Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​និង​ម៉ូតូ​បុក​គ្នា បណ្តាលឲ្យ​ស្លាប់​២​នាក់ របួសធ្ងន់​ម្នាក់​

spot_img

​ព្រៃវែង ៖ មាន​គ្រោះថ្នាក់​ចរាចរណ៍ រថយន្ត​និង​ម៉ូតូ​បុក​គ្នា​ក្នុង​ទិសដៅ​បញ្ច្រាសទិស​គ្នា បណ្តាលឲ្យ​ស្លាប់ ២​នាក់​ភ្លាមៗ និង​របួសធ្ងន់​ម្នាក់ នៅ​រសៀល​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៨ វេលា​ម៉ោង ១៣:៣០​នាទី នៅលើ​ផ្លូវ​ខេត្ត​លេខ ១១.១០ ស្ថិតក្នុង​ភូមិ​ស្វាយ អន្ទរ​១ ឃុំ ស្រុក​ស្វាយ​អន្ទរ ខេត្ត​ព្រៃវែង​។ គ្រោះថ្នាក់​នេះ​ដោយសារ​រថយន្ត​បើក​បំពាន​គន្លង ទៅ​បុក​ម៉ូតូ​។​

​រថយន្ត​ម៉ាក​ហាយ​ឡែន​ឌ័​រពណ៌ស ស្លាក​លេខ​ឃ្លាំង WASHINGTON. AVJ.3214 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ ហើយ​គេចខ្លួន​បាត់​។ រថយន្ត​បើកបរ​ពី​ទិស​ជើង​ទៅ​ត្បូង បាន​បំពាន​គន្លង​ទៅ​បុក​ម៉ូតូ​រុញ និង​ប៉ាណូ ក្រុមហ៊ុន ០៩៧ ។

ម៉ូតូ​ម៉ាក​ហុងដា C១២៥ ពណ៌​ខ្មៅ ស្លាក​លេខ ព្រៃវែង ១G៨៣៤១ បើក​ដោយ​ឈ្មោះ យាន ជន ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ​(​ស្លាប់​) រួម​ដំណើរ​២​នាក់ ឈ្មោះ ឌឹន ភន ភេទ​ស្រី​អាយុ ៥៣​ឆ្នាំ ប្រពន្ធ (​ស្លាប់​) និង​ឈ្មោះ ជន ផៃ ភេទ​ស្រី អាយុ​១៨​ឆ្នាំ រងរបួស​ធ្ងន់ បញ្ជូន​ទៅ​មន្ទី​ពេទ្យ​ភ្នំពេញ ។ ជនរ​គ្រោះ​ទាំង​៣​នាក់ រស់នៅ​ភូមិ​ធ្នង់ ឃុំ​ជា​ខ្លា​ង ស្រុក​ស្វាយ​អន្ទរ ។​

​បច្ចុប្បន្ន​ក្រោយ​សមត្ថកិច្ច​ជំនាញ​ធ្វើ​ការវាស់វែង រួច​ប្រគល់ សាកសព​អោយ​ក្រុមគ្រួសារ​ជនរងគ្រោះ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ រថយន្ត​និង​ម៉ូតូ សមត្ថកិច្ច​បាន​យក​មក​រក្សាទុក​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្វាយ​អន្ទរ ៕ បញ្ញា​ស័ក្តិ​

spot_img
×