Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុគ្គលិក​ក្រុមហ៊ុន​ខ្សែកាប​ម៉េត​ហ្វូន ឡើង​អូស​ខ្សែកាប​លើ​បង្គោល​ភ្លើង ឆក់​ស្លាប់​នៅ​ស្រុក​កំពង់រោទិ៍​

spot_img

ស្វាយរៀង​៖ បុគ្គលិក​ក្រុមហ៊ុន​ខ្សែកាប​ម៉េត​ហ្វូន ដើរ​រាយ​ខ្សែ​តាម​បង្គោល​ភ្លើង ដោយ​ឡើង​អូស​ខ្សែ​ពី​បង្គោល​មួយ​ទៅ​មួយ​ដល់​ត្រង់​ចំណុច​ភូមិ​រោទិ៍ ឃុំ​ញរ​ស្រុក​កំពង់រោទ៌ ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន ត្រូវ​ខ្សែភ្លើង​ឆក់​ស្លាប់ ជាប់​នៅ​លើ​បង្គោល​ភ្លើង​កាលពី​វេលា​ម៉ោង​៣​និង​១០​នាទី​រសៀល ថ្ងៃទី​០១​ខែ​មករា​ឆ្នាំ​២០១៨​ម្សិលមិញ​នេះ​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុ​ការណ៏​បាន​ឲ្យដឹងថា​៖ មាន​បុរស​បុគ្គលិក​ក្រុមហ៊ុន​ខ្សែកាប​ម៉េត​ហ្វូន​មួយក្រុម បាន​ដើរ​ត​បណ្តាញ​ខ្សែកាប​ដើ​រាយខ្សែ​តាម​បង្គោល​ភ្លើង​អគ្គីសនី នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ត្រូវ​ខ្សែភ្លើង​ឆក់​ស្លាប់​ជាប់​នៅ​លើ​បង្គោល ធ្វើឲ្យ​មាន​ការភ្ញាក់ផ្អើល​ដល់​អ្នកភូមិ និង​អ្នកធ្វើដំណើរ​តាម​ដងផ្លូវ​ចោមរោម​មើល​។​

​ប្រភព​បាន​បន្តថា​៖ ក្រុមការងារ​ត​បណ្តាញ​ខ្សែកាប​នេះ​ខ្វះ​បច្ចេកទេស​ហើយ​ប្រើ​មនុស្ស​ឲ្យ​ឡើង​រាយ​ខ្សែកាប​តាម​បង្គោល​ភ្លើង​ដោយ​មិន​បាន​បិត​ចរន្ត​អគ្គីសនី​។​ប្រជាពលរដ្ឋ​បាន​រិះគន់​តៗ​គ្នា​ទៅលើ​ក្រុមហ៊ុន​ថា​មិន​គួរប្រើ​មនុស្ស​ឲ្យ​ឡើង​រាយ​ខ្សែកាប​តាម​បង្គោល​ភ្លើង​ចឹង​ទេ​ម្យ៉ាងវិញទៀត​ខាង​ក្រុមហ៊ុ​ន​មិន​បាន​ដាំ​បង្គោល​ដោយ​ខ្លួនឯង​ទេ​គឺ​យក​ខ្សែកាប​ទៅ​ផ្ញើរ​ជាមួយនិង​ខាង​បង្គោល​អគ្គីសនី​។​

​ប្រភព​បាន​បន្ត​ទៀត ថា​បើ​ខាង​ក្រុមហ៊ុន​ដាក់​បង្គោល​ផ្សេង​គ្នា​វា​មិន​មាន​គ្រោះថ្នាក់​នោះទេ​។​

​បង្គោល​អគ្គីសនី​ដែល​បាន​ឆក់​មនុស​នេះ​កាល​ប៉ុន្មាន​ថ្ងៃមុន​មាន​បែក​ផ្កាភ្លើង​បង្ករ​ឲ្យ​អ្នក​នៅ​ជិត​នោះ​នាំគ្នា​ភ័យខ្លាច​ហើយ​បាន​រាយ​ការណ៏​ទៅខាង​អគ្គីសនី​តែ​ក្រោយ​មកមា​ន​ក្រុមហ៊ុន​ខ្សែកាប​មក​រាយ​ដល់​ត្រង់​ចំណុច​ដែល​បាន​រៀបរាប់​ខាងលើ​ឆក់​ស្លាប់​តែម្ដង​។​

​ក្រោយ​មក​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ទៅ​អាជ្ញាធរ​អគ្គីសនី ស្រុក​កំពង់រោទិ៍ មក​បិទ​ភ្លើង និង​ជួយ​ដាក់​មនុស្ស​ចុះ​ពី​បង្គោល​ភ្លើង​ដែល​ឆក់​នោះ​។​

​តាម​សមត្ថកិច្ច​បានឲ្យដឹងថា បុរស​ត្រូវ​ខ្សែភ្លើង​ឆក់​នោះ​មានឈ្មោះ ឈន ឆាយ អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ សំបួរ ស្រុក​មេសាង ខេត្ត​ព្រៃវែង មាន​មុខ​ជា​កម្មករ​ខ្សែកាប ក្រោយពេល​បាន​ពិនិត្យ​កោសល្យ​បច្ច័យ​រួច​ដឹងថា ពិតជា​ខ្សែភ្លើង​ឆក់​ស្លាប់​ពិតប្រាកដ​មែន សមត្ថកិច្ច​បាន​ប្រគល់​សាកសព ទៅ​បងប្អូន​សាច់ញាត្តិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ វ៉ៃកូ​

 

spot_img
×