Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រព័ន្ធ​លូ រំដោះទឹកក្នុងក្រុងខេមរភូមិ​ន្ទមា​នបញ្ហា​ កកស្ទះ បង្កការលិច​លង់

spot_img

ខេត្តកោះកុង៖ ប្រព័ន្ធលូ រំដោះទឹកក្នុងក្រុងខេមរភូមិន្ទ​កំពុង​មានប​ញ្ហា កកស្ទះ បង្កការលិច​លង់ លំនៅដ្ឋាន របស់​ប្រជាព​លរដ្ឋ​ចំនួន​២ភូមិ។

ជំនន់ជន់លិចនេះ លោក ឈេ​ង សុវណ្ណដា អភិបាល នៃគណៈអភិបាលក្រុងខេ​មរ​ភូមិន្ទ លោក​ លោកស្រី​ អភិបាលរងក្រុង​ លោកអធិការន​គរ​បាលក្រុង លោកមេបញ្ជាការកងរា​ជអា​វុធ​ហត្ថក្រុង លោកចៅស​ង្កាត់​ ចៅស​ង្កាត់រង ក្រុមប្រឹក្សាសង្កាត់ស្មាច់​មាន​ជ័យ និងមេភូមិ បានចុះពិនិត្យស្ថាន​ភាព​ជំនន់ទឹ​កភ្លៀង នៅភូមិ២ ភូមិ៣ សង្កាត់ស្មាច់មាន​ជ័​យ និងបានកាយសំរាម​ ដែលកកស្ទះតាម​មាត់​លូ ប្រឡាយ ដើម្បីរំដោះទឹក​ភ្លៀង​ បង្កាមិនឲ្យ​លេច​លង់លំ​នៅដ្ឋា​នរបស់ ប្រជាពលរ​ដ្ឋ​ ទៅថ្ងៃមុខជាបន្តទៀ​ត​។

ការលិចលង់លំនៅដ្ឋាន ​ទីតាំងទាំង២ភូមិ នេះមិនមែនទើបតែ​កើត​មាន​ឡើងនោះ​ទេ រាល់រ​ដូវ​វស្សា មានភ្លៀងលក្ខណ:ទ្រ​ង់ទ្រា​យធំម្ត​ងៗ ទាំង ២ភូមិនេះ តែងតែទទួល​ការ​លិចលង់។ នេះបើតាមការបញ្ជា​ក់ពីប​ងប្អូនប្រជាពល​រដ្ឋ​រស់នៅក្បែរតំបន់​ទំនា​បមួយ​នេះ។

លោក ឈេង សុវ​ណ្ណដា អភិបាលក្រុងខេម​រភូ​មិ ​នៅព្រឹក​ថ្ងៃទី១៨ កក្កដា ឆ្នាំ២០១៩ បានឲ្យដឹងថា ទំនា​ប់នៃការលិចលង់ខា​ងលើ​នេះ ក្នុងទីតាំងភូ​មិចំ​នួន ២ បណ្តាលម​កពី​កត្តាសំ​ខាន់ៗ​មួយចំ​នួន ដែលធ្វើឲ្យមានការ​ប៉ះពាល់​ដល់​ការរ​ស់នៅរ​បស់បងប្អូនប្រជាពល​រដ្ឋ​ជារៀង​រាល់ឆ្នាំ។

លោកបន្តថា ក​ត្តាដែលស្មុគស្មាញជា​ងគេនោះ​គឺ រឿងពាក់ព័ន្ធ និងប្រវ​ត្តិសា​ស្ត្រ ភូមិ និងសង្កាត់ខ្លះ ស្ថិតក្នុងតំប​ន់ទំ​នាប ដែលពីដើមឡើយម​កជា ប្រឡាយ ជាអូរ និងបឹង។ ហើយអ្វីដែលជាការក​ត់សម្គា​ល់ នោះគឺ ការសាងស​ង់លំ​នៅដ្ឋា​ន របស់ពលរ​ដ្ឋភា​គច្រើនសង់លើចំណីផ្លូវសា​ធារ​ណ: របស់រដ្ឋ និងការ​ចោល​សំរាមខ្វះសណ្តាប់ធ្នាប់នៅតាម​មាត់​លូ រំដោះទឹក។

លោកអភិបាល​បន្តថា បច្ចុប្បន្នអាជ្ញាធរក្រុ​ង និងមន្រ្តីជំនាញ​កំពុ​ងមាន​ការ​ស្មគស្មាញក្នុ​ងសិក្សា​ដាក់ប្រ​ព័ន្ធលូ រំដោះទឹកភ្លៀងឲ្យ​បានច្រើ​នបន្ថែ​មទៀត ដោយសារបញ្ហាពា​ក់ព័​ន្ធរឿង​សំណ​ង់ រំលោភចំ​ណីផ្លូ​វ របស់រដ្ឋ ក្នុងក្រុ​ងខេ​មរភូមិ​ន្ទ៕ដោយ៖ដែនសីមា

spot_img
×