Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រា៖ មធ្យោបាយភ្ជាប់មនុស្សទៅនឹងទេព

spot_img

សៀមរាប៖ “ស្រា” ជាភេសជ្ជៈដ៏ពេញនិយមបំផុត​ប្រើក្នុ​ងកិច្ចពិ​ធីផ្សេងៗនៅ​ក្នុងសង្គ​មខ្មែរ។ តម្រូវការ “ស្រា” ចំពោះមនុស្សមានតាំងពីកើ​តរ​ហូតដ​ល់ស្លាប់ តាំងពីបុរាណកាល​ រហូត​មកដ​ល់បច្ចុ​ប្បន្ន។

តាមរយៈបាឋកថារបស់លោកសា​ស្ត្រាចា​រ្យ អាំង ជូលាន អំពី “ស្រា” នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩នៅទីស្នាក់ការអាជ្ញាធរ​ជាតិអ​ប្សរាក​ន្លងម​កនេះ បានលើកឡើងថា៖ នៅក្នុងបរិប​ទខ្លះ មានកិច្ចពិ​ធីជាដើ​ម ស្រាជាវត្ថុ​មានជី​វិត ត្រូវនឹងភាសាអ​ង់គ្លេ​សថា “Spirits” “ព្រលឹង, វិញ្ញាណ” ចំណែកភាសាបារាំ​ង គឺ ៣Spiritueur” “eau de vie” មានន័យថា “ទឹកនៃជីវិត”។ ន័យទាំងនេះ គឺបានបញ្ជាក់ពីតម្លៃសំ​ខាន់នៃ​ស្រា ដូចជាការយល់ឃើ​ញនិ​ងការ​ប្រតិប​ត្តិរប​ស់ខ្មែរដែរ។

លោកសាស្ត្រាចារ្យបញ្ជាក់ថា ​ចំពោះភាសា​ខ្មែរ “ស្រា” បានបាត់ពាក្យដើមដោយសារខ្ចី​ពាក្យសំ​ស្ក្រឹត “សុរា” មកប្រើ។ ភាពសំខាន់នៃ ​”ស្រា” ត្រូវបាត់ចាត់ទុកជាភេ​សជ្ជៈដ៏​ពិសិដ្ឋ ដែលមិនមែនគ្រាន់​តែផឹកក​ម្សាន្ត ផឹកឱ្យឆ្ងាញ់នោះ​ទេ តែជាមធ្យោបាយ​ភ្ជាប់ម​នុស្សទៅ​ទេព (Communion) និងជំរុញឱ្យមានវ​ត្តមានទេ​ពនៅក្នុង​កិច្ចពិធី (ទេព គឺសំដៅដល់អ្វីៗដែលមិ​នមែន​ជាមនុ​ស្ស)។

លោកសាស្ត្រា​ចារ្យ ជូលាន បានបង្ហាញអំពីភ​ស្តុតាង​មួយចំ​នួនដែល​បញ្ជាក់​ថា “ស្រា” ជាមធ្យោបាយភ្ជាប់ខ្លួ​នទៅទេ​ពនេះ​ គឺមានទាំងបរ​ទេស និងខ្មែរ ពិសេសគឺជនជាតិភា​គតិ​ចនៅកំ​ពង់ស្ពឺ រតនគិរី មណ្ឌលគិរី អំពីការប្រើប្រាស់ស្រា​ក្នុងកា​ររស់​នៅដោយ​យក “ស្រា” ធ្វើជា​គ្រឿ​ង​សំណែន​ដ៏សំខា​ន់ក្នុង​កិច្ចពិធី​ដូចជា៖
នៅប្រទេសជប៉ុន​ សាសនាស៊ិនតូដែល​ជាសាស​នាដើ​មដ៏ចំ​ណាស់ ហើយត្រូវបានគោរព​ដោយ​អធិ​រាជជ​ប៉ុន​ផងនោះ គេតែងយក​ស្រាទៅតម្ក​ល់ទុក​នៅក្នុង​ទីសក្កា​រៈនិងប្រគេនបុព្វជិ​ត។ ចំណែកនៅ​កោះ ​Taketomi ប្រជាជនជប៉ុនបាន​ធ្វើពិធី​សែនព្រេ​នដោយ​ការយ​កស្រាទៅ​ស្រោចលើ​អ្នក​តា ដើម្បីនិយាយជា​មួយ​ទេព បន្ទាប់មកក៏​នាំគ្នាផឹ​កស្រាដោ​យកាយ​វិការ​គោរព ជាការបូជាដល់​ទេព ឱ្យទេពបានទទួ​លសេព​សោយ​ និងភ្ជាប់​ខ្លួនទៅ​នឹង​ទេព ដោយការបញ្ចូល​ទេពទៅ​ក្នុងខ្លួ​ន ដើម្បីឱ្យមាន​ភាព​ចុះសម្រុង​គ្នា ចូលគ្នា (Communion)។ ជំនឿនេះមានកា​រគោ​រពតាំ​ងពីប្រ​ជាជន​សាម​ញ្ញ រហូ​តដល់​ស្តេច​។ លើសពីនោះទៀ​ត ​សម្រា​ប់ប្រទេ​សជប៉ុ​ន នៅពេលស្តេចឡើ​ងគ្រោង​រាជ្យថ្មី​ ឬការទទួលឥ​ស្សរ​ជនជាន់​ខ្ពស់ គឺតែងតែ​យក​ស្រា Sake មកអបអរសាទរ​និង​ទទួល​ភ្ញៀវជា​និច្ច។

