Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូនត្រីឆ្ពិ​ន១​០ម៉ឺ​នក្បា​លត្រូ​វបា​នធ្វើពិធី​​ព្រលែ​​ងក្នុង​ទឹ​កទ​​ន្លេវ៉ៃគោ​ក្រុ​ង​​ស្វាយ​រៀ​ង

spot_img

ខេត្តស្វាយរៀងៈ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង​នៅព្រឹ​កថ្ងៃទី១​៨ ខែកក្កដា ឆ្នាំ២​០១៩នេះ បានសំ​ណូមព​រដល់ប្អូនប្រជាពល​រដ្ឋ​នូវ កុំ បីយ៉ាង គឺ កុំទី១ កុំប្រើប្រាស់ឧ​បករ​ណ៍ខុ​សច្បាប់​ក្នុងការនេសាទ​ ដូចជាឧបក​រណ៍ឆក់ និងស្បៃមុង កុំទី២ កុំចាប់ត្រីក្នុង​រដូវ​ហាមឃា​ត់ គឺរដូ​វត្រីពង និងកុំទី៣ កុំយកបឹង ព្រែក ប្រើប្រាស់ខុសទិស​ដៅ ដូចជាចាក់លុ​បដី និងសាងសង់សំ​ណង់ផ្សេ​ងៗ ដែលមិនត្រឹមតែជាទ​ង្វើខុស​ច្បាប់ ​ប៉ុន្តែ​នឹងធ្វើឲ្យប៉ះពាល់ដល់ជម្រ​កត្រី​ និង​ប្រព័ន្ធ​ជីវច​ម្រុះ ។

លោកបានមានប្រសាស​ន៍ដូច្នេះ ក្នុង​ឱកាសដែលលោកបាន​អញ្ជើ​ញជាអ​ធិបតី​ក្នុងទិវាមច្ឆជា​តិ ០១ កក្កដា ២០១៩នេះ នៅបរិវេណមាត់ទន្លេវ៉ៃគោ​ ក្រុងស្វាយរៀង ដែលសហការរៀប​ចំដោ​យមន្ទី​រកសិ​កម្ម រុក្ខាប្រមាញ់ និងនេសាទ​ខេត្ត និងអង្គកា​រសន្តិ​សេនា និងមានការអញ្ជើញ​ចូល​រួមពី​លោក លោកស្រីប្រធាន មន្ទីរ-អង្គភាពនានា លោកអភិបាល​ក្រុងស្វា​យរៀង​ យុវជន ស.​ស.យ.ក.ខេត្ត យុវជនកាកបាទ​ក្រហ​មខេត្ត លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត សរុបវត្តមានចំនួន ៤៥០នាក់ ។

លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់អា​ជ្ញាធរ​គ្រប់លំ​ដាប់ថ្នាក់ និងអង្គភាព​ពាក់​ព័ន្ធ ចូលរួមឲ្យបានកាន់​តែស​កម្មថែម​ទៀត ក្នុង​ចលនាព្រលែងកូនត្រីឲ្យបានគ្រ​ប់ទី​កន្លែង​នៅមូលដ្ឋាន ​ឲ្យក្លាយ​ជាប្រពៃណី​ព្រលែង​កូនត្រី ដើម្បីបង្កើនផលត្រីឲ្យ​បានកា​ន់តែច្រើ​នសម្រាប់បម្រើឲ្យសេចក្ដី​ត្រូវ​ការរ​បស់ប្រ​ជាពល​រដ្ឋ ។ ដើម្បីផ្សារ​ភ្ជាប់​នឹងឱ​កាសទិ​វាមច្ឆ​ជាតិនេះ លោកអភិ​បាលខេ​ត្ត ក៏បានផ្ដល់កិត្តិយ​សព្រ​លែងកូ​នត្រីឆ្ពិ​នចំនួ​ន ១០០.០០០ក្បាល ទៅក្នុងអា​ងទន្លេវ៉ៃ​គោផង​ដែរ ៕ ដោយ៖វ៉ៃកូ

spot_img
×