Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ឧកញ៉ា​ឌី​ម សួន​ណាត ជា​អគ្គនាយក​ក្រុមហ៊ុន​អចលនា​ទ្រព្យ Enarita ពុះ​ដី​ឡូ​តិ៍ ជា​ជន​ឆបោក និង​ចេញ​សែក​ស្អុយ​រាប់រយ​លាន​ដុល្លារ​

spot_img

​ភ្នំពេញ ​៖ សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​ចាប់ខ្លួន​អ្នកជំនួញ​ដី​ឡូ​តិ៍​ដ៏​ល្បី​ម្នាក់ ជា​ម្ចាស់ ក្រុមហ៊ុន អចលនា​ទ្រព្យ Enarita លោក ឌី​ម សួន​ណាត ពីបទ​ឆបោក​និង​ចេញ​សែក​ស្អុយ​រាប់រយ​លាន​ដុល្លារ​។ ជនរងគ្រោះ​ជាច្រើន​នាក់ បានឱ្យដឹងថា លោក ឌី​ម សួន​ណាត ដែលជា​អគ្គនាយក​ក្រុមហ៊ុន​អចលនា​ទ្រព្យ Enarita បាន​ភូតភរ​និង​ឆរ​បោក​ជាច្រើនលើក ហើយ​បានចេញ​សែក​សង​ស្អុយ ប៉ុន្តែ​គ្មាន​លុយ ដល់​ជនរងគ្រោះ​ជាច្រើន​នាក់ ដែលមាន​ទឹកប្រាក់​សរុប​យ៉ាងច្រើន​សន្ធឹក​ប្រមាណ​២០០​ជិត​៣០០​លាន​ដុល្លារ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ការចាប់ខ្លួន​នេះ​ធ្វើឡើង​បន្ទាប់​ជនរងគ្រោះ​ណាត់​ហូបបាយ​ជួបគ្នា​ដោះស្រាយ​នៅ​ភោជនីយដ្ឋាន​មួយកន្លែង ហើយក៏​ជូនដំណឹង​ដល់​សមត្ថកិច្ច​ចម្រុះ​ចុះមក​ឃាត់ខ្លួន​ភ្លាមៗ កាលពី​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៩​។​

​ក្រោយ​ឃាត់ខ្លួន​រួច សមត្ថកិច្ច​ប​ញ្ចូ​ន​ខ្លួន​ទៅ​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ត្រៀម​ឡើង​តុលាការ ខណៈ​មាន​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​មិនតិចជាង​៧​នាក់​ឡើយ​។

​សូម​រំលឹកថា លោក ឌី​ម សួន​ណាត ជា​អគ្គនាយក​ក្រុមហ៊ុន​អចលនា​ទ្រព្យ Enatita ដែល​ទើប​ល្បីឈ្មោះ​ក្នុងឆ្នាំនេះ​ផ្ទុះ​ខ្លាំង​លើ​ការរកស៊ី​ពុះ​ដី​ឡូ​តិ៍​ក្នុង​ខេត្ត​ធំៗ​ជាច្រើន​។​

​តាម​សំដី​ផ្ទាល់​របស់​ជនរងគ្រោះ​ជា​ច្រើន​នាក់​បាន​ប្រាប់ថា ​គាត់​បាន​វិនិយោគ ជាមួយ លោក ឌី​ម សួន​ណាត ដែលជា​អគ្គនាយក​ក្រុមហ៊ុន ENARITA development Co.,LTD ​ដែល​ក្នុង​កុងត្រា​នោះ​មាន​ធានា​សែក និង​ស្នាម​ផ្តិតមេដៃ​របស់ លោក​ឌី​ម សួន​ណាត់ ផ្ទាល់​ដែលជា​ហេតុ​ធ្វើអោយ​គាត់​ទុកចិត្ត​រហូតមកដល់​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៩ ក៏មាន​ការដក​ប្រាក់​តាម​សែក​មិនបាន ហើយ​លោក​ឌី​ម សួន​ណាត បាន​លួងលោម​ដល់​ជនរងគ្រោះ​ថា ធនាគារជាតិ​ធ្វើការ​បង្កក់​លុយ​គាត់ ហើយ​ធ្វើការ​ស៉ើ​ប​អង្កេត​ដោយសារ​ចរន្ត​លុយ​ច្រើនពេក ហើយ​បង្គាប់​ជនរងគ្រោះ​អោយទៅ​ដក​នៅ​ក្រុមហ៊ុន​លោក​ផ្ទាល់​វិញ​។

