Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្តស្វាយ​រៀង : កា​រប្រយុទ្ធប្រឆាំ​ងគ្រឿង​ញៀន​​ខុសច្បា​ប់ ពុំមែន​ជាកិ​​​ច្ច​កា​រផ្ដាច់មុ​ខ​រ​បស់​អ្ន​ក​ណា​ម្នា​ក់ទេ​ ទា​មទា​រឲ្យមាន​​កា​រចូល​រួម​ពី​គ្រប់​សមា​ស​ភាពពា​ក់​ព័ន្ធ

spot_img

ខេត្តស្វាយរៀងៈ លោក ម៉ែន វិបុល អភិបាលខេត្ត និងជាប្រធានគ​ណៈកម្មា​ធិការ​ត្រួត​ពិនិត្យគ្រឿងញៀនខេត្ត​ស្វាយ​រៀង នាព្រឹកថ្ងៃទី១៨ ខែកក្កដា​ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា ការប្រយុ​ទ្ធប្រឆាំ​ងគ្រឿង​ញៀនខុ​សច្បាប់ ពុំមែនជាកិច្ច​ការផ្ដា​ច់មុខរបស់អ្នក​ណាម្នា​ក់នោះទេ​ ជាការ​ងារស​រុប ជាការ​ងារ​រួម ដែលទាមទារឲ្យ​មានកា​រចូល​រួម ពីគ្រ​ប់សមាសភាពពាក់ព័ន្ធ​ទាំង​អស់ ទាំងរដ្ឋ និងឯកជន ទើបការងារនេះ​ អា​ចសម្រេចទៅបានដោយរលូ​ន ​និងទទួលបានលទ្ធ​ផលជោ​គជ័យ​ ហើយប្រសិនបើខ្វះការ​ចូលរួ​ម ដោយពេ​ញលេញពីភាគីណា​មួយនោះ​ ទាំងរដ្ឋក្ដី ​និងឯ​កជនក្ដី នោះនឹងធ្វើឲ្យយើងពិត​ជាមានការលំបាកក្នុងការប​ង្ការ ទប់ស្កាត់ និងបង្ក្រាប​បទល្មើ​សគ្រឿង​ញៀន ដែលធ្វើឲ្យ​បញ្ហា​នេះ ក៏​នៅតែជា​ជំងឺមហារីកដែលជះ​ឥទ្ធិពល​ធ្ងន់ធ្ងរ ទៅដល់យុវជន ​និងប្រ​ជាជន ក៏ដូចជាប្រទេសជាតិ​របស់​យើង ។

លោកអភិបាលខេត្តបាន​មានប្រសា​សន៍ដូ​ច្នេះ ក្នុងឱ​កាសដែលលោកបាន​អញ្ជើញ​ជាអធិ​បតី នៅក្នុងកិច្ចប្រជុំ​ពង្រឹ​ងកិច្ចប្រ​តិបត្តិ​ការ បង្ក្រាបការជួ​ញដូ​រ និង ប្រើប្រាស់គ្រឿង​ញៀន ​នៅតាមក្លឹ​បក​ម្សាន្ត ​និង កន្លែង​សប្បាយ​ដ្ឋានក្នុ​ងខេត្ត​ស្វាយរៀ​ងនៅសា​លប្រជុំ​សាលាខេត្តស្វា​យរៀង ព្រមទាំំងមានការអញ្ជើញចូ​លរួម​ពីលោក​ អភិបាលរ​ងខេត្ត លោកស្នងការ ស្ន​ងការរងន​គរបា​លខេត្ត លោកមេបញ្ជាកា​រ មេបញ្ជាការកងរា​ជអា​វុធហត្ថ​ខេត្ត លោកមេបញ្ជាការរ​ងតំបន់​ប្រតិប​ត្តិការសឹក​រងស្វា​យរៀង លោកនាយករងរដ្ឋ​បាល​សាលាខេ​ត្ត លោកប្រធានសាលាដំ​បូង​ខេត្ត លោក​ព្រះរាជ​អាជ្ញាសា​លាដំបូង​ខេត្ត លោក លោកស្រីប្រធាន​មន្ទីរ-អង្គភាព អ​ភិ​បាល​ក្រុង ស្រុក អធិការន​គរ​បាល នាយ​ប៉ុស្ដិ៍ន​គរបាល​រដ្ឋបាល ប្រធានទីស្នាក់​ការ​ព្រំដែន​ទាំង៨ កងកម្លាំង ព្រមទាំងតំណាងម្ចា​ស់កា​ស៊ីណូ សណ្ឋាគារ ផ្ទះសំណាក់ ក្លឹបកម្សាន្ត​ និងខា​រ៉ាអូខេ ដែលមា​នមូល​ដ្ឋាន ក្នុងខេត្ត សរុប​ប្រមាណ​ ៥៦៥នាក់ ។

