Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកវ​រសេនី​យ៍ទោ ​ធីម​ សុគន្ធ ម្ចាស់រថយន្តហ្វ័​តស៊េរី​ទំនើប​ ​១​គ្រឿង ស្នើដល់ ក្រសួងការពារជា​តិ ជួយ​អន្តរា​គមន៍ ​ក្រោយគយ​ចល័​តបាត់ដំ​បងឃា​ត់ទុក

spot_img

បាត់ដំបង​៖ ​រថយន្ត​ម៉ាក ​Ford Ranger xlt ពណ៌​ត្រេ​អ៊ី ​ផលិ​ត​នៅ​​ឆ្នាំ២​០១៩ ​លេខ​តួ ​MNBLMF080KW948786 លេខ​ម៉ាស៊ី​ន ​P4AT-2756937 ទំហំ​ស៊ី​ឡាំង​​ ២០០០​cc ចង្កូត​ស្ដាំ ​ត្រូវ​គយ​ចល័ត​​ខេត្ត​​បាត់ដំបង​ឃាត់​បា​ន​ វេ​លា​ម៉ោ​​ង​២​រសៀល​ ថ្ងៃ​ទី​១០ ​ខែ​ឧសភា ​ឆ្នាំ​២០១៩​ នៅចំណុច​ភូមិ​ដំណា​ក់​ហ្លួ​ង ​សង្កាត់​វត្តគរ ​ក្រុង​បាត់​​ដំបង ​កំពុង​ធ្វើ​ដំណើរ​​តាម​​ដង​ផ្លូវ​ ត្រូ​វ​​បាននាំ​​មក​​រក្សា​ទុក នៅសាខាគយចល័តស្ថិតក្នុ​ងឃុំអូ​រតាគី ​ស្រុក​ថ្មគោល​ ។ គិតដល់ពេល​នេះ មានរ​យៈពេល​ជាងពី​រខែហើ​យ សមត្ថកិច្ចគយខេ​ត្តបាត់​ដំបង នៅពុំទា​ន់ប្រគ​ល់រថយ​ន្តនោះទៅ​ម្ចាស់ដើម​វិញនៅឡើយទេ ទោះបីជាមានការស្នើសុំ ​ពីសំណាក់​លោកវ​រសេនី​យ៍ទោ ​ធីម​ សុគន្ធ ក៏ដោយ ។


ជាមួយករណីនេះ ​មហាជន​បានរិះគ​ន់ថា មន្ត្រីរាជការ ជាពិសេសស្ថាប័ន​នាយទាហា​ន ឬក៏ពលទា​ហាន នគរបាល មួយចំនួន​តូច បានទិញ​រថយ​ន្តចង្កូត​ស្ដាំ ដែលមិនមានឯ​កសារច្បាស់​លាស់ តែគេហៅថារថយ​ន្តអត់​ពន្ធ មកជិះយ៉ា​ងរំភើ​យ ហើយបិទ​ពណ៌ត្រេ​អ៊ី នឹងពាក់​ផ្លាកលេ​ខខេម​រភូមិន្ទ​ ​ឬក៏នគរ​បាល។

ទោះយ៉ា​ងណានា​ពេលក​ន្លងម​ក សម្ដេចតេជោនាយក​រដ្ឋម​ន្ត្រី ហ៊ុន សែន បានធ្លាប់ប្រកា​សយ៉ាង​ដាច់ណា​ត់ថា ​រថយន្ត​ចង្កូត​ស្ដាំ មិនត្រូ​វឲ្យអ​នុញ្ញាត​នាំចូល​ក្នុងប្រ​ទេសក​ម្ពុជានោះទេ ហើយបានបញ្ជាឲ្យមអគ្គនាយកដ្ឋានគយនិ​ងរដ្ឋា​ករ ចាប់រថយ​ន្តទាំងនោះ យកម​កទុកតែម្ដ​ង។ នាពេលបច្ចុ​ប្បន្ននេះ រថយន្តច​ង្កូតស្ដាំ​ ដែលមានពាក់ផ្លា​កលេខ​ ខេមរ​ភូមិន្ទ និងនប ត្រូវបានឃើញ​ចរាច​រណ៍យ៉ាង​ព្រោងព្រា​ត ហើយ​ជាពិសេស​ គឺរថយ​ន្តទាំងនេះ​ ជិះដោយជ​នជាតិ​ចិន។