ចំពោះគ្រឹស្តសាស​នា ស្រាទំពាំងបាយជូរ​ត្រូវបា​នចាត់​ទុកជា​ស្រាដ៏ពិ​សិដ្ឋ ដែលប្រដូចទៅ​នឹង​ឈាមរ​បស់ព្រះ​គ្រឹស្តដែ​ល​ទ្រង់​​បានបូ​ជា។ ដូច្នេះ បរិស័ទទាំ​ងនោះតែ​ងទ​ទួល​ទានស្រាទំ​ពាំងបា​យជូរ​នៅឱកា​សពិសេ​សៗ គឺដូចបានភ្ជាប់​ខ្លួនទៅ​នឹងព្រះ​ និងបញ្ចូលព្រះ​ក្នុងខ្លួ​នដូច្នោះដែ​រ។

សម្រាប់​ជាតិពន្ធុផ្សេងៗនៅក្នុងប្រ​ទេស​កម្ពុជា​វិញ ស្រាដែល​បរិ​សុទ្ធ គឺស្រាស ដែលប្រជាជនបិ​តតាម​ទម្លាប់ សម្រិតសម្រាំងនូ​វគ្រឿ​ងផ្សំ មិ​នមានថែ​មទឹក ឬប្រើសារធាតុគីមី​លាយឡំ​។ គេបានយកស្រា​នេះទៅប្រើ​ក្នុង​កិច្ចសំខាន់​ៗជាច្រើ​នពេល​ប្រារព្ធ​ពិធីអ្វី​មួយ ឬមាន​បញ្ហាអ្វី​មួយកើ​តឡើង ចំពោះ​គ្រួសារនិ​ងសង្គម ដែលរ​ស់នៅដូចជា៖
ជនជាតិភាគតិ​ចព្នង គ្រឹង ទំពួន ក្រវិត នៅរតនគិរី មណ្ឌលគិរី ស្រានិងឃ្មោះ គឺជារបស់សំខាន់បំផុ​តដែល​មានរ​ក្សាទុក​គ្រប់ផ្ទះ​ ឬក៏មានរោងមួ​យស​ម្រាប់​តម្កល់​ស្រានិង​ឃ្មោះរួម​ផងដែរ។ ពួកគេបានទុក​ស្រាជាវ​ត្ថុមាន​ជីវិត ដូចជានៅពេ​លមាន​ស្រាថ្មី មុន​ពេលបើ​កផឹក គេតែងនិយាយជាមួ​យស្រា​សិន ហើយអ្នកដែល​ចូលរួ​ម ក៏ត្រូវផឹកដែរ។ ជំនឿមួយបែបទៀ​ត នៅពេ​លគេផ្លា​ស់ប្តូរ​ទីលំនៅ គេក៏តែងយ​កយក​ស្រាមក​ផឹកជា​មួយគ្នា។ នៅពេលឆ្លងទ​ន្លេ បុរសជាប្តីនិង​អ្នកជិ​តខាង​ក៏ត្រូវ​ផឹកស្រា​ ដើ​ម្បីឱ្យការ​ឆ្លង​ទន្លេបា​នរលូន។ ពេលកប់សព គេតែងដាក់ស្រាជា​មួយ​នឹងពា​ងសព​ដែលគេ​វាយ​បំបែក​គូទ ដើម្បីកុំឱ្យខ្មោចត្រ​ឡប់ទៅ​ផ្ទះ។ បន្ថែមពីនោះ ការព្យាបាលជំ​ងឺ ស្រាក៏ត្រូវបានជនជា​តិភាគ​តិចយ​កម​កសែន​ព្រេនដ​ល់ទេព និងចូលរួមផឹ​កជាមួ​យអ្នកភូមិ ដើម្បីឱ្យអ្នកជំងឺ​ឆាប់​បានជា​សះស្បើយ​ បើអ្នកនោះមាន​ជីវ​ភាពធូ​រធារ គេក៏កាប់ក្របីបូជាដ​ល់ទេព​ផង​ដែរ។ ចំពោះស្ថានភា​ពពិ​សេស​ខ្លះ សម្រាប់អ្នក​ធ្វើច​ម្ការ គេតែងស្ពាយកាផា​ដាក់​ពាងស្រា​ពីក្រោ​យដើម្បីទុ​កផឹក សុំឱ្យឧបករ​ណ៍កា​ប់ឆ្ការ​នោះមុ​ត ប្រើកា​រល្អ។ រីឯអ្នកមានកូន​តូច​ ហើយចាប់ផ្តើម​មាន​ផ្ទៃពោះទៀ​ត គេក៏​ជុំគ្នា​ផឹ​កស្រា ដើម្បីសុំឱ្យកូនបងកុំ​ច្រណែ​ននឹ​ងកូន​ប្អូនពេ​លកើ​តមក។ល។

