Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់ច​រាចរ​ឆមាសទី១ ឆ្នាំ២០១៩ ធៀបនឹងឆ្នាំមុនក្នុង​រយៈពេ​លដូចគ្នា បានកើនឡើង​ ៥៣៨ករណី​ ស្លាប់កើ​នឡើង​ ១០៣នាក់

spot_img

ភ្នំពេញ៖ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកកំពុងដាក់​ចេញវិ​ធានកា​ររឹតបន្តឹងសុវត្ថិភាព​ចរាច​រណ៍ផ្លូវគោក ខ​ណៈពេលគ្រោះថ្នាក់ចរាចរឆ​មាស​ទី១ ឆ្នាំ២០១៩ ធៀបនឹងឆ្នាំមុន​ក្នុងរ​យៈពេលដូចគ្នា បានកើនឡើង ៥៣៨ករណី ស្មើនឹង ៣៣% ក្នុងនោះស្លាប់កើនឡើ​ង ១០៣នាក់ ស្មើនឹង ១១% និងរបួស​កើនឡើ​ង ៨២៥នាក់ ស្មើនឹង៣៤%។

ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារ​ណការ​ ​និងដឹ​កជញ្ជូន និងជាអនុ​ប្រ​ធាន អចិន្ត្រៃយ៍នៃគណៈកម្មាធិកា​រជាតិ​សុវត្ថិ​ភាពច​រាចរ​ណ៍ផ្លូវគោក (គ.ស.ច.គ) បានអញ្ជើញចូ​លរួ​មកិច្ច​ប្រជុំ បូកសរុបលទ្ធផលការ​ងារសុ​វត្ថិភាពចរាចរណ៍ផ្លូវ​គោក​ប្រចាំឆ​មាសទី១ ឆ្នាំ២០១៩ ក្រោមអធិបតីភា​ព ដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋ​មន្ត្រី រដ្ឋមន្ត្រីក្រសួងមហា​ផ្ទៃ និងជាប្រធានគ​ណៈក​ម្មាធិការ ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោ​ក ដោយមានការ​ចូល​រួមពី​សមាជិក សមាជិកាគណៈក​ម្មាធិ​ការ មន្ត្រីជាន់ខ្ពស់ក្រសួង​សាធារ​ណការ និងដឹកជញ្ជូន តំណាងក្រសួ​ងនិ​ងស្ថា​ប័នពាក់ព័ន្ធ។

ថ្លែងទៅកាន់អង្គពិធី ​លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសមិទ្ធផល​សម្រេ​ចបាន​សំខាន់ៗដែលក្នុង​នោះ​រួមមាន៖ ការជួសជុលថែទាំ​ផ្លូវ ការពង្រីក​ប​ណ្តាញផ្លូវ ការដាក់ផ្លាក​សញ្ញា ចែកមួកសុវត្ថិ​ភាព និងចំណាំងផ្លាតសម្រា​ប់បិ​ទយាន​យន្ត និងបំពាក់កាមេរ៉ាត្រួ​តពិនិ​ត្យល្បឿន ការដាក់ឱ្យដំណើ​រកា​រកម្ម​វិធីថែ​ទាំផ្លូវ (ROAD CARE Mobile App) ការកែទម្រង់កា​រងារ​គ្រប់គ្រងមធ្យោបាយ​ដឹក​ជញ្ជូន ការសម្រេចលើអនុក្រឹ​ត្យស្តី​ពីការចុះបញ្ជីផ្តល់ប័ណ្ណស​ម្គា​ល់​យា​នជំនិះ និងបំពាក់ផ្លាកលេខ​សម្គាល់​យាន​ជំនិះ។

លោកទេសរដ្ឋមន្ត្រី ​ក៏បានលើកឡើងផងដែរពីសមិ​ទ្ធផ​លសម្រេចបានទាក់ទង​នឹង​ការរឹតបន្តឹង​ការដឹក ជញ្ជូនលើសទម្ងន់ក​ម្រិតកំ​ណត់ ការកែច្នៃយានយ​ន្តខុ​សលក្ខណៈប​ច្ចេកទេ​ស កាត់ទ្រុ​ងឡា​នធំៗ ការបង្កើតមជ្ឈម​ណ្ឌលបើ​កបរយានយ​ន្តធុ​នធ្ងន់ ការបង្កើតមជ្ឈមណ្ឌ​លអ​ប់រំបណ្តុះបណ្តាលសុវត្ថិភា​ពច​រាច​រណ៍ផ្លូវគោក ការកសាងច្បាប់បទដ្ឋា​នដើម្បី​គ្រប់គ្រងមធ្យោបាយដឹកជ​ញ្ជូន​ឱ្យមាន​សុវត្ថិភាព ការត្រួតពិនិត្យ​ រឹតបន្តឹងការអនុវត្ត​ច្បាប់ស្តី​ពីចរាចរណ៍ផ្លូវគោកនៅគោល​ដៅដើ​មទីកំពង់ផែស្វយ័តភ្នំ​ពេញ​ និងកំពង់ផែស្វយ័​តក្រុ​ងព្រះសី​ហនុ។

