Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា ត្រៀម​បញ្ជូន​កាកសំណល់​សំរាម​ប្លា​ស្ទិ​ក ១៦០០​តោន ទៅ​អាមេរិក និង​កាណាដា​វិញ​

spot_img

​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បាន​ថ្លែង​ឲ្យ​ដឹងថា កាកសំណល់​ខុសច្បាប់​មាន​ប្រភព​នាំចូល​ពី​សហរដ្ឋអាមេរិក និង​ប្រទេស​កាណាដា ដែលមាន​ទម្ងន់​រហូតដល់​១៦០០​តោន និង​ត្រៀម​ឲ្យ​បញ្ជូន​ទៅកាន់​ប្រទេស​ដើម​វិញ​។​

កាកសំណល់​សំរាម​ប្លា​ស្ទិ​ក​ចូល​ទឹកដី​កម្ពុជា នៅ​រសៀល​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៩​នេះ អ្នកនាំពាក្យ​បាន​បញ្ជាក់ថា តាម​ទិន្នន័យបឋម​ដែល​ទទួលបាន​ពី​សមត្ថកិច្ច​ស៊ើបអង្កេត សំណល់​ប្លា​ស្ទិ​ក​ទាំង​៨៣​កុង​ទឺ​ន័​រ ដែលជា​ទំនិញ​ហាមឃាត់ ត្រូវបាន​សមត្ថកិច្ច បង្ក្រាបបាន​នៅ​កំពង់ផែ​ស្វយ័ត​ព្រះសីហនុ មាន​ប្រភព​មកពី​សហរដ្ឋអាមេរិក និង​ប្រទេស​កាណាដា មាន​ទម្ងន់​ប្រមាណ​១៦០០​តោន​។ សមត្ថកិច្ច​កិច្ច​បាននិងកំពុង​រៀប​ចំ​ដំណើរការ​នីតិវិធី​ដើម្បី​បញ្ជូនទៅ​ប្រភពដើម​វិញ និង​ធ្វើការ​ផាកពិន័យ​លើ​ក្រុមហ៊ុន ដែល​នាំ​ចូលមក​នោះ​តាមច្បាប់​ជា​ធរមាន​។ កម្លាំង​សមត្ថកិច្ច​ជំនាញ បាននិងកំពុង​បន្ត​ការស៊ើបអង្កេត​ស៊ីជម្រៅ​បន្ថែមទៀត ដើម្បី​ស្វែងរក​មូលហេតុ​ពិតប្រាកដ ដែលនាំឱ្យ​មានការ​នាំចូល​សំណល់​ប្លា​ស្ទិ​ក​នេះ ដែលជា​ទំនិញ​ត្រូវ​ហាមឃាត់​នេះ មកកាន់​ប្រទេស​កម្ពុជា​។ សមត្ថកិច្ច​ក៏​បាននិងកំពុង​ស៊ើបអង្កេត​ស្វែងរក​ក្រុមហ៊ុន​ដែល​លួច​នាំចូល​នូវ​សំណល់​ប្លា​ស្ទិ​ក​នេះ ដើម្បី​ចាត់វិធានការ​តាមច្បាប់​ជា​ធរមាន ។

​លោក​បន្ថែមថា ការ​លួច​នាំចូល​ទំនិញ​ហាមឃាត់​សំណល់​ប្លា​ស្ទិ​ក​ត្រូវបាន​គេ​ក្លែង​ឈ្មោះ​ទំនិញ​ដោយ​ដាក់ថា ជា ផលិតផល​សម្រាប់​កែច្នៃ​ឡើងវិញ ដោយ​មិនបាន​បញ្ជាក់ថា​ជា សំណល់​ប្លា​ស្ទិ​ក ឡើយ​៕​ ដោយ​៖​កូ​ឡាប​

spot_img
×