Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​រថយន្ត​ឡង់​គ្រី​ស័​រ​មួយគ្រឿង ដឹកជញ្ជូន​ឈើខុសច្បាប់ រថយន្ត​នោះ​ត្រូវ​ដុតចោល​នៅនឹងកន្លែង​

spot_img

​រតនគិរី ​៖ មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ក​អូយ៉ាដាវ បង្ក្រាបបាន​រថយន្ត​ឡង់​គ្រី​ស័​រ​មួយគ្រឿង ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​គ្មាន​លិខិតអនុញ្ញាត​ចំនួន ០,៧៣៨​ម៉ែត្រត្រីគុណ​ហើយ​កម្លាំង​បានប្រគល់​ឱ្យ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រុក​អូយ៉ាដាវ ចំណែក​រថយន្ត​កម្លាំង​បានធ្វើ​ការដុត​បំផ្លាញចោល​។​

​លោក​អេង ហ៊ី អ្នកនាំពាក្យ​កង​រាជ​អា​វុ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង ០៩ និង ៣០​នាទី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ទី​១៨ ខែកក្កដា ឆ្នាំ​២០១៩ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​អូយ៉ាដាវ ដឹកនាំ​ដោយ​លោក វរសេនីយ៍ត្រី សុខ មីន មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក បង្ក្រាបបាន​រថយន្ត​ឡង់​គ្រី​ស័​រ​មួយគ្រឿង ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​គ្មាន​លិខិតអនុញ្ញាត​ចំនួន ០,៧៣៨​ម៉ែត្រត្រីគុណ ស្ថិតនៅ​ភូមិ​ប៉ក់​តូច ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូយ៉ាដាវ ខេត្តរតនគិរី (​អ្នកបើកបរ​រត់គេច​ខ្លួន​បាត់​)​។​

​បច្ចុប្បន្ន​ឈើ​កម្លាំង​បានប្រគល់​ឱ្យ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រុក​អូយ៉ាដាវ ចំណែក​រថយន្ត​កម្លាំង​បានធ្វើ​ការដុត​បំផ្លាញចោល​ ៕ ដោយ​៖​កូ​ឡាប​

spot_img
×