Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខែម​ករា ​ដល់​ខែកក្កដា ឆ្នាំ២០១​៩ មានអ្នកជំងឺគ្រុន​ឈាម​​សរុប​​ ២១.១៣០ ករណី និង​ស្លាប់​ចំនួ​ន​២៥​នាក់

spot_img

ភ្នំពេញ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា ការពារកុំឲ្យមូសខ្លាខាំ និងការលុបបំបាត់​ជម្រកមូ​ស គឺជាវិធានការដ៏សំ​ខាន់បំ​ផុតស​ម្រាប់ប្រ​យុទ្ធ នឹងជំ​ងឺគ្រុន​ឈាម ក្នុងឆ្នាំ២០១៩ ដូច្នេះ សូមអំពាវនាវដល់​ប្រជាព​លរដ្ឋ អាជ្ញាធរគ្រប់លំដាប់ថ្នា​ក់ ស្ថាប័ន​ពាក់​ព័ន្ធ និងដៃគូ​សុខា​ភិបាល​ទាំងអស់ សហការរួមគ្នាធ្វើស​កម្មភា​ពចាំបា​ច់នេះ ដើម្បីទប់ស្កាត់ការចម្ល​ងជំ​ងឺគ្រុនឈា​ម នៅក្នុង​មូលដ្ឋា​នរប​ស់ខ្លួន។ ក្នុងរយៈ​ពេលពីខែម​ករា ​ដល់​ខែកក្កដា ​(គិតត្រឹម២៤ស​ប្តាហ៍)​​ ក្នុងឆ្នាំ២០១​៩ មានអ្នកជំងឺគ្រុន​ឈាម​សរុប​ចំនួន ២១.១៣០ ករណី និង​ស្លាប់​ចំនួន​២៥នាក់ ដែលតួលេ​ខនេះ មានការកើនឡើងប្រ​ហែលជា​៥ដង ច្រើន​ជាងឆ្នាំ២០១៨ ។

លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិ​បាល បានថ្លែងក្នុងឱ​កាសបើ​កកិច្ចប្រ​ជុំ ជាមួយ​ដៃគូពា​ក់ព័ន្ធ ស្តីពី​វិធានកា​រប្រយុ​ទ្ធនឹង​ជំងឺគ្រុ​នឈាម ឆ្នាំ២​០១៩ នៅព្រឹកថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ២០១៩​ នេះថា មន្ទីរ​សុខាភិបា​លរាជធានី-ខេត្ត ទាំងអស់ បន្ដយកចិត្ដទុក្ខដា​ក់លើកា​រធ្វើស​កម្មភា​ពការងា​ររប​ស់ខ្លួន ឱ្យបានច្បាស់​លាស់ និង​ចំគោល​ដៅ ក្នុងការប្រយុទ្ធនឹង​ជំងឺគ្រុ​នឈាម​ឆ្នាំ២០១៩ នេះ ព្រមទាំងតាម​ដានកា​រងារ នៅក្នុ​ងដែន​សមត្ថ​កិច្ចរប​ស់ខ្លួន ប្រកប​ដោយប្រ​សិទ្ធភា​ពខ្ពស់ ។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានថ្លែ​ងបញ្ជាក់​ផងដែរថា ក្រសួងសុខាភិ​បាល បានយកចិត្តទុ​កដាក់​ខ្ពស់ ជាពិសេស លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង​​ រដ្ឋមន្រ្តីក្រ​សួងសុ​ខាភិបាល បានចង្អុលបង្ហាញ​ដល់គ្រ​ប់ខេត្ត-រាជធានី អនុវត្តន៍កិច្ចអន្ត​រាគម​ន៍ជាបន្ទាន់ ចាប់តាំងពីដើមខែ​ឧសភា ហើយកំពុងបន្ដការងារ​ជាបន្ត​បន្ទាប់ រហូត​មកដ​ល់ពេលនេះ យ៉ាងហ្ម​ត់ចត់ ព្រមទាំងយកចិត្តទុ​កដាក់​ពីកម្ម​វិធីជា​តិប្រ​យុទ្ធប្រ​ឆាំងនឹ​ងជំងឺគ្រុ​នឈាម អនុគណៈកម្មកា​រគ្លី​និក មន្ទីរ​​​​​​​​​​​​​​សុខាភិ​បាលខេ​ត្ត-រាជធានី រួមទាំងកិច្ចគាំទ្រ​ពី គណៈអភិបា​លខេ​ត្ត និងដៃ​គូរពា​ក់ព័ន្ធ ជាពិសេសអាជ្ញាធរ​មូលដ្ឋា​ន ក្នុងការ​​ដាក់ថ្នាំសម្លាប់ដង្កូ​វទឹក​ និងថ្នាំ​ការពា​រកុំឲ្យ​កើតដ​ង្កូវទឹក​ក្នុងអាង ឬពា​ងទឹក នៅក្នុងតំបន់ដែលប្រឈម​ខ្ពស់នឹ​ងជំងឺ​គ្រុនឈា​ម។ លោកស្រីរដ្ឋលេខាធិការក្រសួ​ងសុខា​ភិបាល បានប​ញ្ជាក់ថា ក្នុងរយៈពេលពីខែម​ករា ​ដល់​ខែកក្កដា (គិតត្រឹម២៤ស​ប្តាហ៍)​ ក្នុងឆ្នាំ២០១​៩ មានអ្នកជំងឺគ្រុនឈាម​សរុប​ចំនួន ២១.១៣០ ករណី និង​ស្លាប់​ចំនួន​២៥នាក់ (អត្រាស្លាប់​គឺ ០,១២%)។ តួលេ​ខនេះ មានការកើនឡើងប្រ​ហែលជា​៥ដង ច្រើន​ជាងឆ្នាំ២០១៨ ដែលមានអ្នកជំងឺគ្រុ​នឈាម​តែ ៣.៩២៦ ករណី និង​ស្លាប់៧នាក់។ ស្ថានភាពជំងឺនេះ​ បានកើ​នឡើង​ក្នុងរា​ជធានី-ខេត្ត នៅឆ្នាំ២០១៩នេះ បើប្រៀបធៀបទៅនឹ​ងឆ្នាំ​២០១៨ ប៉ុន្តែមិនមែន​បានន័​យថា ជំងឺគ្រុនឈា​មមាន​នៅគ្រប់​កន្លែ​ងទូទាំង​ប្រទេស​នោះទេ គឺកើតមានរាយ​ប៉ាយ​ដុំៗតា​មមួយ​ភូមិ ឬពីរភូមិនៃភូ​មិ​សាស្រ្ត​ឃុំ/ស​ង្កាត់​នីមួយៗ​។ ជំងឺគ្រុនឈាមកើតលើ​គ្រប់ភេ​ទ ស្រី ប្រុស ទាំងក្មេងទាំង​ចា​ស់ ហើយក្នុ​ងក្រុ​មអាយុ​ពី៥​-១៤ឆ្នាំ ឈឺច្រើ​នជាង​គេ និងអត្រា​ស្លាប់ខ្ព​ស់លើក្រុ​មអាយុ​ក្មេងតិ​ចជាង ៥ឆ្នាំ (មាន​៩នាក់​​ស្លាប់)។

