Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ​២០១៩

spot_img

ឆ្នាំ​ជូត ៖ ថ្ងៃនេះ​អ្នក​ទទួលបាន​ដំណឹង​ល្អ​ក្នុង​ការងារ ។ អ្នក​និយាយ​ថា ពេល​នេះ​អ្នក​មិន​ជួប​ការលំបាក​បន្តិច​ណា​ឡើយ ។ រឿង​មនោសញ្ចេតនា មាន​ភាពល្អប្រសើរ​ឡើង ។ អ្នក​ត្រូវបាន​មនុស្ស​ផ្ទុយ​ភេទ​គ្នា​ចាប់អារម្មណ៍​តាម​ញ៉ែ​តែ​ក៏​បង្កប់​នូវ​ភាពស្មោះត្រង់ ។​

​ការវាយតម្លៃ​ដោយ​ពិន្ទុ ៖ (​ពិន្ទុ​អតិប្បរមា​៥) ។ បុព្វេ​ហ​តុ ៤​ពិន្ទុ ។ លាភ​សំណាង ៥​ពិន្ទុ ។ សុខភាព​៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ តួលេខ​សំណាង ៤,៧ ។ ម៉ោង​ល្អ ៩-១១ ។ ពណ៌​សិរី​សួស្តី ៖ បៃតង , ត្នោត ។ អ្នក​ជួយ​យក​អាសា ឆ្នាំ​រកា , វ​ក ៕

ឆ្នាំ​ឆ្លូវ ៖ ថ្ងៃនេះ​មុន​សម្រេច​កិច្ចការ​អ្វី​មួយ​តាម​វិធី​ដោយឡែក​របស់​ខ្លួន​ត្រូវ​ថ្លឹងថ្លែង​ឲ្យ​ល្អិតល្អន់​ព្រោះ​អាច​ជួប​ឧបសគ្គ​ស្មាន​មិន​ដល់ ។ ល្អ​បំផុត​អ្នក​ក​មិនត្រូវ​ឆេវឆាវ​ធ្វើឲ្យ​បាត់បង់​ស្នាដៃ​ធ្លាប់​បង្កើតឡើង​ក្នុង​រយៈពេល​កន្លង​ទៅ ។ មនោសញ្ចេតនា មាន​សញ្ញា​សោះកក្រោះ ។ ទំនាស់​កើតឡើង​បន្តបន្ទាប់​ធ្វើឲ្យ​អ្នកនិង​គូស្នេហ៍​សន្សឹមៗ​មាន​អារម្មណ៍​នឿយណាយ និង​ចង់​បែក​គ្នា ។ ចូរ​រក​វិធី​ផ្សះផ្សា កុំ​បំផ្លាញ​ទំនាក់ទំនង​នេះ ។​

​បុព្វហេតុ​៤​ពិន្ទុ ។ លាភ​សំណាង​៣​ពិន្ទុ ។ សុខភាព​៤​ពិន្ទុ ។ មនោសញ្ចេតនា​៣ ។ លេខ​សំណាង ១,៩ ។ ម៉ោង​ល្អ ១៧-១៩ ។ ពណ៌​សិរី​សួស្តី ៖ ស ទឹកប្រាក់ ។ អ្នក​ជួយ​យក​អាសា ឆ្នាំ​ម្សាញ់ , ឆ្នាំ​ឆ្លូវ ៕

ឆ្នាំ​ខាល ៖ ដោយ​ភាព​ប៉ិនប្រសប់ និង​ចេះ​ច្នៃប្រឌិត​របស់​អ្នក បាន​នាំមក​នូវ​របត់​ធំ​មួយ និង​ពោរពេញ​ដោយ​អនាគត ក្នុង​បុព្វហេតុ​សម្រាប់​អ្នក ។ សំខាន់ គឺ​អ្នកចេះ​ប្រើប្រាស់​វា​ឬ​អត់​តែប៉ុណ្ណោះ ។​

