Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនចិន ០៦​នាក់​, តៃវ៉ាន់ ១២​នាក់ ពាក់ព័ន្ធ​ករណី​ចាប់ជំរិតទារប្រាក់​តាម​ប្រព័ន្ធ​អុិន​ធើ​ណេ​ត

spot_img

កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ផែន​អន្តោប្រវេសន៍ បានធ្វើការ​ឃាត់ខ្លួន​ជនបរទេស​ចំនួន ១៨​នាក់ មាន​សញ្ជាតិ ចិន ០៦​នាក់​, តៃវ៉ាន់ ១២​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ចាប់ជំរិត ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណេ​ត (VOIP) ។​

​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត ផែន​អន្តោប្រវេសន៍ សហការ​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ និង​អាជ្ញាធរ​ស្រុក​បសេដ្ឋ ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ញ៉ែម សៅ ស្នងការរង​នគរបាល​ខេត្ត ដោយមាន​ការសម្របសម្រួល​ពី​លោក ខៃ សម្ផស្ស ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​មួយកន្លែង ក្នុង​ចំការ​ស្វាយ​របស់​ឈ្មោះ ហេ ជីវ​អេង បាន​ជួល​ឲ្យ​ទៅ​ឈ្មោះ រ័ត្ន ពិន ស្ថិតនៅ​ភូមិ​ចារ ឃុំ​ស្វាយចចឹប ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ​។​

​ក្នុង​កិច្ចប្រតិបត្តិការ នា​វេលា​ម៉ោង ១០​និង​០៩​នាទី ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៩ បានធ្វើការ​ឃាត់ខ្លួន​ជនបរទេស​ចំនួន ១៨​នាក់ មាន​សញ្ជាតិ ចិន ០៦​នាក់​, តៃវ៉ាន់ ១២​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ចាប់ជំរិត ទារប្រាក់​តាម​ប្រព័ន្ធ​អ៉ី​ន​ធើ​ណេ​ត (VOIP) និង​ធ្វើ​ការដកហូត​សម្ភារៈ​មួយចំនួន​មាន ទូរស័ព្ទដៃ ម៉ាក អាយ​ហ្វូ​ន ចំនួន ២១​គ្រឿង​, អុ​បពូរ ០១​គ្រឿង​, សាំ​ស៊ុ​ង ០១​គ្រឿង​,​ណូគា ០៦​គ្រឿង​, អាយ​ផេ​ត ០៤​គ្រឿង​, កុំព្យូទ័រ​លេប​ថប់ ០៥​គ្រឿង​, ឌែ​ស​ថប់ ០១​គ្រឿង​, ព្រី​ន​ធើ ០២​គ្រឿង​, ដុំ​Wifi ០២​គ្រឿង​, ស្ទិ​ក​ឃើ ០១​គ្រឿង​, ទូរស័ព្ទ​លើ​តុ ៣៣​គ្រឿង (​ថ្មី ០៨​គ្រឿង​), អាយកូម ០៦​គ្រឿង​, លុយ​ដុល្លារ​ក្លែងក្លាយ ០២​ដុំ (៥២​សន្លឹក​)​។​

​បច្ចុប្បន្ន​ជនបរទេស​ទាំង ១៨​នាក់​នេះ បាន​បញ្ជូនមក​ស្នងកា​រដ្ឋា​ន​នគរបាល​ខេត្ត ដើម្បី​កសាង​សំណុំរឿង ចាត់ការ​ទៅតាម​នីតិវិធី​៕​ ដោយ​៖​កូ​ឡាប​

spot_img
×