Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម៉ូ​ន ជេ​អ៊ីន ស្វាគ​ម​ន៏​ការ​ថ្លែង​របស់ គីម ជុង​អ៊ុន ស្នើ​ឲ្យ​ចាត់​វិធានការ​ជួយ​កូរ៉េខាងជើង​ចូលរួម​កីឡា​រដូវរងា​

spot_img

​ប្រធានាធិបតី​កូរ៉េខាងត្បូង ម៉ូ​ន ជេ​អ៊ីន នៅ​ថ្ងៃ​អង្គារ​នេះ បាន​ស្វា​គម​ន៏​ចំពោះ​ការ​ថ្លែង​របស់​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ដែល​បាន​ប្រកាស​បើកចំហរ​ឲ្យមាន​ការចរចារ​រវាង​ប្រទេស​កូរ៉េ​ទាំងពីរ​។

​គីម ជុង​អ៊ុន បាន​ថ្លែង​សារ​សំរាប់​ឆ្នាំ​ថ្មី​នេះ ដោយ​ប្រកាស​ផ្តល់ឲ្យ​មាន​កិច្ចចរចា​រ​ជាមួយនឹង​ទីក្រុង​សេ​អ៊ូ​ល និង​បង្ហាញ​ពី​បំណង​ចូលរួម​ក្នុង​កីឡា​អូ​ឡាំ​ពិ​ច​រដូវរងា ដែល​កូរ៉េខាងត្បូង​ជា​អ្នក​ធ្វើ​ជា​ម្ចាស់ផ្ទះ​។​

​លោក ម៉ូ​ន បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​គណៈ​រដ្ឋមន្ត្រី​ថា ភាពប្រសើរឡើង​នៃ​ទំនាក់ទំនង​រវាង​កូរ៉េ​ខាង​ពីរ ផ្សារភ្ជាប់​ទៅ​នឹង​ការដោះស្រាយ​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។​

​លោក​ក៏​បាន​ស្នើឲ្យ​ក្រសួង​បង្រួបបង្រួម​ជាតិ និង​ក្រសួង​កីឡា បង្កើត​វិធានការ​ដើម្បី​ជួយ​កូរ៉េខាងជើង​ឲ្យបាន​ចូលរួម ក្នុង​កីឡា​អូ​ឡាំ​ពិ​ច​រដូវរងា ដែល​នឹង​ធ្វើឡើង​ក្នុង​ខែ​កុម្ភះ នៅ​តំបន់ Pyeongchang៕ សុភ័ក្ត្រ​

spot_img
×