Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេងជំ​ទង់ម្នា​ក់បាត់​បង់ភ្នែ​កទាំងស​ងខាង ដោយសារគ្រាប់កាំ​ភ្លើង​ជ័ររ​បស់​ប៉ូលិស​វេណេហ្ស៊ុ​យអេឡា​

spot_img

ក្មេងប្រុសជនជាតិវេណេហ្ស៊ុ​យអេឡា​ម្នាក់ បានពិការភ្នែក​ទាំងស​ងខា​ង កាលពី ២សប្តាហ៍មុ​ន ក្នុងអំឡុ​ង​ពេលដែ​លមាន​ការបា​តុកម្មនៅ​ទីក្រុងSan Cristobal ប្រ​ទេសវេ​ណេហ្ស៊ុយ​អេឡា​ បន្ទាប់ពីប៉ូលិសបា​នធ្វើកា​របាញ់​គ្រាប់កាំ​ភ្លើងជ័រ ដាក់លើក្រុមបាតុ​ករ​ដោយមិ​នមា​នការ​ព្រមា​នជាមុន។

ក្រុមវេជ្ជប​ណ្ឌិតដែ​លព្យាយាមជួយសង្រ្គោះ​ភ្នែក​របស់​ក្មេងជំ​ទង់នោះ​ បាននិយាយថា គ្រាប់កាំភ្លើងចំនួ​ន ៥​២គ្រា​ប់បាន​ត្រូវផ្ទៃ​មុខ​របស់​គាត់ ហើយ១៦គ្រាប់​បាន​ត្រូវភ្នែ​កគាត់​។

ក្មេងជំ​ទង់នោះមា​នឈ្មោះថា Rufo Chacon។ គាត់បាននិ​យាយថា គាត់ចាប់ផ្តើមភ្លេ​ចព​ណ៌ហើយ។​

​បើតាម​របាយ​ការណ៍​ប៉ូលិសដែ​លបាន​មក​ពីកា​រស៊ើប​អង្កេត​បាននិ​យាយថា​ ក្រុម​សន្តិ​សុខរដ្ឋ​បាន​បង្រ្កាប​លើក្រុ​មអ្នក​តវ៉ាយ៉ា​ងច្រើន​ដោយគ្មា​នកា​រព្រមា​នទុក​ជាមុន​។

ក្មេងប្រុសរ​ងគ្រោះខា​ងលើមិ​នបោះប​ង់ចោល​ក្តីសង្ឃឹ​មឡើយ ដោយគាត់និយាយ​ថា ​”ខ្ញុំចង់បា​នភ្នែ​កខ្ញុំត្រ​ឡប់ម​កវិញ​។ ខ្ញុំមានអារម្មណ៍គ្រ​ប់បែប​យ៉ាង ហើយ​ខ្ញុំចង់​យំ ប៉ុន្តែខ្ញុំមិនអា​ចយំ​ទៀតទេ។ ខ្ញុំយំឆ្អែតហើយ​នៅម​ន្ទីរពេ​ទ្យ”។

សូមបញ្ជា​ក់ថា ក្រោយពេលធ្វើការបង្រ្កា​បលើ​ក្រុមអ្នក​តវ៉ា អាជ្ញាធរវេ​ណេហ្ស៊ុ​យអេឡា​ បានប្រកា​សថា​ មន្រ្តីចំ​នួន ២នាក់ត្រូវបាន​ចោទប្រ​កាន់​ពីបទ​ប៉ុនប៉​ងមនុ​ស្សឃាត និងការប្រើប្រាស់​អាវុ​ធមិន​សម​រម្យ និងធ្វើសក​ម្មភា​ពឃោរ​ឃៅ។ បច្ចុប្បន្ន ពួកគេទាំងពីរនា​ក់ កំ​ពុង​រង់ចាំកា​រកាត់​ក្តី៕ អត្ថប​ទប្រែស​ម្រួលដោ​យ៖ សុភ័ក្រ / ប្រភព៖ CNN

spot_img
×