​ហើយ​លោក​បាន​ពន្យារពេល​រហូត​ដល់​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៩ ហើយ​នៅតែ​មិនឃើញ​ក៏មាន​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​ចូលទៅ​ក្រសួងមហាផ្ទៃ ប្តឹង​ពីបទ​ល្មើស​ជាក់ស្តែង​ទៅ​លោក ឌី​ម សួន​ណាត ហើយ​ធ្វើការ​ស៉ើ​ប​អង្កេត​ជាក់ស្តែង​។​

​របាយការណ៍ បង្ហាញថា លោក​ឌី​ម សួន​ណាត មិនត្រូវ​ធនាគារ​ណាប​ង្ក​ក់លុយ​លោក​ឡើយ​គឺ លោក​មាន​ចេតនា បិទ​គណនេយ្យ​ធនាគារ​ខ្លួនឯង និង​ធ្វើ​ការពន្យា​ពេល​រាល់​កិច្ចសន្យា​របស់​ជនរងគ្រោះ​។​

​ដល់​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​ដដែល ដីការ​កោះហៅ​បានចេញ ​។​ ​ថ្ងៃទី​១៦ ពេល​រសៀល ក៏បាន​ធ្វើការ​ឃាត់ខ្លួន លោក​​ឌី​ម សួត​ណាត​។​

ដំណឹងដ៏រសើប​នេះ ខណៈ​ម្ចាស់ហ្វេសប៊ុកឈ្មោះ Kavin ដែលត្រូវគេស្គាល់ថាជាតារាសម្ដែងមួយរូបនៅក្នុងវិស័យ សិល្បៈមុននេះ បានប្រកាសទម្លាយជាសាធារណៈនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួន ដោយធ្វើការទាមទាររកដំណោះស្រាយ និងបកអាក្រាតលើក្រុមហ៊ុនអ៊ីណារីតា (Enarita) ​។​

​បើយោងតាមរយៈខ្លឹមសារនៃការបង្ហោះពីសំណាក់ម្ចាស់ហ្វេសប៊ុកឈ្មោះ Kavin ដែលជាតារាសម្ដែងបានសរសេរ រៀបរាប់ថា សូមជួយស៊ែរ (Share) រកមុខបុគ្គល ឌឹ ម សួនណាត ឲ្យចូលខ្លួនមកដោះស្រាយផងបងប្អូន ។​

