Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឹបអូស​រថយន្ត ១​គ្រឿង ផ្ទុក​ឈើ​គ្រញូង​ចំនួន ២៨​ដុំ ដែល​លាក់ទុក​ក្នុង​ស្រះ​ទឹក

spot_img

​បន្ទាយមានជ័យ​៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ឈរជើង​ក្នុងភូមិ​សាស្ដ្រ​ច្រកទ្វារ​តំបន់​បឹង​ត្រកួន សហការ​ជាមួយ​កម្លាំង​ទិស​ទី​១ យោធភូមិភាគ​ទី​៥ និង​កម្លាំង​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តបន្ទាយមានជ័យ បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​ព្រៃឈើ និង​រឹបអូស​បាន​រថយន្ត ១​គ្រឿង​ម៉ាក កាមរី ផ្ទុក​ឈើ​គ្រញូង​ចំនួន ២៨​ដុំ ស្មើនឹង ២២៨​គីឡូក្រាម នៅ​ចំណុច​ខាងក្រោយ​ស្រះ​ទឹក ស្ថិតក្នុង​ភូមិ​ដងរែក ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី​១៧​ខែកក្កដា​នេះ​។​

​រថយន្ត​ដែល​ដឹកឈើ​ប្រណីត​នោះ ម៉ាក កាមរី ពណ៌​ប្រ​ផះ ស៊េរី​ឆ្នាំ​១៩៩៥ ពាក់​ផ្លាកលេខ​ភ្នំពេញ ២M-៧២៩៦​។​
​ប្រតិបត្តិការ​នេះ ដោយ​អនុវត្តន៍​តាម​បទបញ្ជា និង​វិធានការ​ដ៏​តឹងរ៉ឹង របស់លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ។ នៅ​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៩ ​ជនសង្ស័យ​ហាក់ដូច​ដឹងខ្លួន​មុន បាន​រត់​គេចខ្លួនបាត់ ហើយ​ទុក​រថយន្ត​ចោល នៅ​ចំណុចកើតហេតុ​ខាងលើ ។ ក្រោយពី​ធ្វើការ​ដកហូត​វត្ថុតាង កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង និង​បញ្ជូន​វត្ថុតាង​ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​៕ ដោយ​៖​កូ​ឡាប​

spot_img
×