Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាវុធហត្ថ​ខេត្តស្ទឹងត្រែង បង្ក្រាបបាន​រថយន្ដ​ដឹកឈើ ៣​គ្រឿង​ បាន​ដុត​បំផ្លាញចោល​ទាំងយប់​

spot_img

​ស្ទឹងត្រែង​៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង នៅ​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៩​នេះ ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អៀង វ៉ាន់ឌី បាន​បន្ដ​បើក​ប្រតិ​ប​ត្ដិ​ការបង្ក្រាប​រថយន្ដ​ដឹកឈើ (​ប៉ា​កុង​) ៤​គ្រឿង និង​ត្រាក់ទ័រ​ក្បាល​អូស​ឈើ​មួយគ្រឿង នៅ​ស្រុក​សៀម​ប៉ាង​, ស្រុក​សៀម​បូក និង​ក្រុង​ស្ទឹងត្រែង​។​

​ក្នុង ប្រតិបត្តិការ​នេះ​កម្លាំង​អាវុធហត្ថ សហការ​ជាមួយ​កម្លាំង​នគរបាល រដ្ឋបាល​ព្រៃឈើ បរិស្ថាន និង​អាជ្ញាធរ​ដែនដី ដែល​ស្ថិតក្រោម​ការសម្របសម្រួល​ពី លោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត និង​អនុវត្តតាម​បទបញ្ជា​របស់ នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា សមត្ថកិច្ច​បាន​ចុះ​រុករក និង​ត្រួតពិនិត្យ​រថយន្ត​ប៉ា​កុង (​រ៉េវ​) ចំនួន​០៤​គ្រឿង និង​ត្រាក់ទ័រ​ក្បាល​អូស​ឈើ​០១​គ្រឿង ដែល​ក្នុងនោះ រកឃើញ​នៅ​ស្រុក​សៀម​ប៉ាង​ចំនួន​០៣​គ្រឿង (​ទ្រា​ក់ទ័រ​មួយ​) នៅ​ចំណុច​ភូមិ​សៀម​ប៉ាង ឃុំ​សេកុង ក្រុង​ស្ទឹងត្រែង​០១​គ្រឿង នៅ​ចំណុច​ភូមិ​ព្រែក សង្កាត់​ស្ទឹងត្រែង និង​០១​គ្រឿង​ទៀត នៅ​ចំណុច​ភូមិ​-​ឃុំ​កោះ​សំពាយ ស្រុក​សៀម​បូក​។ រហូតមកដល់ យប់​ថ្ងៃនេះ សមត្ថកិច្ច​បានសម្រេច​ដុត​ក​ម្ទេ​ចោល មធ្យោបាយ​ប្រព្រឹត្ត​បទល្មើស​០៣​គ្រឿង​រួចហើយ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×