Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម សិក្សា និង​ស្វែងយល់​អំពី​ប្រព័ន្ធ Networked Trade Platform របស់​សិង្ហ​បុរី​

spot_img

(​សិង្ហ​បុរី​)៖ នៅក្នុង​ដំណើរ​ទស្សន​កិច្ចការងា​រ​នៅ​ប្រទេស​សិង្ហ​បុរី នៅ​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៩ លោក​ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ជួបពិភាក្សា​ការងារ​ជាមួយ លោក​ហូ ឈី​ប៉ុង (Ho Chee Pong) អគ្គនាយក​គយ​សិង្ហ​បុរី ដើម្បី​សិក្សា និង​ស្វែងយល់​អំពី​ការរៀបចំ និង​ប្រព្រឹត្ត​នៃ​ប្រព័ន្ធ Networked Trade Platform (NTP) ដែលជា​ប្រព័ន្ធ​គយ​ថ្មី​មួយ​របស់​ប្រទេស​សិង្ហ​បុរី​។

​នៅក្នុង​កិច្ចប្រជុំ​នេះ ភាគី​សិង្ហ​បុរី បានធ្វើ​បទ​បង្ហាញ និង​ពន្យល់ថា ប្រព័ន្ធ NTP ជា​ប្រព័ន្ធ​ស្វ័យប្រវត្ត​កម្ម​ថ្មី ដែល​បានធ្វើ​ទំនើបកម្ម​បន្ថែម​ពីលើ​ប្រព័ន្ធ​បញ្ជរ​តែមួយ​ជាតិ (National Single Window) របស់​សិង្ហ​បុរី ដែល​ហៅថា ត្រេ​ដ​ណិ​ត (TradeNet)​។ ប្រព័ន្ធ NTP ជា​ប្រភេទ​ប្រព័ន្ធ​សមាហរណកម្ម ដោយបាន​ត​ភ្ជាប់​ជាមួយ​សេវាសាធារណៈ​របស់​ស្ថាប័ន​នានា​របស់​សិង្ហ​បុរី ធ្វើ​ឲ្យ​ក្រុមហ៊ុននាំចេញ​នាំចូល​អាចដាក់​ពាក្យស្នើសុំ​លិខិតអនុញ្ញាត​បាន​តាមរយៈ​ច្រក​តែមួយ ដោយ​មិនចាំបាច់​ដាក់ពាក្យ​ដោយឡែក​នៅតាម​ស្ថាប័ន​មាន​សមត្ថកិច្ច​ផ្សេងៗ​ឡើយ​។ ពាក្យស្នើសុំ​នឹង​ពិនិត្យ និង​សម្រេច​ដោយ​ប្រព័ន្ធ​ស្វ័យប្រវត្ត​ដោយផ្ទាល់ លើកលែងតែ​ករណី​មួយចំនួន​តូច​ដែល​ទាមទា​ឲ្យ​មានការ​ពិនិត្យ​ដោយ​មនុស្ស​។ ចំណុច​ពិសេស​នៃ​ប្រព័ន្ធ NTP ដែល​លើសពី​ប្រព័ន្ធ​ត្រេ​ដ​ណិ​ត គឺ​ប្រព័ន្ធ​នេះ​មិន​ត្រឹមតែ​ជា​ប្រព័ន្ធ​ស្វ័យប្រវត្ត​កម្ម​ដែល​សម្រួល​ដល់​ក្រុមហ៊ុននាំចេញ​នាំចូល​ក្នុងការ​ស្នើសុំ​លិខិតអនុញ្ញាត​នោះទេ តែ​បាន​បើកទូលាយ​សម្រាប់​ការផ្ដល់សេវា​រវាង​ក្រុមហ៊ុន និង​ក្រុមហ៊ុន (Business-to-Business (B2B)) ដោយ​ប្រព័ន្ធ NTP អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ឯកជន​ដទៃទៀត​ចូលរួម​អភិវឌ្ឍ​កម្មវិធី​ភាគី​ទី​បី (Third-Party Application) តាមរយៈ​ការតភ្ជាប់​ជាមួយនឹង API របស់​ប្រព័ន្ធ​។ ការរៀបចំ​បែបនេះ គឺ​ដើម្បី​លើក​កំពស់​ការប្រើប្រាស់​ប្រព័ន្ធ​នេះ​ជា​ចំណុចប្រសព្វ​គ្រប់​ជ្រុងជ្រោយ សម្រាប់​ទទួលយក ព័ត៌មាន​ស្ដីពី​ច្បាប់ពាណិជ្ជកម្ម​ក្នុង​តំបន់ និង​ពិភពលោក ក៏ដូចជា​សេវាសាធារណៈ និង​សេវា​ឯកជន​ជា​ដៃគូ​។​

​លោ​កម ប៉ាន សូរ​ស័ក្ដិ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​គំនិត​ឆ្នៃប្រឌិត​របស់​រដ្ឋាភិបាល​ប្រ​ទស​សិង្ហ​បុរី ដែល​តែងតែ​នាំមុខគេ​ក្នុងការ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើបៗ​។ លោក​បាន​ជម្រាប​ថា គំនិត និង​ចំណុច​ពិសេស​មួយចំនួន​របស់​ប្រព័ន្ធ NTP អាច​យកមក​ច្នៃ​បន្ថែម​នៅក្នុង​ប្រព័ន្ធ​ស្វ័យប្រវត្ត​កម្ម​របស់​ក្រសួងពាណិជ្ជកម្ម ដើម្បី​ធ្វើ​ឲ្យ​ប្រព័ន្ធ​ទាំងនោះ​រឹតតែ​មាន​ប្រសិទ្ធភាព​ខ្ពស់​បន្ថែមទៀត នៅ​ថ្ងៃ​អនាគត​៕​ ដោយ​៖​កូ​ឡាប​

spot_img
×