Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​ច្រើន​នាក់​នាំគ្នា​តវ៉ា​នឹង​រុះរើ​រោង​កុងត្រូល ដែល​ក្រុមហ៊ុន​ចិន ដាក់​នៅតាម​ផ្លូវ​ចូល​ន​ទៅកាន់​ឆ្នេរ​កោះ​សំពោច​

spot_img

​ស្រុក​ព្រៃនប់​៖ ពលរដ្ឋ​ច្រើន​នាក់​នាំគ្នា​តវ៉ា​នឹង​រុះរើ​របាំង​(​រោង​កុងត្រូល​)​ដែល​ក្រុមហ៊ុន​ចិនដា​ក់នៅ​តាមផ្លូវ​ចូលទៅ​កាន់​ឆ្នេរ​កោះ​សំពោច​ក្នុង​ឃុំ​រាម​ស្រុក​ព្រៃនប់ នា​រសៀល​ថ្ងៃទី​១៧​ កក្កដា ​២០១៩​នេះ​។ ក្រោយ​កើតហេតុ​អជ្ញាធរ​និង​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​ចុះ​អន្តរាគមន៍ និង​ទប់ស្កាត់​ការពារ​មិន​អោយមាន​អំពើ​ហឹ​ង្សា​ធ្ងន់ធ្ងរ ប៉ះពាល់​ដល់​ផ្លូវច្បាប់ និង​បាន​បន្ត​ការដោះស្រាយ​តាម​និតិ​វិធី​។

​ករណី​ពលរដ្ឋ​ផ្ទុះ​ការតវ៉ា​ឈាន ដល់​រុះរើ​របាំង​កុងត្រូល​នេះ ដោយសារ​ពលរដ្ឋ​មាន កំហឹង​ជាមួយ​ខាង​ក្រុមហ៊ុន​ចិន ដែល​ដាក់​របាំង​កុងត្រូល​បង្ក​ផល​ពិបាក ដល់​ពលរដ្ឋ​ដែលមាន​លំនៅដ្ឋាន​ប៉ែក​ខាងក្នុង ពេលចេញ​ចូល​ផ្ទះ​ម្តងៗ​។​

​នៅ​មិនទាន់មាន​របាយការណ៍ បញ្ជាក់​ពី​អាជ្ញាធរ​លើ​បញ្ហា​នេះ​នៅឡើយ គិត​ត្រឹម​ម៉ោង​៥​ល្ងាច​ថ្ងៃ​ដដែល​នេះ ៕​ ដោយ​៖​ស្រីនាថ​

spot_img
×