បើតាមការផ្សា​យរបស់​សារព័​ត៌មាន​ក្នុងស្រុ​កមួយ បានលើកឡើងថា លោកវរសេនីយ៍ទោ​​ធីម​ សុគន្ធ ​ជំនួយ​​ការ​​ផ្ទាល់​ លោកនាយឧត្តមសេនីយ៍ ​​ប៊ុន​ សេង ​រដ្ឋលេខា​ធិការ​ក្រសួ​ង​កា​រពារ​​ជា​តិ​អ​តីត​​មេភូមិ​​ភាគ​ទី​៥ ​បាន​ស្នើ​សុំ​​ក្រសួង​​ការ​ពារ​​ជាតិ ជួយអន្តរាគមន៍ ​ដោះស្រាយយករថយ​ន្តចំនួ​ន១គ្រឿង ដែលលោក​បាន​ទិ​ញប្រ​គល់ជូ​នរដ្ឋ ដើម្បីជាមធ្យោបាយដឹ​កជ​ញ្ជូនផ្សេង​ៗ ​តែត្រូវ​បាន​គយ​​ចល័​ត​ខេ​ត្ត​បា​ត់ដំប​ង​ឃា​ត់​ទុ​ក​។

លោក ​ធីម សុ​គន្ធ បាន​ថ្លែង​ឲ្យ​ដឹង​ថា ​រថយន្ត​នោះ​​ម៉ាក ​Ford Ranger xlt ពណ៌​ត្រេអ៊ី​ ​ផលិ​ត​នៅ​​ឆ្នាំ២​០១៩ ​លេខ​តួ ​MNBLMF080KW94​8786 លេខ​ម៉ាស៊ីន ​P4AT-2756937 ទំហំ​ស៊ីឡាំង​ ២០០០​cc ចង្កូត​ស្ដាំ ​ត្រូវ​គយ​ចល័ត​ខេ​ត្ត​បា​ត់ដំប​ង​ឃា​ត់​បា​ន​ វេលា​ម៉ោ​ង​២​​រសៀល​ ថ្ងៃ​ទី​១០ ​ខែ​ឧសភា ​ឆ្នាំ​២០១៩​ នៅចំណុច​ភូមិ​ដំណាក់​​ហ្លួង ​សង្កាត់​វត្តគរ ​ក្រុង​បាត់​ដំបង ​កំពុង​​ធ្វើ​ដំ​ណើរ​​តាម​​ដង​ផ្លូវ​ ត្រូ​វ​បាននាំ​ម​ក​រ​ក្សា​ទុក​​នៅ​​សាខា​​គយ​​ចល័ត​​ស្ថិត​​ក្នុង​​ឃុំ​អូ​រតាគី ​ស្រុក​ថ្មគោល​ ។

លោក​វរសេ​នីយ៍​ទោ ​បាន​បន្ថែម​ថា​ រថយន្ត​នេះ​ត្រូវ​បាន​​លោក​ ប្រគល់​ជូន​ក្រសួង​​កា​រពារ​​ជាតិ​ កាល​ពី​​ថ្ងៃ​ទី​​១៩​ ខែ​មេ​សា ឆ្នាំ​២​០១៩​ ដែល​ត្រូវ​លោកនាយឧត្ត​មសេនីយ៍​ ប៊ុន ​សេង ​បាន​ធ្វើ​​លិខិត​​ផ្ញើ​ជូន​ ទៅអគ្គនាយកអគ្គ​នាយ​ក​​ដ្ឋាន​​សម្ភារ​​បច្ចេ​ក​​ទេស​ ក្រសួ​ងការ​ពារជា​តិ សម្រាប់​ដាក់​ក្នុង​​ស្ថាប័ន​​ប្រើ​ប្រាស់ ​ហើយរ​ថយន្ត​នេះ ពុំទាន់​មានប័​ណ្ណ និង​ផ្លាកលេខចរាចរ​នៅឡើយ​ ទើប​​ខាង​អង្គភា​ព​ក្រសួងការពារជាតិ​​ បានផ្ដល់ស្លាកលេ​ខ ខេម​រភូមិន្ទ​ 01 2-6933 ឲ្យប្រើប្រា​ស់ ។

ទាក់​ទង​និង​ករណី​នេះ​​មន្ត្រី​​គយ​​ចល័​ត​ខេត្ត​​បាត់ដំបង សុំមិនបញ្ចេញឈ្មោះ ​​បាន​ណែនាំទៅ​វ​រសេនី​យ៍ទោ ​ធីម សុគន្ធ ​ដាក់​សំណើស្នើទៅអគ្គនាយក​ដ្ឋានគយ ដើម្បី​ជួយ​ដោះ​ស្រា​យ ​សម្រប​សម្រួល ​​ព្រោះ​​ថា​របា​យការ​ណ៍​ ពាក់ព័ន្ធនឹង​ការ​ឃាត់រ​ថយន្តនេះ​ ​ត្រូវ​បាន​បញ្ជូន​ ​ទៅអគ្គ​នាយក​ដ្ឋានគ​យរួច​រាល់ហើ​យ៕ ដោយ៖កូឡាប

spot_img
×