​ការពិត​ពុំ​មែន​នរណា​ក៏​យល់ស្រប​ជាមួយ​នឹង​អ្វី​ដែល​អ្នក​និយាយ​ចេញ ។ ទោះបី​មិន​ទទួលបាន​កាំ​ទ្រ​ពី​មិត្តភក្តិ និង​គ្រួសារ តែ​បេះដូង​និង​សភាវគតិ​របស់​អ្នក​នៅ​តែ​នឹង​ជួយ​អ្នក​ឆ្លង​ផុត​និង​ដើរ​តាម​រឿង​ដែល​អ្នក​ជឿជាក់ ។ បុព្វហេតុ ៤​ពិន្ទុ ។ លាភ​សំណាង ៣​ពិន្ទុ ។ សុខភាព​៣​ពិន្ទុ ។ មនោសញ្ចេតនា ៤​ពិន្ទុ ។ លេខ​សំណាង ១,៥ ។ ម៉ោង​ល្អ ៩-១១ ។ ពណ៌ ៖ ទឹកក្រូច ផ្កាឈូក ។ អ្នក​យក​អាសា ៖ ឆ្នាំ​រកា , ច​រ ៕

ឆ្នាំ​ថោះ ៖ ថ្ងៃ​នេះ​ការងារ​គ្រប់យ៉ាង​របស់​អ្នក​បាន​ប្រព្រឹត្តទៅ​ដោយ​រលូន​ល្អ ចូរ​សាក​ជួបជុំ​មិត្តភក្តិ​ជជែក​គ្នា ពី​គម្រោងការ​ក្នុង​ឆ្នាំ​ថ្មី ។ អ្នក​មាន​ឱកាស​បាន​ស​ហ​ការ​ឬ​ពង្រីក​ថែម​មុខ​ជំនួញ​យ៉ាង​ជោគជ័យ ។ បុព្វហេតុ ៥​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៥​ពិន្ទុ ។ លេខ​សំណាង ៥,៨ ។ ម៉ោង​ល្អ ៧-៩ ។ ពណ៌ ៖ ខ្មៅ ប្រផេះ ។ អ្នក​យក​អាសា ៖ ឆ្នាំចរ ថោះ ៕

ឆ្នាំ​រោង ៖ ការងារ​របស់​អ្នក​អំណោយផល​ល្អ ចូរ​ឆ្លៀត​ប្រើ​ឱកាស​នោះ​ដើម្បី​ពង្រីក​ថែម​បុព្វហេតុ ។ អ្នក​មាន​ភាព​រឹងរូស និង​មានៈ​មិន​ចូល​ចិត្ត​ឲ្យ​អ្នកផ្សេង​ជ្រែក​ក្នុង​កិច្ចការ​របស់​ខ្លួន​ចូលចិត្ត​ធ្វើ​ការងារ​ឯករាជ្យ ។​

​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ លេខ​សំណាង ១,៣ ។ ម៉ោង​ល្អ ៖ ៧-៩ ។ ពណ៌ ៖ ក្រហម ស​។ អ្នក​យក​អាសា ៖ ឆ្នាំ​វក ម្សាញ់ ៕

ឆ្នាំ​ម្សាញ់ ៖ ថ្ងៃនេះ​មាន​មនុស្ស​ជាច្រើន​ចង់​គេចវេស​ពី​អ្នក ដោយសារ​ការងារ​ជោគ​ជ័យ​ក៏​ដូច​មនោសញ្ចេតនា​កាន់តែ​ផ្អែម​ល្ហែម សុភមង្គល​របស់​អ្នក ។ ប៉ុន្តែ​មូលហេតុ​មួយ​ផ្នែក​ក៏​ផ្តើមចេញ​ពី​អ្នក​ដែរ ។ ជួនកាល​អ្នក​បង្កើត​ឲ្យ​អ្នកផ្សេង​មាន​អារម្មណ៍​ថា​ខ្លួនឯង​ពិសេស​ជាង ហេតុ​នេះ​ត្រូវការ​គ្រប់​គ្នា​យកចិត្តទុកដាក់​ជាង ។ ថ្ងៃ​នេះ​មិន​ត្រូវ​ធ្វើ​រឿង​ធំដុំ ទោះបី​ចំពោះ​មនុស្ស​ឆ្នាំ​ណាក៏ដោយ ។​

