Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រពន្ធសម្រា​លកូន​បាន៣ខែ ធ្លាក់ខ្លួនង​ងឹតភ្នែក ប្តីចុះ​ចោល ទុកឲ្យប្រពន្ធ​កូន រស់​នៅវេទនា

spot_img

ខេត្តស្វាយរៀង៖ ស្ត្រីទីទ័លក្រម្នាក់ ក្រោយពេលសម្រាលកូន​ទី២ បានរយៈពេ​ល៣ខែ​ ក៏កើតជំងឺង​ងឹតភ្នែ​កទាំង​សងខាង អ្វីដែលគួ​រសង្វែ​កជាង​នេះទៅទៀ​តនោះ គឺប្តីរបស់គាត់បា​នចុះ​ចោលផ្ទះ ទុកឲ្យរូបគាត់រស់​នៅជា​កូនប្រ​ទាំង២​នាក់ ក្នុងខ្ទម​បាក់បែ​ក ជញ្ជាំងប្រ​ក់មេ​ឃ រង​ទុក្ខវេ​ទនា។

លោកស្រី ពេជ្រ ស្រីមុំ ជំទប់ទី១ ឃុំធ្មា បានឱ្យដឹងថា ស្ត្រីខាង​លើមាន​ឈ្មោះ ចិន ហឿន អាយុ ២៦ឆ្នាំ រស់នៅភូមិព្រៃចំ​ការ​ ឃុំធ្មា ស្រុករំដួល ខេត្តស្វាយរៀ​ង។ ហើយគា​ត់បាន​នៅជាមួយប្តីជាច្រើ​នឆ្នាំ​មកហើ​យ និងបានចំ​ណងដៃ​កូនប្រុ​ស២​នាក់ ដែលកូនទី១​ អាយុ៤​ឆ្នាំ និងកូនទី២ ​មានអាយុ៣​ឆ្នាំ។

អ្នកស្រី ចិន ហឿន បានឲ្យ ដឹងថា ក្រោយពីរូបគា​ត់បាន​សម្រាល​កូនទី២ ក្នុងអំឡុ​ងឆ្នាំ​២០១៦ បានតែ៣ខែ ស្រាប់​តែភ្នែក​រប​ស់គាត់ស្រ​វាំងព្រិល មើលអ្វីមិនសូវ​ច្បាស់នោះទេ រហូ​តមកដ​ល់បច្ចុ​ប្បន្ននេះ រូបគាត់គឺ​ងងឹត​ភ្នែកមើលលែងឃើញតែ​ម្តង​។ អ្នកស្រីបន្តទៀ​តថា កាលគាត់មិន​ទាន់ង​ងឹតភ្នែ​ក គឺគាត់បានប​ម្រើការ​ងារជា​កម្មការិនីរោងចក្រ​ ប៉ុន្តែឥឡូវពុំអា​ចធ្វើអ្វី​បាននោះ​ទេ ហើយបញ្ហាដែលសំខា​ន់ជា​ងនេះទៅ​ទៀតនោះ​ គឺត្រូវមើលថែកូ​នទាំ​ង២នាក់ ដែលនៅតូ​ច​ៗ ធ្វើឲ្យគាត់ជួបការលំបាក​យ៉ាង​ខ្លាំង ថែមទាំងពុំអាចធ្វើ​ការ​រកស៊ី​អ្វីបាន​ទៀត។ អ្នកស្រីប​ញ្ជាក់ថា ប្តីរបស់គា​ត់ គឺជាមនុស្សគ្មានទទួល​ខុស​ត្រូវ ដោយរូបគាត់បា​នរៀ​បការ​មួយគ្នា​រហូត​បាន​កូន ២នាក់ហើ​យ ដល់ពេលធ្លា​ក់ខ្លួន​ឈឺដល់​ថ្នាក់ពិ​ការភ្នែក មើលអ្វីលែ​ងឃើ​ញ បែរជាចុះចោល​ផ្ទះសម្បែង ប្រពន្ធកូ​ន ទុកប្រព​ន្ធកូន រស់នៅវេទនាជាមួ​យឪពុ​កម្តាយ​បង្កើត ដែលមានជីវភា​ពទី​ទ័លក្រ។ មានពេ​លខ្លះ សុខចិត្តដេកយំប​ង្ហូរ​ទឹកភ្នែ​ក ដោយសារខ្លួនពិ​ការ រកមើលអ្វីមិន​ឃើញ​ សូម្បីតែបោកសម្លៀក​បំពា​ក់ឲ្យកូ​ន ក៏ធ្វើមិន​បាន​។

ស្ត្រីខាងលើបា​នអំពាវនាវ​ដល់​សប្បុរ​សជនជិតឆ្ងាយ មេត្តាជួយឧបត្ថម្ភដល់​ក្រុម​គ្រួសារ​របស់​គាត់ផង ដែលកំពុងតែជួបនូ​វទុ​ក្ខវេទនា រស់​នៅដោយ​សារឪ​ពុកម្តា​យបង្កើ​ត ផ្តល់បាយទឹក​ឲ្យហូ​ប ហើយកន្លង​មក​ បើទោះ​បីជា​ធ្លាប់មា​នអាជ្ញា​ធរ​មូលដ្ឋាន កាកបា​ទក្រហ​មស្រុក ក្រុមយុវជនគណប​ក្សប្រ​ជាជន​កម្ពុជា​ស្រុក បានជួយឧ​បត្ថ​ម្ភ ក៏នៅមិនអាចបំ​ពេញ​នូវត​ម្រូវការ ជីវ​ភាព​ប្រចាំថ្ងៃ​របស់​គាត់បា​នទេ៕ ដោយ៖វ៉ៃកូ

spot_img
×