​ក្រុមហ៊ុនអ៊ីណារីតា (Enarita) គឺជាក្រុមហ៊ុនដែលប្រកាសថា ខ្លួនជាក្រុមហ៊ុនអចលនទ្រព្យមួយដែលខ្ញុំមិនដែលបានឮបានស្គាល់ តែខ្ញុំស្គាល់តាមរយៈមិត្តភក្ដិរបស់ខ្ញុំដែលបានយកប្រាក់ទៅដាក់ដើម្បីបានការប្រាក់ត្រឡប់ មកវិញ ។ តែដំបូងខ្ញុំមិនជឿទេគិតថាបោក ព្រោះបានការប្រាក់ច្រើនជាងតាមបណ្ដាធនាគារផ្សេងៗ គឺសម្រាប់ក្រុមហ៊ុននិយាយថា ទទួលបាន២០ភាគរយ​ក្នុងមួយខែ ហើយពេលនោះមិត្តភក្ដិខ្ញុំបានយកប្រាក់ដាក់ មុនខ្ញុំ ហើយគាត់ពិតជាទទួលបានការប្រាក់ពិតមែន ហើយខ្ញុំក៏សម្រេចចិត្តយកប្រាក់ខ្លួនឯងផ្ទាល់មកដាក់ ជាមួយ (Enarita) និងសង្ឃឹមថា បានការ ប្រាក់ដូចគេ ។ ប៉ុន្តែការប្រាក់ខាងក្រុមហ៊ុនថា កន្លះខែទូទាត់ឲ្យម្ដង មិនដល់កន្លះខែមិនទាន់ស្រួលបួលផង ស្រាប់តែមានភាពរកាំរកូសយកលេសនេះ យកលេសនោះ រហូតពន្យារហើយពន្យារទៀត​។​

ឈ្មោះ បុគ្គល ឌឹ ម សួនណាត ដែលជាម្ចាស់ក្រុមហ៊ុនផ្ទាល់ (Enarita) បែរជាមិនអើពើមិនខ្វល់ទៅវិញ បែរជាធ្វើធម្មតាមិនរវល់គេចវេះនឹងពួកខ្ញុំមិនដោះស្រាយ​ឲ្យពួកខ្ញុំ ហើយពួកខ្ញុំកំពុងប្រឈមមុខនឹងការបាត់ប្រាក់ទាំង ប្រាក់ដើម ដែលខំរកយ៉ាងលំបាក មិនបានដេកទាំងថ្ងៃទាំងយប់ផង ដូច្នេះសូមបុគ្គលឈ្មោះ ឌឹ ម សួនណាត ចេញមុខដោះស្រាយជាបន្ទាន់ ។​

ថ្វីត្បិតតែមានការបង្ហោះដោយអះអាងពីសំណាក់ម្ចាស់ Account Facebook ឈ្មោះ Kavin ដែលជាតារាសម្ដែងរូបនេះ ក៏ពិតមែន ប៉ុន្តែប្រហែលជា ១ ម៉ោង ក្រោយមកត្រូវបានគេកត់សម្គាល់ឃើញតារ ប្រុសម្នាក់ នោះបាន ធ្វើការលុបវិញផងដែរ ចំពោះសំណេរសរសេររៀបរាប់ដោយចោទប្រកាន់ក្រុមហ៊ុន Enarita ជុំវិញរឿងរ៉ាវឆបោក លុយ ។​

ដោយឡែកទន្ទឹមគ្នានោះ ក៏ស្រាប់តែមានផេកហ្វេ សប៊ុកមួយទៀត ដែលមានឈ្មោះថា VOEA TV Online ក៏បានសរសេរ ដូច្នេះ ថា ប្រធានក្រុមហ៊ុន អ៊ីណារីតា ជាមេបោកប្រាស់លុយគេ ប្រហែល២០០ ទៅ ៣០០ លាន ដុល្លារ ដោយ​ឲ្យ សែកគេពុំមានទឹកប្រាក់គ្រប់ៗគ្នា ឥឡូវនេះបានចាប់ខ្លួនកាលពីយប់មិញហើយ ( យប់ ១៦.០៧.២០១៩) សូមអ្នកគាំទ្រ មេក្រុមហ៊ុននេះអញ្ជើញទៅសួរសុខទុក្ខផង ក្រែងបានជាប់គុកទាំងអស់គ្នា ។​

​ទាក់ទងនឹងដំណឹងនៃការចោទប្រកាន់ដ៏រសើបខាងលើនេះ អ្នកកាសែតនៅរសៀលថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០១៩ មិនអាច​ទាក់ទង លោក ឌឹ ម សួនណាត និងម្ចាស់ក្រុមហ៊ុន Enarita បំភ្លឺ​បានទេ ៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×