Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចុះបង្ក្រាប​បន​ល្បែងស៊ីសង​ប្រភេទ​ហ្គេម​បាញ់​ត្រី​នៅ​តំបន់​កោះ​ពេជ្រ​

spot_img

​ភ្នំពេញ ​៖​ កាលពី​ល្ងាច​ថ្ងៃទី​១៧ ​ខែ​កក្ដ​ដា ​ឆ្នាំ​២០១៩​នេះ​ នៅ​មជ្ឍមណ្ឌល់​កំសាន្ត​ក្មេង​លេង ដាយ​មិនខាត​ធូ​ន វើ​ល ដែលមាន​ទីតាំង ក្នុង​តំបន់​កោះ​ពេជ្រ​ភូមិ​១៤​សង្កាត់​ទន្លេបាសាក់ ​ខណ្ឌចំការមន​រាជធានី​ភ្នំពេញ​ ដែលមាន​បង្កប់​ដោយដាក់​ទូរ​ហ្គែ​ម​បាញ់​ត្រី​ហើយ​ការងារ​នេះ ដែល​ដឹកនាំ​ដោយ លោក ថេ​ង សុ​ថុល​អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ចំការមន និង​ទទួលបាន​ការឯកភាព​ពី​លោក​ព្រះរាជអាជ្ញារង កុល ប៊ុន ត្រួតពិនិត្យ​ឃើញ​ទូ​ហ្គេម​បាញ់​ត្រី​ចំនួន​៩​ទូ​(​គ្មាន​លិខិត​អនុញាតិ​)​និង​​ឃាត់ខ្លួន​មនុស្ស​ដើម្បី​ធ្វើការ​អប់រំ​ចំនួន​១៣​នាក់ នៅ​សាលាខណ្ឌ​ចំការមន និង​ដកហូត​សំភារៈ​ទូរ​ហ្គែ​ម​ចំនួន​៩​ទូ យកទៅ​រក្សាទុក​នៅ​សាលាខណ្ឌ​ចំការមន​ផងដែរ ដើម្បី​ទុក​កម្ទេចចោល​នៅពេល​ណាមួយ​។​

លោក​ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន បានដឹងថា ជា​វិធានការ​របស់​សមត្ថកិច្ច​អាជ្ញាធរ​ចំការមន​ចាប់ពីពេលនេះ​តទៅ​ដោយ​ចាត់វិធានការ​ក្ដៅ​ឬ​ប្រើ​កណ្ដាប់ដៃ​ដែក​ក្នុងការ​ចុះបង្ក្រាប់​រាល់​ប​ន​ល្បែង​ស៊ី​ស​គ្រប់​ប្រភេទ​ដែល​ជនខិលខូច​មួយចំនួន​មក​លួចលាក់​បើក​លេងល្បែង​ស៊ីសង​ដែលជា​អំពើ​ខុសច្បាប់​ពិសេស​បន​ល្បែងស៊ីសង​ជា​ប្រភេទ​ទូរ​ហ្គែ​ម​បាញ់​ត្រី​នេះឯង​ដែល​បច្ចុប្បន្ននេះ​ល្បែងស៊ីសង​ប្រភេទ​នេះ​វា​កំពង់​ពេញនិយម​ពី​សំណាក់​ក្រុម​យុវវ័យ​វា​កំពង់​ពង្វក់ស្មារតី​ក្រុម​យុវវ័យ​ចូលមក​លេង​យ៉ាង​គគ្រឹកគគ្រេង​ដោយ​ភ្លេច​ការសិក្សា​ហើយ​លើសពីនេះ​ទៀត​នោះ​នៅពេល​លេង​ឆា​ញ់​ម្ដងៗ​នោះ​តែងតែ​ទៅ​ប្រព្រឹត្ត​អ្វី​ផ្ដេសផ្ដាស​ដែល​សង្គម​ស្អប់​ខ្ពេ​ម​។​

លោក​អភិបាលខណ្ឌ​ចំការមន​បន្តទៀតថា​ចំពោះ​ការងារ​នេះ​ពោលគឺ​ការចុះ​បង្ក្រាប​រាល់​បន​ល្បែងស៊ីសង​គ្រប់​ប្រភេទ​នោះ​គឺ​កម្លាំង​សមត្ថកិច្ច​អាជ្ញាធរ​ខណ្ឌចំការមន​បន្ត​ចុះបង្ក្រាប​ដោយ​ធ្វើការ​បោសសម្អាត​ជា​បន្តបន្ទាប់​នៅពេល​ទទួលបាន​ពត៌មាន​មក​ថា​មាន​គេ​លួច​បើ​លេងល្បែង​ស៊ីសង​នេះ​ក្នុង​មូលដ្ឋាន​ចំការមន​ដោយ​គ្មាន​ការលើកលែង​ឡើយ​។​ហើយ​លើសពីនេះ​ស្នើរ​ទៅដល់​អស់លោក​ណា​ដែល​កន្លងមក​តែងតែ​ចេញមុខ​មាត់​ឬ​នៅ​ពីក្រោយ​នៃ​ការ​កាង​បន​ល្បែងស៊ីសង​នេះ​សូម​ដកខ្លួន​ថយ​ប្រយ័ត្ន​នៅពេល​ជ្រាវ​ជ្រាវ​ដឹង​គឺ​មិន​លើកលែង​ឡើយ​។​

គួរបញ្ជាក់​ផងដែរ​ថា​នៅពេល​លោក​ថេ​ង សុ​ថុល​អភិបាល​ខណ្ឌចំការមន​ប្រើ​កណ្ដាប់ដៃ​ក្នុងការ​ចុះបង្ក្រាប​បន​ល្បែងស៊ីសង​ប្រភេទ​ទូរ​ហ្គែ​ម​បាញ់​ត្រី​ដុះ​ស្នឹម​នៅ​តំបន់​កោះ​ពេជ្រ​នោះ​គឺ​មហាជន​ទូទៅ​គាត់​ទះដៃ​សាទរ​ចំពោះ​សកម្មភាព​កម្លាំង​សមត្ថកិច្ច​អាជ្ញាធរ​ខណ្ឌចំការមន​ពេល​ចុះបង្ក្រាប់​បន​ល្បែងស៊ីសង​ប្រភេទ​ទូ​ហ្គែ​ម​បាញ់​ត្រី​នៅ​កោះ​ពេជ្រ​នេះ​ដែល​កន្លងមក​កូន​អ្នកស្រុក​នាំគ្នា​សម្រុក​មកលេង​ល្បែងស៊ីសង​នេះ​ដោយ​ភ្លេច​ការសិក្សា​រៀនសូត្រ​។​ដូចនេះ​ពួកគាត់​ស្នើសុំ​ដល់​កម្លាំង​សមត្ថកិច្ច​អាជ្ញាធរ​ចំការមន​ដែលមាន​លោក​ថេ​ង សុ​ថុល​ជា​អភិបាលខណ្ឌ​ចំការមន​អោយ​បន្ត​ចុះបង្ក្រាប​នៅ​កន្លែង​ផ្សេងៗ​ឯទៀត​អោយ​ស្របតាម​គោលនយោបាយ​ភូមិ​សង្កាត់​មាន​សុវត្ថិភាព​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×