Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Apple ផ្តួល Samsung លើ​ទីផ្សារ​ប្រទេស​ចិន​

spot_img

កាលពី​ខែ សីហា ២០១៧ នេះ បណ្តា​គេហទំព័រ​បច្ចេកវិទ្យា​ធ្លាប់​ប្រកាស​ជា​សាធារណៈ​នូវ​របាយការណ៍​អះអាងថា Samsung នៅតែ​ជា “​ស្តេច​ស្មា​ត​ហ្វូ​ន​” នៅ​អំឡុង​ត្រីមាស​ទី ២ ឆ្នាំ​២០១៧ បើ​ពិនិត្យ​លើ​ចំនួន​ទូរស័ព្ទ​ចល័ត​លើ​ពិភពលោក ។ ប៉ុន្តែ​នៅ​ទីផ្សារ​ចិន ដែល​ជឿនលឿន​សេដ្ឋកិច្ច​ធំ​លំដាប់​ទី​២ ពិភពលោក Samsung បាន​ត្រូវ Apple ផ្លួ​ល​លំដាប់​លក់​ចេញ ។​

​តាម​របាយការណ៍​ថ្មី ទើបបាន​ប្រកាស​ដោ​យស​ម្ព័​ន្ធ​សមាគម​ពាណិជ្ជកម្ម​អន្តរជាតិ​កូរ៉េខាងត្បូង​ត្រឹម​ខែមិថុនា ឆ្នាំ​២០១៧ អតិថិជន​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន Samsung 48​លាន​គ្រឿង ។ ប្រការនេះ​ធ្វើ​ឲ្យ​ក្រុមហ៊ុន​សាម​ស៊ុ​ង​ក្លាយជា​យីហោ​បរិក្ខារ​ចល័ត​ធំ​លំដាប់​ទី​៦ នៅ​ទីផ្សារ​ប្រើប្រាស់​ធំជាងគេ​លើ​ពិភពលោក ។ លទ្ធផល​នៃ​ការរៀប​លំដាប់ថ្នាក់​ថ្មី​នេះ​មានន័យថា Sumsung បាន​ធ្លាក់​២​ចំណាត់ថ្នាក់ ប្រៀប​នឹង​ឆមាស​ទី​១ ឆ្នាំ ២០១៦ ។​
​របាយការណ៍​សរសេរ​ថា មាន​អតិថិជន​ចាស់​តែ ៧,២% ប៉ុណ្ណោះ​ដែល​បាន​ទិញ Samsung ប្រើប្រាស់​សារជាថ្មី ក្នុង​ឆមាស​ទី​២ គឺ​ទាប​ជាង​ខ្លាំង​ប្រៀប​នឹង​សមាមាត្រ​ដូចគ្នា​ចំពោះ iPhone គឺ ៥៣,៤% Oppo 25% និង Vivo 26% ។ Samsung ចាំបាច់​ត្រូវ​ដណ្តើម​ជំនឿ​ទុកចិត្ត​ពី​អតិថិជន​លើ Logo របស់ខ្លួន​មកវិញ​ក៏ដូចជា​កសាងឡើង​វិញ​ផងដែរ​នូវ​ប្រព័ន្ធ​អតិថិជន​ស្មោះត្រង់​នឹង​ខ្លួន ។​
​របាយការណ៍​នេះដែរ​បាន​ឲ្យ​ដឹង​ទៀតថា Apple ត្រូវបាន​តួលេខ​ស្ថិតិ​បង្ហាញថា កំពុង “​សោយរាជ្យ​” អំពី​បរិមាណ​ស្មា​ត​ហ្វូ​ន​ដែល​ផលិត​ចេញពី​រោងចក្រ​នៅ​ទីផ្សារ​ចិន​ក្នុង​ឆមាស​ទី​២ ឆ្នាំ​២០១៧ ដែលមាន​ចំនួន​១៧១​លាន​ម៉ាស៊ីន ។ Huawei ស្ថិតក្នុង​លំដាប់​ទី​២ មាន ១៣២​លាន​ម៉ាស៊ីន លក់​ឲ្យ​អតិថិជន​ចិន បន្ទាប់មក​គឺ Oppo 124 លាន​ម៉ាស៊ីន ហើយ Xiaomi 68 លាន​ម៉ាស៊ីន ៕

spot_img
×