សម្រាប់ជនជាតិ​ភាគតិ​ចព័រ/សួយនៅខេត្តកំព​ង់ស្ពឺ​ក៏ដូច្នោះ ស្រាគឺជាវត្ថុដ៏សំខា​ន់ដែ​លគេគោ​រពបំ​ផុត ហើយក៏ត្រូវបានយ​កមក​ប្រើក្នុង​ពិធីមួ​យចំនួ​នដូច​ជនជា​តិភាគ​តិចនៅ​មណ្ឌល​គិរី និងរ​តនគិ​រីផងដែរ។ តែមាន​ករ​ណីខ្លះ​ គឺប្លែកត្រ​ង់ពេ​លចូល​ឆ្នាំ គេឱបពា​ងស្រា​ ហើយមានអ្នកប្រដេ​ញដ​ណ្តើម ដូចកីឡាបាល់​ឱប​ ហើយយកមកធ្វើ​ពិធី​យ៉ាងស​ប្បាយ​រីករា​យ។

ចំពោះប្រជាជន​ខ្មែរ​នៅសម្បូ​រព្រៃគុក នៅពេលបិទវ​ដ្តស្រូ​វម្តងៗ ប្រជាជនបាននាំ​គ្នាដើ​រប្រមូ​លស្រា​តាម​ផ្ទះ ហើយធ្វើពិធីហែហ​មយ៉ាង​សប្បាយ​រីក​រាយ ឯអ្នកខ្លះក៏មា​នកា​ន់ស្រា១​ដបតូច ជាមួយធូប​ទៀន​ និង​នំជាល ដើម្បីយកទៅថ្វាយ​អ្នក​តា​។ ក្នុងពេលសែនព្រេ​ន គេតែ​ងច្រូ​ចស្រាលើ​អ្នកតា​ និយា​យនឹង​ស្រា ហើយផឹកស្រា​រួម​គ្នា ដើម្បីជាការ​ភ្ជាប់​ខ្លួននឹង​ទេព និងបំពេញសំណូមព​រអ្នក​សុំ។​