​បុព្វហេតុ ៣​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ៦,៩​ពិន្ទុ ។ ម៉ោង​ល្អ ៖ ៣-៩ ។ ពណ៌ ៖ ក្រហម ទឹកក្រូច ។ អ្នក​យក​អាសា ៖ ឆ្នាំ​ឆ្លូវ ឆ្នាំ​វក ៕

ឆ្នាំ​មមី ៖ ត្រូវ​ប្រយ័ត្នប្រយែង​ក្នុង​រឿង​លុយកាក់ ។ ចៀសវាង​ដាក់​ទំនុកចិត្ត​ទៅលើ​ទំនាក់ទំនង​សង្គម​យូរ​ឆ្នាំ​ដែល​នឹង​នាំឲ្យ​ខាតបង់​របស់ទ្រព្យ ។ ជាងនេះទៀត ថ្ងៃ​នេះ​ត្រូវ​បញ្ចៀស​ជួប​មនុស្ស​ច្រើន ព្រោះ​ងាយ​មានទំនាស់​ដោយសា​រទ​ស្សនៈ​មិន​ដូចគ្នា ។ ថ្ងៃ​នេះ​ធ្វើ​អ្វី​បាន​តែ​ពាក់កណ្តាល​ទី ពិបាក​សម្រេច​ដល់​គោលដៅ ត្រូវ​ចៀសវាង​ធ្វើ​រឿង​សំខាន់ៗ ។​

​បុព្វហេតុ ៣​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៣​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ២,៧​ពិន្ទុ ។ ម៉ោង​ល្អ ៖ ១៧-១៩ ។ ពណ៌ ៖ ស , ត្នោត ។ អ្នក​យក​អាសា ៖ ឆ្នាំ​រោង , រកា ៕

ឆ្នាំ​មមែ ៖ ក្តីកង្វល់​កាន់តែ​មាន​ច្រើន​ឡើង​ធ្វើឲ្យ​អ្នក​តប់ប្រមល់ ស្មារតី​មិន​នឹងនរ ។ ជាង​នេះ​ទៀត​មាន​កិច្ចការ​ជាច្រើន​ត្រូវ​ចំណាយ​ប្រាក់ តែ​លុយ​កាក់​មិនសូវ​ស្ថិរភាព ហេតុ​នេះ​អ្នកា​កន់​តែមាន​អារម្មណ៍​ថា​ខ្លួន​ចាញ់​មិត្តភក្តិ ។​ស្ត្រី​មានគភ៌​មិន​ត្រូវ​ចូល​ចង្ក្រាន្ត​ច្រើន ឬ​រើ​របស់របរ ព្រោះ​នឹង​ឥទ្ធិពល​ដល់​ទាំង​ទារក​ក្នុង​ផ្ទៃ ។​

​បុព្វេ​ហេតុ ៣​ពិន្ទុ ។ លាភ ៣​ពិន្ទុ ។ សុខភាព ៣​ពិន្ទុ ។ មនោសញ្ចេតនា​៤ ។ លេខ​សំណាង ២,៣ ។ ម៉ោង ៩-១១ ។ ពណ៌ ៖ លឿង , ត្នោត ។ អ្នក​យក​អាសា ៖ ឆ្នាំ​កុរ , ច​រ​៕

ឆ្នាំ​វក ៖ ថ្ងៃនេះ​អ្នក​ជួប​សំណាងល្អ​អំពី​លុយកាក់ ។ ប៉ុន្តែ​យីអ៊ុន​នេះ​ក៏​មាន​កំណត់ ហេតុ​នេះ​អ្នក​ត្រូវ​ប្រញាប់​រៀប​ផែនការ​ចំណូល​ចំណាយ​ឲ្យ​សមស្រប ។ រឿង​មនោសញ្ចេតនា​របស់​អ្នក​ថ្ងៃនេះ​ក៏​ល្អ​ប្រសើរ​បំផុត ។​