លោកបាន​ថ្លែងនូ​វការអរគុណចំពោះ​ម្ចាស់ទី​តាំងផ្ទះ​សំណា​ក់ សណ្ឋាគារ ផ្ទះជួល និងខារ៉ា​អូខេ នៅក្នុង​ខេត្ត ដែលបានសហការ​ចុះកិ​ច្ចសន្យា ស្ដីពី​កិច្ចស​ហការប្រយុទ្ធប្រឆាំងបទ​ល្មើស​ គ្រឿងញៀនជា​មួយ​ស្នងកា​រដ្ឋាននគរបាល​ដ្ឋាន​ខេត្ត និ​ងសូម​ស្នើដល់ម្ចាស់ទីតាំងអាជីវ​កម្ម​ ទាំងអស់ ដែលមិនទាន់បា​នចុះ​កិច្ចស​ន្យា សូមចូលរួម​សហកា​រជា​មួយ ស្នង​ការដ្ឋា​ននគរបាលខេត្ត អនុវត្តន៍កិច្ច​ការនេះ ឲ្យបាន​ល្អប្រ​សើរ និងទទួលបានល​ទ្ធផ​លជោគ​ជ័យ ​។

លោកអភិបាលខេត្ត បានសំណូមពរដ​ល់គ្រប់​សមាសភាពពាក់​ព័ន្ធទាំ​ងអស់ ត្រូវបន្តជំ​រុញ​ការផ្សព្វ​ផ្សាយអ​ប់រំ និងការអនុវ​ត្តវិធា​នការ​រដ្ឋបាល ឲ្យបានកាន់តែ​សក​ម្ម និងផុលផុស​ថែម​ទៀត និងស្នើដល់ម្ចាស់​កាស៊ី​ណូ សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល ក្លឹ​បរាត្រី ខារ៉ាអូខេ ត្រូវចូលរួមសហកា​រដោយ​ស្មារតី​ទ​ទួលខុ​សត្រូវ​ខ្ពស់ ជាមួយ​កម្លាំង​សមត្ថ​កិច្ច ដោយមិនត្រូវមាន​ការ​លាក់បាំ​ងព័ត៌មា​នណា​មួយនោះ​ទេ ហើយក្នុងករណីមា​នកា​រសង្ស័​យថា មាន​ករណី​ជួញដូ​រ ចែ​កចាយ ឬប្រើប្រាស់គ្រឿងញៀ​ន នៅក្នុងទីតាំងអាជីវក​ម្មរ​បស់ខ្លួន សូមរាយការណ៍ជូនស​មត្ថ​កិច្ច ដែលនៅ​ជិតបំផុ​ត ឲ្យបានឆាប់ដើ​ម្បីមាន​វិធា​នការបង្ក្រាបឲ្យបាន​ទាន់ពេ​លវេលា​ ហើយសមត្ថកិច្ច​ ពាក់ព័ន្ធគ្រប់លំ​ដាប់​ថ្នាក់ ត្រូវជៀសវាងឲ្យបា​នដា​ច់ខាតនូ​វ កុំ “៤” ​គឺកុំពាក់ព័ន្ធ កុំនៅពីក្រោយ​ធ្វើជា​បង្អែក កុំបន្ធូរបន្ថយ​ និងកុំអន្តរាគម​ន៍៕ ដោយ៖ វ៉ៃកូ

spot_img
×