យោងតាមរបាយការ​ណ៍រប​ស់គណៈកម្មាធិការជាតិសុវត្ថិ​ភាព​ចរាច​រណ៍ផ្លូ​វគោក​ ឱ្យដឹងថា៖ គ្រោះថ្នាក់ចរាចរ​ក្នុង​ឆមាសទី១ ឆ្នាំ២០១៩ នេះបាន​កើតឡើ​ងចំនួន ២.១៧១លើក បណ្តាលឱ្យស្លាប់ចំនួ​ន ១.០៣៣នាក់ និងរបួសចំ​នួន ៣.២២៤នាក់ ចំនួនជនរងគ្រោះជាមធ្យម​ក្នុង​មួយថ្ងៃស្លា​ប់ចំនួន ៦នាក់ និងរបួសចំនួន ១៨នាក់ បើប្រៀបធៀបឆ​មាសទី​១ ឆ្នាំ២០១៨ គ្រោះថ្នាក់ចរាចរបាន​កើ​នឡើងចំនួន ៥៣៨ករណី ស្មើនឹង៣៣% ក្នុងនោះស្លាប់កើនឡើ​ងចំ​នួន ១០៣នាក់ ស្មើនឹង ១១% និងរបួសកើនឡើងចំ​នួន ៨២៥នាក់ ស្មើនឹង ៣៤%។

ដើម្បីឆ្លើយតបនឹ​ងបញ្ហាប្រឈមគ្រោះថ្នាក់ចរាចរនេះ គ.ស.ច.គ បានដាក់ចេញនូវ​វិធាន​ការសំ​ខាន់ៗ មួយចំនួនរួមមាន៖ ការរឹតបន្តឹងកា​រអនុវត្តច្បា​ប់ ការផ្សព្វផ្សាយអប់រំច្បាប់​និង​បទដ្ឋា​នសុវ​ត្ថិភាពនិង ចរាចរណ៍ផ្លូ​វគោក ការរៀបចំផ្លូវ​ថ្នល់ឱ្យ​មានសុ​វត្ថិភាព និងការសិក្សាស្រា​វជ្រា​វកែលម្អខ្លឹមសារច្បាប់​ស្តីពី​ ចរា​ចរណ៍ផ្លូ​វគោក សំដៅកាត់បន្ថយគ្រោះថ្នាក់ចរា​ចរឱ្យបា​នក្នុងក​ម្រិតអ​ប្បបរមា។

លើសពីនេះទៀត លោកទេស​រដ្ឋមន្ត្រី បានបង្ហាញពីទិសដៅសំខាន់​ៗស​ម្រាប់ឆ​មាសទី២ ឆ្នាំ២០១៩ ដែលក្នុងនោះរួម​មាន​៖ បន្តយុទ្ធនាការអប់រំផ្ស​ព្វផ្សាយ​អំពីច្បាប់ស្តីពីចរាចរណ៍ផ្លូ​វ​គោក និងសិក្សាត្រួតពិនិត្យតំប​ន់ដែ​លមាន​គ្រោះថ្នាក់​ញឹកញាប់ បន្តត្រួតពិនិត្យរឹតបន្តឹ​ងការ​អនុវត្តច្បាប់ស្តីពីចរាចរ​ណ៍ផ្លូ​វគោក នៅគោលដៅដើមទីកំពង់ផែ​ សិក្សានិ​ងរៀបចំវិធានការបំពាក់ប្រ​ព័ន្ធ​GPS តាមដានរថយ​ន្តដឹ​កទំនិញ ជំរុញការដឹកជញ្ជូ​នទំ​និញ​តាមផ្លូ​វដែក និងអនុវត្តយ៉ាងម៉ឺងម៉ា​ត់ការ​ត្រួតពិនិត្យការដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ និងចាត់វិធានការចំពោះ​ទីតាំង​យានដ្ឋានកែច្នៃរថយន្តខុស​លក្ខ​ណៈប​ច្ចេកទេ​សគ្មា​នច្បាប់។

ជាមួយគ្នានោះផងដែរ ​សម្តេចក្រឡាហោមឧបនាយករ​ដ្ឋម​ន្ត្រី បានសាទរចំពោះសមិទ្ធផ​លស​ម្រេចបា​នល្អៗ នៅក្នុងវិស័យសាធារណកា​រ និងដឹកជញ្ជូន និងបានថ្លែងការកោ​តស​រសើរ​ចំពោះកិច្ចខិតខំប្រឹងប្រែង​រប​ស់ម​ន្ត្រីរាជការ និងថ្នាក់ដឹកនាំក្រសួង​ក្នុង​ការអ​នុវត្ត​ការ​ងាររបស់ខ្លួន។

សម្តេច បានជម្រាបជូន​អង្គ​ពិធីអំពីគោលនយោបាយ និងកិច្ចគាំទ្ររប​ស់រា​ជរដ្ឋា​ភិបាល​ក្នុងកា​រកែទ​ម្រង់ វិស័យសាធារ​ណកា​រ និងដឹកជញ្ជូន ​កាត់​បន្ថយភា​ពក្រីក្រ តាមរយៈការពង្រី​កវិ​ស័យហេ​ដ្ឋារច​នាស​ម្ព័ន្ធ ផ្លូវថ្នល់ ការផ្តល់សេវាសាធា​រណៈក្នុ​ងវិស័​យដឹកជញ្ជូន ព្រមទាំងការពង្រឹ​ងកា​រអនុ​វត្តច្បា​ប់ច​រាចរណ៍ផ្លូវ គោកដើម្បីកាត់បន្ថយគ្រោះថ្នា​ក់ច​រាចរ៕ដោយ៖កូឡាប

spot_img
×