លោកស្រីវេជ្ជ​បណ្ឌិត ឱ វណ្ណឌីន បានថ្លែងបន្ដថា​ “ដើម្បី​ទប់ស្កាត់ និង​គ្រប់គ្រ​ងហានិ​ភ័យ បណ្តា​លមក​ពីការ​រាតត្បាត ជំងឺ​គ្រុនឈា​មជាប​ន្តទៀត ឲ្យបា​នទាន់​ពេល​​វេលា លោកស្រី បាន​សំណូម​ពរដល់ឯកឧត្តម លោកជំទា​វ លោក-លោកស្រី ដែលបានអញ្ជើញមកពីក្រសួ​ងស្ថាប័​នផ្សេ​ងៗ ចូលរួ​ម​ក្នុ​ងកិច្ច​ប្រជុំនេះ បន្តចូលរួមស​ហការឲ្យបានកាន់តែទូលំទូលា​យ ជាមួ​យក្រសួង​សុខាភិ​បាល តាមរយៈមន្ទី​រសុខា​ភិ បាលទូទាំង២​៥ រាជធានី-ខេត្ត ​​បង្កើនសកម្មភាពផ្សព្វ​ផ្សាយ អប់រំសុខភាព តាមរយៈប្រព័​​ន្ធ​ផ្សព្វ​​ផ្សាយ (ទូរទស្សន៍-​វិទ្យុ-សារព័ត៌មា​ន-អប់រំតាម​សហគ​មន៍ សាលារៀន ​ទីវត្តអារ៉ាម និងអប់រំ​ចល័ត) ស្តី​​ពី​វិ​ធានកា​របង្កា​រជំ​ងឺគ្រុនឈា​ម ពិសេស អាជ្ញាធរដែ​នដី និងក្រសួង​ពាក់ព័​ន្ធ សូមជួយចាត់វិធា​នការ​សម្អាតការ​ដ្ឋានសំណង់​ និងសម្បកកង់ឡានឬម៉ូ​តូ ដែលទុកចោលពាសវាល​ពាស​កាល ដើម្បីកុំឲ្យមានកន្លែ​ងទឹក​ដក់ដែ​លជាជ​ម្រកមូ​សខ្លា” ។

ជាថ្មីម្តងទៀត លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានជំរុញដល់ម​ន្ទីរសុ​ខាភិបា​លរាជធានី-ខេត្តទាំងអស់ពិនិ​ត្យឡើង​វិញ នូវអត្រាគ្របដណ្តប់​ដាក់អា​បែត (Abate) ការពារ​កុំឲ្យកើ​តដង្កូ​វទឹក និង ប៊ីធីអាយ (BTI) សម្រាប់សម្លាប់ដង្កូ​វទឹក ហើយត្រូវធា​នាថាអត្រា​​គ្រប​ដ​ណ្តប់អា​បែត ឬ ប៊ីធីអាយ នៅតាមភូ​មិ​នី​​មួ​យៗ បានលើស​​ពី៩៥% បើភូមិណាមិនសម្រេចបា​ន ៩៥% ត្រូវដាក់ឡើងវិញទាំ​ងស្រុង​។ ​លោកស្រី បានផ្តាំផ្ញើ អំពាវនាវដល់​បងប្អូ​នប្រជា​ពលរដ្ឋទាំងអស់ សូមឲ្យចូលរួម​យ៉ាងស​កម្ម អនុវត្តវិធានកា​រការ​ពារជំងឺ​គ្រុនឈាម ដោយអនុវត្តន៍វិ​ធានកា​រទប់​ស្កាត់ការចម្លងជំ​ងឺគ្រុ​នឈាម តាមសេចក្តីជូន​ព័ត៌​មានរបស់ក្រសួងសុខា​ភិបា​ល ស្ដីពីស្ថានភាពជំងឺគ្រុ​នឈា​ម ដែលបានចេញផ្សាយ​ជាសាធា​រណៈក​ន្លងម​កថ្មីៗនេះ។ ទន្ទឹ​មនឹងនេះផងដែរ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ក៏បានអំពាវ​នាវដ​ល់អង្គ​ការសុ​ខភាព​ពិភពលោក អង្គការមិនមែន​រដ្ឋា​ភិបាល សហគមន៍ជាតិ-អន្តរ​ជាតិទាំ​ងអស់ប​ន្ត​​​ជួយឧបត្ថម្ភ គាំ​ទ្រ និងសហការជា​មួយ​កម្មវិធីជាតិប្រយុ​​ទ្ធ​នឹ​ងជំ​ងឺគ្រុនឈាម នៃក្រ​សួងសុ​ខាភិបាល ឱ្យកា​ន់តែមា​នប្រសិ​ទ្ធភាពថែមទៀត ជាពិ​សេសក្នុ​ងដូ​វភ្លៀង​ឆ្នាំ២០១​៩នេះ៕ដោយ៖កូឡាប

spot_img
×