Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ច្បាស់ការ​ហើយ​! ចេះ​ស្ទី​ត​យោ​ផលិត​គំនូរជីវចល​នៅ​ជប៉ុន​ដោយសារ​មាន​អ្នក​លួច​ដុត បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៣៣​នាក់​

spot_img

​មនុស្ស​យ៉ាងហោចណាស់ ចំនួន​៣៣​នាក់​បាន​ស្លាប់ និង​ជាច្រើន​នាក់​ទៀត​រងរបួស ក្រោយពេល​បុរស​ម្នា​ក់បាន​លួច​ដុត​ស្ទី​ត​យោ​ផលិត​គំនូរជីវចល​មួយកន្លែង​ស្ថិតនៅ​ទិ​ក្រុង Kyoto ប្រទេស​ជប៉ុន​។​

ជនសង្ស័យ​ដែល​បង្ក​អគ្គិភ័យ​នោះ បាន​លួច​ចូលក្នុង​ស្ទី​ត​យោ Kyoto កាលពី​ថ្ងៃ​ព្រហស្បតិ៍​ព្រឹក និង​បាន​បាញ់​សាំង រួចហើយ​បាន​ដុត​ភ្លើង​តែម្តង​។​

​ជនសង្ស័យ​វ័យ ៤១​ឆ្នាំ ត្រូវបាន​ឃុំខ្លួន​។ នេះ​គឺជា​ឧបទ្ទវហេតុ​អគ្គិភ័យ​ដ៏​អាក្រក់​មួយ ក្នុងចំណោម​ហេតុការណ៍​ដ៏​អាក្រក់​ផ្សេងទៀត​ចាប់តាំងពី​សង្គ្រាមលោកលើកទី ២​មក​។​

​អគ្គិភ័យ​បាន​ឆាបឆេះ​ដំបូង​នៅ​ជា​ន់ទី ៣ នៅ​ម៉ោង​ប្រហែល ១​កន្លះ​ព្រឹក ម៉ោង​នៅ​ជប៉ុន​។ ប៉ូលីស​ក៏បាន​រកឃើញ​កាំបិត​ផងដែរ​នៅ​កន្លែងកើតហេតុ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារពត៌មាន​ប្រចាំ​តំបន់​។​

ទំនាក់ទំនង​រវាង​ជនសង្ស័យ និង​ក្រុមហ៊ុន​ផលិត​គំនូរជីវចល​ខាងលើ មិនទាន់​ត្រូវបាន​គេ​ដឹង​ច្បាស់​នៅឡើយ​ទេ​។​

​សូមបញ្ជាក់ថា ក្រុមហ៊ុន Kyoto Animation​គឺជា​ក្រុមហ៊ុន​ផលិតភាព​យន្ត និង​ប្រលោមលោក​ជីវ​ច​ល ហើយ​មាន​អ្នកគាំទ្រ​យ៉ាងច្រើន ដោយសារតែ​ស្នាដៃ និង​គុណភាព​ភាពយន្ត​របស់​វា​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​

​ប្រភព​៖ BBC​

spot_img
×