Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី ត្រាំ អុី​វ​តឹក​ធ្វើ​បទ​បង្ហាញ​ស្តីពី “​ការកសាង​ប្រព័ន្ធ​រដ្ឋាភិបាល​អេ​ឡិ​ក​ត្រូ​និក​នៅ​កម្ពុជា​”

spot_img

​ភ្នំពេញ ​៖ ​នៅ​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ទីស្តីការក្រសួង លោក​ត្រាំ អុី​វ​តឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ បាន​អញ្ជើញ​ធ្វើ​បទ​បង្ហាញ​ស្តីពី “​ការកសាង​ប្រព័ន្ធ​រដ្ឋាភិបាល​អេ​ឡិ​ក​ត្រូ​និក​នៅ​កម្ពុជា​” ជូន​ដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជា​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្រោម​ឱវាទ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ប្រមាណ ២០០​នាក់​។​

​នាឱកាស​នោះ លោក​រដ្ឋមន្ត្រី ត្រាំ អុី​វ​តឹក បានធ្វើ​បទ​បង្ហាញ​អំពី​ការរៀបចំ​ការងារ​ដែល​ពាក់ព័ន្ធ​នឹង​ការកសាង​រដ្ឋាភិបាល​អេ​ឡិ​ក​ត្រូ​និក ដោយបាន​បង្ហាញ​នូវ​អភិក្រម​នៃ​ការបង្កើត​រដ្ឋាភិបាល​ឌីជីថល និង​បទពិសោធន៍​ពី​បណ្ដា​ប្រទេសមួយ​ចំនួន​ដែល​ឈានមុខ​គេ​លើ​វិស័យនេះ​ដូចជា សាធារណរដ្ឋ​កូរ៉េ សឹង្ហ​បុរី និង​អេ​ស្តូ​នី​ជាដើម បានធ្វើ​ក្នុងការ​អភិវឌ្ឍ​រដ្ឋាភិបាល​ឌីជីថល​។​

​លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់ថា ការកសាង​រដ្ឋាភិបាល​ឌីជីថល​ជាការ​ងារ​មួយ​ដ៏​ធំ​ដែល​ត្រូវមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​រាជរដ្ឋាភិបាល​គ្រប់​ជាន់ថ្នាក់​តាមរយៈ​ការធ្វើ​គោលនយោបាយ យុទ្ធសាស្ត្រ ការកសាង​ច្បាប់​លិខិតបទដ្ឋាន​គតិយុត្តិ ការរៀបចំ​ស្ថាប័ន​គ្រប់គ្រង ការរៀបចំ​យុទ្ធសាស្ត្រ​ហិរញ្ញវត្ថុ​សម្រាប់​រដ្ឋាភិបាល​អេ​ឡិ​ក​ត្រូ​និក ការធ្វើផែនការ​តាម​ដំណាក់កាល ការរៀបចំ​គម្រោង​រដ្ឋា​ភិ​បាល​អេ​ឡិ​ក​ត្រូ​និក​របស់​រាជរដ្ឋាភិបាល ការអនុវត្ត​ប្រព័ន្ធ​ការងារ​កុំព្យូទ័រ និង​ការផ្តល់​សេវាសាធារណៈ​ដ​ល់​ប្រជាជន​៕​ ដោយ​៖​កូ​ឡាប​

spot_img
×