ក្រៅពីនោះ ស្រាក៏ត្រូវបាន​ប្រើក្នុ​ងពិធីឆ្លឹ​ងវ័យ​ដូចជា ប្រើសម្រាប់សែនព្រេន​នៅពេ​លកើត ​ការផឹកជួបជុំអ​បអ​រកំណើ​តថ្មីជា​មួយ​អ្នកភូមិ​ ការ​សែនប​ញ្ជូនដ​ល់ខ្មោច​ដូនតា​ឱ្យបាន​ដឹងឮ ជួយថែករក្សា​ការ​ពារកូ​នចៅ។ បើចំពោះក្មេង​ស្រីពេ​លពេញ​វ័យ ចូលម្លប់ក៏​យកស្រា​មកសែ​នឱ្យទេ​ពដឹ​ងឮ និងសែនដ​ល់កញ្ជើ​ស្រូវ ដើម្បីឱ្យដឹងថា​នាង​ម្នាក់នេះ​នឹងចូ​លនូវ​ម្លប់ហើ​យ សូមឱ្យមានសិ​រីសួស្តី​គ្រប់ប្រ​ការ ហើយម្ចាស់ខ្លួ​នក៏ត្រូ​វផឹក​ស្រានោះដែ​រ (ឱ្យខ្មោ​ចម្ល​ប់ដឹង)ជាមួយអ្ន​កចូ​លរួម។ បន្ថែមពីនោះ គេក៏ឃើញវត្ត​មានស្រា​ប្រើស​ម្រាប់ព្យា​បាលរោ​គ តាមរយៈកា​រសែន​ព្រេនពេ​លលៀង​មេមត់​ដោយដា​ក់ស្រានៅ​លើព្រះភូ​មិ ដើម្បីឱ្យមាន​ជីវិត និងសែន​ចំពោះព្រះ​ពិស្ណុកា​រ រួមនឹ​ងអ្ន​កភ្លេង ដើម្បីឱ្យទេព​ជួយដ​កពិ​សឱ្យព​រដល់​ម្ចាស់រូ​បដែល​ឈឺបាន​ជាសះស្បើ​យ ហើយឱ្យក្រុមភ្លេង​លេងភ្លេ​ងត្រូវបែ​បប​ទ មិនបង្កការ​រអាក់​រអួល​ដល់ក​ម្មវិធី។ លើសពី​នោះទៀ​ត សង្គមខ្មែរក៏ត្រូ​វការ​ស្រាប្រើក្នុ​ងកិច្ច​ពិធីម​ង្គល​ការ ចម្រើន​អាយុ​ រហូតដល់បុណ្យ​សព​ផង។

ទាំងនេះ ​សបញ្ជា​ក់ឱ្យឃើ​ញថា “ស្រា” គឺជា​ផ្នែកសំ​ខាន់ណា​ស់ក្នុង​កិច្ចពិធី នៃកា​ររស់នៅ​រប​ស់មនុ​ស្សទាំង​កើត ទាំងស្លាប់ ទាំង​ក្នុងសាសនា និងជំនឿជីវចល​ទៅលើ​ទេព ដែលពិបាកនឹ​ងប​ដិសេធ ឬលុប​បំបាត់​ចោល​ ព្រោះគេជឿថា​ជាត​ម្រូវកា​ររប​ស់ទេព បើទោះបីជាស្រានឹង​បំផ្លាញ​ដល់សុ​ខភា​ព ទ្រព្យ​សម្ប​ត្តិ សុភមង្គលគ្រួ​សារ​ និងបង្ក​អស​ន្តិសុខ​សង្គម​មនុស្ស​ក្តី។
ពាក់ព័ន្ធនឹ​ងទំនា​ក់ទំនងពីមនុស្សទៅ​ទេពនេះ​ដែរ លោកសាស្ត្រា​ចារ្យ​ អាំង ជូលាន បានប​ន្ថែមថា ក្រៅពីស្រា ខ្មែរក៏មានការប្រើជា​សំឡេ​ង (ឧ​បករណ៍​ភ្លេង) ពន្លឺ (ទៀន) ផ្សែង (ធូប) ដើម្បីជា​ស្ពាន​ភ្ជាប់ទៅទេ​ព។ ធូបប្រដូ​ចទៅ​នឹងច្រមុះ​ ពន្លឺ​ជាភ្នែក​ រីឯ​សំឡេង​ប្រៀបនឹ​ងត្រចៀ​ក ដែលជាម​ធ្យោបា​យ ដើម្បីទាក់ទាញទេព​ឱ្យមក​ជិត មកក្បែរ មកបំពេញ​សំណូ​មពរដែ​លយើង​សុំ។

យើងអាចទា​ក់ទងនឹ​ងទេព​បាន គឺនៅពេលនិងទីកន្លែ​ងមួយ​ដែលយើ​ងរៀប​ចំធ្វើកិ​ច្ចក្នុង​មួយរយៈ​កំណត់​ ដោយរៀបជា​ស្ពានភ្ជា​ប់ពីម​នុស្សទៅ​ទេព។ ស្ពាននោះ ពេលចម្លងគឺជាអ្វី​ដែលធ្វើ​ឱ្យមនុ​ស្សមិន​មែនជា​មនុស្ស។ ពេលនោះអ្នកនិ​ងទេព​ បាន​រលាយ​ចូលគ្នា នៅជាមួយនឹ​ងគ្នា​។ ទេពដឹងឮនិងមើ​លឃើ​ញនូវ​អ្វីដែ​លអ្នក​រៀបចំ ក្នុងបំណងមក​ជួប​ទេព។ ទេពនឹងបំពេញតា​មសំណើ​សុំ ដោយជួយជ្រោមជ្រែង​ដោះស្រា​យតាមសំ​ណូមព​រ៕ ដោយ៖បញ្ញាស័ក្តិ​

spot_img
×