Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុន​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង ៤,៥ លាន​ដុល្លារ សម្រាប់​អនុវត្តន៍​គម្រោង កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម នៅ​កម្ពុជា​

spot_img

​ភ្នំពេញ ​៖ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​លោក ហូ​រី​ណូ​អ៊ូ​ជិ ហ៊ី​ដេ​ហ៊ី​សា ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​អញ្ជើញ​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ ស្តីពី​ការផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ជប៉ុន ដែលមាន​ទឹកប្រាក់​សរុប​ចំនួន ៥០០ លាន​យ៉េន ស្នើ​ប្រមាណ ៤,៥​លាន​ដុល្លារ​អាមេរិក សម្រាប់​អនុវត្តន៍​គម្រោង កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម នៅ​កម្ពុជា នៅ​ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០១៩ នៅ​ទីស្តីការក្រសួង​។​

​លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហ​ប្រតិ​ប​តិ្ត​ការ​អន្តរជាតិ បាន​ថ្លែងថា នៅ​កម្ពុជា​ថា ក្នុង​រយៈពេល ៧ ខែ​ដើមឆ្នាំ ២០១៩ នេះ រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ជប៉ុន បាន​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ និង​កំណត់ហេតុ នៃ​ការពិភាក្សា​ស្ដីពី​ហិរញ្ញប្បទាន​របស់​ជប៉ុន ជា​បន្តបន្ទាប់​ចំនួន​៣​លើក ដូចខាងក្រោម​៖ លើក​ទី ១ នៅ​ថ្ងៃទី ២០ កុម្ភៈ ២០១៩ បាន​ចុះហត្ថលេខា​លើ​ឯកសារ​ស្ដីពី ហិរញ្ញប្បទាន​របស់​ជ​ប៉ុន​សរុប​ចំនួន​៤.៩៣៩​លាន​យ៉េន (​ប្រមាណ​៤៣,៣៦​លាន​ដុល្លារ​អាមេរិក​) សម្រាប់​អនុវត្តន៍ “​គម្រោង​កែលម្អ និង​ស្ដារ​ប្រព័ន្ធ​ស្រោចស្រព និង​ប្រព័ន្ធ​ដោះ​ទឹក ភាគ​ខាងលិច​បឹង​ទន្លេសាប ជំហាន​ទី​២” និង​ហិរញ្ញប្បទាន​ឥត​សំណង សម្រាប់​អនុវត្តន៍ “​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ផ្លាស់ប្ដូរ ទិន្នន័យ​អគ្គិសនី​នៅ​កំពង់ផែ ដើម្បី​ធ្វើ​ទំនើបកម្ម​កំពង់ផែ​” ។ លើក​ទី ២ ធ្វើឡើង​នៅ​ថ្ងៃទី​៣១ ឧសភា ២០១៩ នៅ​ទីក្រុង​តូ​ក្យូ ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង លោក ABE Shinzo នាយករដ្ឋមន្ត្រី​ជប៉ុន គឺ​ស្តីពី​ការផ្តល់​ហិរញ្ញប្បទាន ឥត​សំណង​សរុប ៥៣៩ លាន​យ៉េន (​ប្រមាណ ៤,៨ លាន​ដុល្លារ​អាមេរិក​) សម្រាប់​អនុវត្តន៍​គម្រោង​២​គឺ គម្រោង​អាហារូបករណ៍​អភិវឌ្ឍន៍​ធនធានមនុស្ស និង គម្រោង​សាងសង់​ឃ្លាំង Container Freight Station នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ហើយ​នៅថ្ងៃនេះ គឺជា​លើក​ទី​៣ ស្ដីពី ការផ្តល់​ហិរញ្ញប្បទាន ឥត​សំណង ដែលមាន​ទឹកប្រាក់​សរុប​ចំនួន​៥០០​លាន​យ៉េន (​ប្រមាណ​៤,៥​លាន​ដុល្លារ​អាមេរិក​) សម្រាប់​អនុវត្តន៍ “​គម្រោង​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​” តាមរយៈ​ការផ្តល់​គ្រឿងចក្រ Stabilizer (​ប្រមាណ ១៥ គ្រឿង​) សម្រាប់​ជួសជុល​ផ្លូវថ្នល់​នៅ​កម្ពុជា​។​

​លោក​ឧបនាយករដ្ឋមន្ត្រី បាន​បញ្ជាក់ថា ជប៉ុន គឺជា​ប្រទេស​ផ្តល់ជំនួយ​ដ៏​ធំ​បំផុត​មួយ ដែល​បាន​ឆ្លើយតប​ទាន់ពេលវេលា និង​ចំ​គោលដៅ នៃ​តម្រូវ​ការអភិវឌ្ឍ ជា​អាទិភាព​របស់​កម្ពុ​ជា តាំងពីដើម​ទសវត្សរ៍​១៩៩០​មក​។ ហិរញ្ញប្បទាន​ឥត​សំណង ក៏ដូចជា ឥណទាន​សម្បទាន​រប​ស់ជ​ប៉ុន ដែល​ត្រូវបាន​ចុះហត្ថលេខា​កន្លងមក និង​នៅថ្ងៃនេះ រួមចំណែក​យ៉ាងសំខាន់ នាំមក​នូវ​ជោគជ័យ ក្នុងការ​អនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​-​សង្គម និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន​កម្ពុជា ហើយនឹង​ជួយ​ជំរុញ​ឲ្យ​កម្ពុជា សម្រេចបាន​នូវ​ឋានៈ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០​។​

