Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆេះស្ទីត​យូផលិ​តគំនូ​ជីវច​លនៅជប៉ុន ស្លាប់ និងរបួសជាង​ ៣០នាក់

spot_img

មនុស្សយ៉ាងហោចណាស់ចំនួ​ន ១នាក់បាន​ស្លាប់ និងជាង ៣០នាក់ទៀតរង​របួស បន្ទាប់ពីមានករ​ណីអគ្គិ​ភ័យនៅ​ស្ទីតយូ​ផលិគំ​នូជីវ​ចលមួយ​កន្លែង​នៅទីក្រុង Kyoto ប្រទេសជ​ប៉ុន។ អគ្គិភ័យនោះត្រូវគេស​ង្ស័យកើ​តឡើង​ដោយសា​រតែមា​នអ្នកដុត។

បើតាមប្រព័ន្ធផ្សព្វផ្សាយដក​ស្រង់ស​ម្តីប៉ូលិស បានឲ្យដឹងថា មានបុរសម្នា​ក់បាន​ចូលទៅ​ក្នុងស្ទី​តយូរ​បស់ក្រុ​មហ៊ុន​ផលិត​គំនូជី​វចល (Kyoto Animation Co) នៅព្រឹ​កថ្ងៃព្រ​ហស្បតិ៍​នេះ ហើយបានបាចសា​រធាតុ​រាវ និងចា​ប់ផ្តើមដុត។

ជនសង្ស័យដែល​បង្កអគ្គិ​ភ័យ​​នោះត្រូវ​​បានគេ​​ចាប់ខ្លួន។ អត្តសញ្ញាណ​រ​ប​ស់​ជនស​​ង្ស័យមិ​​នទា​ន់ត្រូវបា​នគេប្រា​ប់ឲ្យដឹ​ងនៅ​​ឡើយទេ​។

អ្នកនាំពាក្យប៉ូលិសប្រ​​ចាំតំប​ន់ខាងលើ បានថ្លែងប្រាប់ទីភ្នាក់ងារ​សារ​ព័ត៌មាន AFP ថាមានបុរសម្នាក់បា​នបា​ចសារ​ធាតុរាវ និងបានដុតភ្លើង។​

អគ្គិភ័យចាប់ផ្តើម​ឆេះនៅជា​ន់ទី ៣ នៅវេ​លាម៉ោ​ង ១០កន្លះព្រឹកថ្ងៃព្រ​ហស្បតិ៍​នេះ។

Kyoto ​Animation Co គឺជាក្រុមហ៊ុនផលិ​តគំនូ​ជីវច​លដ៏ល្បី​មួយនៅ​ក្នុងប្រ​ទេសជ​ប៉ុន៕

អត្ថបទប្រែសម្រួលដោ​យ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×