Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ ២​នាក់ និង​វត្ថុតាង​គ្រឿងញៀន​ទម្ងន់​ស្មើ ៥១០,៥៥​ក្រាម បញ្ជូនទៅ​តុលាការ​

spot_img

​ក្រចេះ​៖ កងរាជអាវុធហត្ថ​ក្រុង​ក្រចេះ នៅ​ថ្ងៃទី​១៧​កក្កដា​នេះ បាន​កសាង​សំណុំ​ឯកសារ​ជនសង្ស័យ ២​នាក់ និង​វត្ថុតាង​គ្រឿងញៀន​ទំងន់​ស្មើ ៥១០,៥៥​ក្រាម បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​បន្ត​នីតិវិធី​។​

កាលពី​វេលា​ម៉ោង ១៦ និង ២០​នាទី ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៩ កម្លាំង​មូលដ្ឋាន កងរាជអាវុធហត្ថ​ក្រុង​ក្រចេះ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី ផាត សុភ​ក្ត្រ័​វាសនា មេបញ្ជាការ មូលដ្ឋាន កងរាជអាវុធហត្ថ​ក្រុង​ក្រចេះ សហការ​ជាមួយ​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត ធ្វើការ​បង្ក្រាប​ករណី​ចែកចាយ ដឹកជញ្ជូន ឬ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុច​មុខ​សាលារៀន​រកា​កណ្តាល​ភូមិ​ទី​១ សង្កាត់​រកា​កណ្តាល ក្រុង​ក្រចេះ ខេត្តក្រចេះ​។ ក្នុង​កិច្ចប្រតិបត្តិការ​នេះដែរ​មាន​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក កែវ សុជាតិ ព្រះរាជអាជ្ញា អម​សាលា​ដំ​បូ​ខេត្តក្រចេះ​។​

​លទ្ធផល​កម្លាំង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០២​នាក់​៖

១.​ឈ្មោះ​ធឿន រស្មី ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ​

២.​ឈ្មោះ សំ សុខ​ជា ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ អ្នក​ទាំងពីរ រស់នៅ​ភូមិ​កា​ប៉ូ សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ ខេត្តក្រចេះ​។

​វត្ថុតាង​ចាប់យក​មាន​ម្សៅ​ក្រាម​ពណ៌​ស (​ម៉ា​ទឹកកក​) សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន ០៥​កញ្ចប់​ធំ និង ០១​កញ្ចប់​តូច មាន​ទំងន់​ស្មើ ៥១០.៥៥​ក្រាម​, ទូរស័ព្ទដៃ​ចំនួន ០២​គ្រឿង និង​ម៉ូតូ​ចំនួន ០១​គ្រឿង ។

​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​មន្ត្រី​ជំនាញ​កងរាជអាវុធហត្ថ​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​បន្ត​នីតិវិធី​៕​ ដោយ​៖​កូ​ឡាប​

spot_img
×