ក្រៅពី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ ក៏​សង្កេតឃើញ​ដោយ​ពេញចិត្ត នូវ​កំណើន​ទំនាក់ទំនង​សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការប្រាស្រ័យ​ទាក់ទង រវាង​ប្រជាជន និង​ប្រជាជន ។ ការផ្លាស់ប្តូរ​ទស្សនកិច្ច​រវាង​ថ្នាក់ដឹកនាំ នៃ​ប្រទេស​ទាំងពីរ បានរួម​ចំណែក​ពង្រឹង​ចំណងមិត្តភាព និង​លើកកម្ពស់​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ រវាង​ប្រទេស​ទាំងពីរ ឲ្យ​កាន់តែ​ខ្ពស់​ថែមទៀត ។​

​លោក HORINOUCHI Hidehisa ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព របស់​ប្រទេស​ជប៉ុន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា លើ​លិខិត​ប្ដូរ​សារ ផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង សម្រាប់​គម្រោង​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​។

​លោក​ឯកអគ្គរាជទូត បាន​ថ្លែងថា តាមរយៈ​ហិរញ្ញប្បទាន​ឥត​សំណង ប្រមាណ​ជា​៤,៥​លាន​ដុល្លារ​អាមេរិក ស្មើ​៥០០​លាន​យ៉េន ដែល​បាន​ចុះហត្ថលេខា នា​ថ្ងៃនេះ ជប៉ុន និង​ផ្ដល់​ឧបករណ៍​មួយចំនួន សម្រាប់​ជួសជុល​ផ្លូវថ្នល់​បន្ថែមទៀត​។

​ជាមួយនឹង​អត្រាកំណើន​សេដ្ឋកិច្ច​ខ្ពស់ 7% របស់​កម្ពុជា​នាពេល​បច្ចុប្បន្ន រថយន្ត​ដឹកទំនិញ និង​រថយន្ត​ដឹក​អ្នកដំណើរ​ជាដើម កំពុង​កើនឡើង​យ៉ាង​ឆាប់រហ័ស ដូច្នេះហើយ​ការពង្រីក និង​ជួសជុល​ផ្លូវថ្នល់​សំខាន់ៗ គឺជា​កិច្ចការ​បន្ទាន់​មួយ​។ ថ្មីៗ​នេះ​ប្រទេស​ជប៉ុន បាននិងកំពុង​គាំទ្រ​គម្រោង​ជួសជុល​ផ្លូវជាតិ​លេខ 1 ក្រោម​ហិរញ្ញប្បទាន​ឥត​សំណង និង​គម្រោង​ជួសជុល​ផ្លូវជាតិ​លេខ 5 ក្រោម​ឥណទាន​សម្បទាន ។ លោក​បាន​បញ្ជាក់ថា “​ខ្ញុំ​បានដឹងថា ផ្លូវថ្នល់​ផ្សេងៗ​ទៀត ក៏​កំពុង​ត្រូវបាន​សាងសង់ និង​ជួសជុល​ដោយផ្ទាល់ ពី​រាជរដ្ឋាភិបាល​កម្ពុជា និង​ជំនួយ​ពី​ប្រទេស​ផ្សេងៗ​។ ផ្លូវថ្នល់ គឺជា​ហេ​ដ្ឋា​រចនា​សម្ព័​ន្ធ ដែល​ងាយ​ទទួលរង​ការខូចខាត ដូច្នេះ​ការរក្សា​ផ្លូវថ្នល់ ដែល​បាន​សាងសង់​រួច ឲ្យ​មាន​ស្ថាន​ភាពល្អ តាមរយៈ​ការថែទាំ និង​ការគ្រប់គ្រង ត្រឹមត្រូវ ពិត​ជាមាន​សារសំខាន់​ណាស់​។ ឧបករណ៍​ជួសជុល​ផ្លូវថ្នល់ ដែល​ជប៉ុន​ផ្ដល់​លើក​នេះ មាន​មុខងារ​ពិសេស ក្នុងការ​កាត់បន្ថយរ​យៈ​ពេល​ជួសជុល​បាន​ច្រើន នឹងធ្វើ​ឲ្យ​ផ្លូវថ្នល់ មាន​អាយុកាល​យូរអង្វែង​។ លោក​ឯកអគ្គរាជទូត បាន​បញ្ជាក់ថា​” ខ្ញុំ​សង្ឃឹមថា ឧបករណ៍​ទាំងនេះ នឹងមាន​ផលប្រយោជន៍ សម្រាប់​ការជួសជុល​ផ្លូវថ្នល់​នៅ​កម្ពុជា នាពេល​អនាគត​”៕​ ដោយ​៖​កូ​ឡាប​

spot_img
×