​បុព្វហេតុ ៤​ពិន្ទុ ។ លាភ​៥​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ។ លេខ​សំណាង ៖ ៦,៧​ពិន្ទុ ។ ម៉ោង ១៧-១៩ ។ ពណ៌ ៖ ប្រាក់ , លឿង ។ អ្នក​យក​អាសា ៖ ឆ្នាំ​មមី , ជូត ៕

ឆ្នាំ​រកា ៖ ត្រូវ​ថ្លឹងថ្លែង​ឲ្យ​ល្អិតល្អន់​ព្រោះ​អាច​ជួប​ឧបសគ្គ​ស្មាន​មិន​ដល់ ។ អ្នក​មាន​ភាព​រឹងរូស និង​មានៈ​មិន​ចូល​ចិត្ត​ឲ្យ​អ្នកផ្សេង​ជ្រែក​ក្នុង​កិច្ចការ​របស់​ខ្លួន​ចូលចិត្ត​ធ្វើ​ការងារ​ឯករាជ្យ ។​

​បុព្វហេតុ ៥​ពិន្ទុ ។ លាភ​៥​ពិន្ទុ ។ សុខភាព ៣​ពិន្ទុ ។ មនោសញ្ចេតនា ៤​។ លេខ​សំណាង ៖ ៦,៧​ពិន្ទុ ។ ម៉ោង ១៧-១៩ ។ ពណ៌ ៖ ប្រាក់ , លឿង ។ អ្នក​យក​អាសា ៖ ឆ្នាំ​មមី , ជូត ៕

ឆ្នាំចរ ៖ ថ្ងៃនេះ​អ្នក​មាន​អារម្មណ៍​រីករាយ​ជាង​សព្វដង ។ រឿង​អ្វី​កើត​ឡើង​អ្នក​ក៏​មាន​ភាព​ធូរស្រាល មិន​ពិចារណា​ច្រើនពេក​ដូច​ពីមុន ។ ភាព​អត់ឱន​អធ្យាស្រ័យ​ក៏​ខ្ពស់​ក្នុង​ថ្ងៃនេះ​, ប៉ុន្តែ​រឿង​មនោសញ្ចេតនា​បែរជា​មិន​ល្អ​ទៅ​វិញ ដោយ​អ្នក​ទាំង​២ ប្រែជា​សោះអង្គើយ​ដាក់គ្នា ។

​បុព្វហេតុ ៥​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៥ ។ លេខ​សំណាង ៖ ១,៩​ពិន្ទុ ។ ម៉ោង ៖ ១៥-១៧ ។ ពណ៌ ៖ ត្នោត ទឹកក្រូច ។ អ្នក​យក​អាសា ៖ ឆ្នាំ​ថោះ , ខា​ល ៕

ឆ្នាំ​កុរ ៖ ថ្ងៃ​នេះ​មិន​ត្រូវ​អត្តនោម័ត ប្រសិន​ចង់ទៅ​ឆ្ងាយ​ត្រូវ​ត្រៀម​រៀបចំ​ឲ្យ​ម៉ត់ច​ត់ , អ្នក​ក៏​គួរ​ប្រយ័ត្ន​ពេល​ធ្វើដំណើរ​ទៅ​តំបន់​សាធារណៈ ។ មិន​ត្រូវ​ឆេវឆាវ ដំឡើង​សំឡេង​នៅ​កន្លែង​មនុស្ស​ច្រើន ។​

​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣ ។ លេខ​សំណាង ៖ ០,៨​ពិន្ទុ ។ ម៉ោង ៧-៩ ។ ពណ៌ ៖ ស្វាយ , ទឹកក្រូច ។ អ្នក​យក​អាសា ៖ ឆ្នាំ​ជូត , ម្សាញ់ ៕​

spot_img
×