ​ បាននិងកំ​ពុងបើ​កការ​ដ្ឋានស្ថា​បនា យ៉ាង​ញាប់ដៃ​ញាប់​ជើង ៕​ ដោយ៖កូឡាប

spot_img
×