Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​មេ​រិច​ដាក់ទណ្ឌកម្ម​លើ​មេដឹកនាំ​យោធា​មី​យ៉ាន​ម៉ា ៤​ រូប ​ដោយសារ​រំលោភសិទ្ធិ​មនុស្ស​

spot_img

​សហរដ្ឋ​អា​មេ​រិច​បានធ្វើការ​ដាក់ទណ្ឌកម្ម​លើ​មន្ត្រី​យោធា​មី​យ៉ាន​ម៉ា​ចំនួន ៤​រូប ដោយសារតែ​បញ្ហា​រំលោភសិទ្ធិ​មនុស្ស​លើ​ជនជាតិដើម​ភាគតិច​រ៉ូ​ហ៊ីង​យ៉ា នៅក្នុង​រដ្ឋ​រ៉ា​ឃី​ន ភាគ​ខាងជើង​ប្រទេស​។​

​នៅក្នុង​សេចក្តីប្រកាស លោក Mike Pompeo រដ្ឋមន្ត្រីការបរទេស​អា​មេ​រិច​បាន​ថ្លែងថា មន្ត្រី​មី​យ៉ាន​ម៉ា​ទាំងនោះ​ជា​អ្នកទទួលខុសត្រូវ​លើ​ការរំលោភ​សិទ្ធិមនុស្ស​ដ៏​ធ្ងន់ធ្ងរ រួមមាន ការសម្លាប់​ក្រៅ​ប្រព័ន្ធ​ច្បាប់ ក្នុង​កំឡុង​យុទ្ធនាការ​ហឹ​ង្សា​ដែល​ចាប់ផ្តើម​កាលពី​ខែសីហា ឆ្នាំ ២០១៧​។​

​ក្រោម​ទណ្ឌកម្ម​ទាំងនេះ មន្ត្រី​យោធា​ជាន់ខ្ពស់​ទាំងនោះ រួមមាន អគ្គមេបញ្ជាការ​កងក​ម្លាំ​ង​មី​យ៉ាន​ម៉ា Min Aung Hlaing អគ្គ​មេបញ្ជាការរង Soe Win ឧ​ត្ត​ម​សេនីយ​ត្រី Than Oo និង​ឧ​ត្ត​ម​សេនីយ​ត្រី Aung Aung ព្រមទាំង​ក្រុមគ្រួសារ​របស់​ពួកគេ នឹងមិន​អនុញ្ញាតិ​ឲ្យ​ជាន់​ទឹកដី​អា​មេ​រិច​នោះទេ​។​

​មន្ត្រីជាន់ខ្ពស់​ក្រសួងការបរទេស​អា​មេ​រិច បាន​ថ្លែងប្រាប់​អ្នក​សារពត៌មាន​នៅ​ថ្ងៃ​អង្គា​រថា ពួកគេ​ជឿជាក់ថា ការដាក់ទណ្ឌកម្ម​នោះ​គឺជា​ការផ្ញើ​សារ​ទៅកាន់​មន្ត្រី​មី​យ៉ាន​ម៉ា​ផ្សេង​ទៀតថា ការប្រព្រឹត្ត និង​រំលោភសិទ្ធិ​មនុស្ស​របស់​ពួកគេ នឹងរង​ផល​ពិបាក​ដោយសារ​ច្បាប់​អា​មេ​រិច​។​

​នៅក្នុង​សេចក្តីប្រកាស រដ្ឋមន្ត្រីការបរទេស​អា​មេ​រិច នៅតែ​សម្តែង​ក្តីកង្វល់​ថា រដ្ឋាភិបាល​មី​យ៉ាន​ម៉ា​មិនបាន​ចាត់វិធានការ​អ្វី​ឡើយ​ទៅលើ​អ្នក​ទាំងនោះ​ដែល​បាន​រំលោភ​សិទ្ធិមនុស្ស ហើយ​នៅតែ​បន្ត​មាន​សេចក្តីរាយការណ៍​ទៀតថា មន្ត្រី​យោធា​មី​យ៉ាន​ម៉ា​បន្ត​រំលោភ​សិទ្ធិមនុស្ស ទូទាំងប្រទេស​។​

​សូមបញ្ជាក់​ផងដែរ​ថា អង្គការសហប្រជាជាតិ​ក៏បាន​ស្នើ​ឲ្យ​មានការ​ស៊ើបអង្កេត​លើ​មេដឹកនាំ​យោធា​ទាំងនោះ ដើម្បី​យកមក​កាត់ទោស​ពីបទ​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​បទ​ប្រល័យ​ពូជ​សាស​ន៏​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​

​ប្រភព​៖ CNN​

spot_img
×