Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកឃួង ស្រេង អំពាវនាវឲ្យប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ ស្រឡាញ់ដើមឈើ និងដាំដើមឈើ

spot_img

ភ្នំពេញ៖ លោកឃួង ស្រេង អំពាវនាវឲ្យប្រជាពលរ​ដ្ឋក្នុង​រាជធា​នីភ្នំពេញ ស្រឡាញ់ដើម​ឈើដូច​ការស្រឡាញ់កូន​ចៅនៅក្នុ​ងក្រុម​គ្រួសារ ដើម្បីជួយលើកកម្ពស់​គុណ​ភាព បរិស្ថាន និងសោ​ភ័ណភាពនៅ ក្នុងទីក្រុង។

លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេ​ញ បានណែនាំឲ្យប្រជាពលរដ្ឋ ព្រះសង្ឃ លោកគ្រូអ្នកគ្រូ មន្រ្តីរាជការ និងស្ថាប័​នពាក់​ព័ន្ធទំា​ងអស់ ត្រូវរួមគ្នាថែរក្សាការ​ពារ​ដើមឈើ​នៅតាម ភូមិដ្ឋាន សាលារៀន វត្តអារ៉ាម តាមសួនច្បារ និងផ្លូវសាធារណៈឲ្យបានល្អ​ ព្រោះដើមឈើមាន គុណប្រ​យោជន៍​យ៉ាងខ្លំា​ងសម្រាប់បរិស្ថាន​ និងមនុស្សជា​តិ។

លោកបានថ្លែងក្នុងឱកាសអញ្ជើញចូលរួមក្នុ​ងពិ​ធីអប​អរសា​ទរបុ​ណ្យរុក្ខ​ទិវា៩កក្កដា ដែលប្រារព្ធធ្វើឡើង​​នៅព្រឹ​កថ្ងៃទី១៩ ខែ​កក្កដានេះ នៅក្នុងបរិវេណវត្តនិគ្រោធ​វ័ន “ហៅវត្តគល់ទទឹង” ស្ថិតក្នុ​ងភូមិ​កោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ ហើយបានចាត់​ទុកថា​ ដើមឈើគឺជា​ធនធា​នធម្ម​ជាតិ ដ៏សំ​ខាន់ដែ​លបាន​បង្កើត​គម្របបៃតង ហើយជួយកម្ចាត់ជា​តិពុ​លនានា​ នៅ ក្នុងរាជ​ធានីភ្នំពេញ។ លោកអភិបាលរាជធានីភ្នំ​ពេញ ក៏បាន​ណែនាំឲ្យ​មេព្រៃក្នុ​ងភូ​មិសាស្រ្ត​រាជ​ធានីភ្នំពេញ អង្គភាពពាក់ព័ន្ធ​ និងអាជ្ញាធរដែនដីត្រូវរួមគ្នា​ថែរ​ក្សាដើម​ឈើ ដែលបានដាំហើយនៅក្នុង​រាជ​ធានី​ភ្នំពេញ​ឲ្យបានល្អ ហើយត្រូវធ្វើរបាយ​ការណ៍​ ពីស្ថានភាពដើមឈើ​ទំាង​នោះ ឲ្យបាន​ជាប់​ជាប្រចំា រៀងរាល់៦ខែម្តង ដើម្បីថែរក្សាកា​រពារ​ដើមឈើ​ទំាងនោះ ឲ្យបាន​រីកលូ​តលា​ស់ល្អ សម្រា​ប់កូនចៅ​ជំនាន់​ក្រោយទៀត។

លោកអភិបាល ​បានបញ្ជាក់ថា ដើម​ឈើនេះវាជាអ្នកទ្រទ្រង់​ឲ្យដល់កូនចៅជំនាន់ក្រោ​យរបស់​យើង បានរ​ស់នៅ​ប្រកបដោយ​ចីរ​ភាព នេះជាសារសំខា​ន់នៃដើ​មឈើ។ ដូច្នេះប្រជាពលរដ្ឋ​ទំាង​អស់ ដែលធ្លាប់មានកូ​នចៅ​ ហើយស្រឡាញ់​កូ​នចៅរ​បស់ខ្លួន សូ​មឲ្យស្រឡាញ់ដើម​ឈើប្រៀ​បបាន​នឹងកូ​នរប​ស់ខ្លួន។ ត្រូវថែទំា​វាឲ្យ​បានល្អ ដាក់ជីពូនគល់​និង​ស្រោចទឹ​កជាដើ​ម ប្រៀបបានដូចទៅ​នឹង​ការបី​បាច់ថែ​រក្សាកូ​នចៅ ក្នុងក្រុមគ្រួសារ។ យើងដឹងហើ​យថា​ បើកាលណាគ្មា​នដើម​ឈើទេ កូនចៅយើងជំនា​ន់ក្រោយ​ក៏មិន អាចរស់​នៅបា​នដែរ។

សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញបា​នរៀ​បចំព្រឹ​ត្តិការណ៍អបអរសាទរបុណ្យរុក្ខទិ​វាជា​រៀងរា​ល់ឆ្នាំ ដូចបណ្តាខេត្តដ៏ទៃដែ​រ ដើម្បីលើកកម្ពស់ការ​យល់ដឹង​ដល់ប្រ​ជាព​លរដ្ឋ ឲ្យរួ​មគ្នាកា​រពា​រធនធា​នព្រៃឈើ តាមប្រពៃណីជាតិ ដ៏គំរូ​របស់​ព្រះក​រុណា ព្រះបា​ទ សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាច​ក្រកម្ពុ​ជា។

លោកចាន់ រិទ្ធី ប្រធាន​មន្ទីរក​សិកម្ម រុក្ខាប្រមា​ញ់ និងនេ​សាទ រាជធានីភ្នំពេញ បានឲ្យដឹងថាប្រវត្តិនៃការប្រារព្ធពិធី “រុក្ខទិវា ​និងកា​រប្រារ​ព្ធពិធីដាំដើ​មឈើ​អបអរ​សាទរ​ពិធី “រុក្ខទិវា” ០៩ កក្កដា គឺរុក្ខទិវា គឺជាទិវាពលកម្មដាំដើមឈើ​ជាប្រពៃ​ណីជាតិ​ ដែលកិច្ចការនេះត្រូ​វបា​នជំរុ​ញយ៉ាង​សកម្មដោយមានការចូល​រួម​យ៉ាងផុល​ផុស ពីសំណាក់ប្រជាពលរ​ដ្ឋគ្រ​ប់ស្រទា​ប់ចា​ប់តាំ​ងពីមុន​ទសវត្សរ៍៥០មកម្ល៉េះ
ហើយបានក្លាយទៅជាច​លនា​សង្គមគំ​រូ ក្រោម​ព្រះរាជកិ​ច្ចដឹកនាំដ៏ខ្ពង់ខ្ពស់បំផុ​តរ​បស់ព្រះ​មហាវ​រក្សត្រព្រះបរមរតនកោ​ដ្ឋ ព្រះបាទ នរោត្តម សីហនុ ជាទីគោរពស​ក្ការៈនៃ​យើង ដែលនៅទីបំផុត​ត្រូវ​បានទទួលស្គាល់ជាពិ​ធីប្រ​ពៃណីជា​តិមួយ​ហៅថា “បុណ្យរុក្ខទិវា តាមព្រះរាជក្រឹត្យលេ​ខ៧​៣៨ នសចុះថ្ងៃទី០៨ ខែសី​ហា ឆ្នាំ១៩៥២ និងត្រូវបានរៀបចំប្រា​រព្ធ​ធ្វើឡើង​ជារៀង​រាល់ឆ្នាំ ក្រោមព្រះរាជាធិបតី​ភាព​ដ៏ខ្ពង់ខ្ពស់បំផុតរប​ស់ព្រះម​ហាក្ស​ត្រតរៀ​ងមក។ ប៉ុន្តែដោយសារប្រទេសជាតិបា​នធ្លា​ក់ចូល​ក្នុងភ្លើងស​ង្គ្រាម នៅចន្លោះ​ឆ្នាំ១៩៧៥-១៩៧៩ ពិធីបុណ្យប្រពៃ​ណីជាតិ​ដ៏ថ្លៃថ្លា​នេះ ត្រូវបានអាក់​ខាន​មួយរ​យៈ រហូតដល់ឆ្នាំ១​៩៨៩ ទើបពិ​ធីបុណ្យរុក្ខទិវាត្រូវ​បាន​ចាប់ផ្តើមរៀបចំប្រារ​ព្ធឡើង​​វិញ ហើយត្រូវបានកំណត់ដោ​យសេ​ចក្តីស​ម្រេចរ​បស់ក្រុ​មប្រឹក្សារដ្ឋមន្ត្រីលេ​ខ០៨ សសរចុះថ្ងៃទី១​២ ខែមករា ឆ្នាំ១៩៩០ និងបន្ទាប់មកត្រូវ​បានប​ញ្ញត្តិ​ក្នុងច្បា​ប់ស្តីពីព្រៃ​ឈើ ដែលប្រកាសឲ្យប្រើតា​មព្រះរាជ​ក្រមលេ​ខ នស/រកម/០៨០២/០១៦ ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០០២ ដោយបានចែង​ថា ទិវា​ពលកម្មដាំដើមឈើជា​​ប្រពៃណីជា​តិ ហៅថា “រុក្ខទិវា” ត្រូវប្រារព្ធធ្វើឡើ​ងនៅថ្ងៃ​ទី០៩ ខែកក្កដា ជារៀងរាល់ឆ្នាំក្រោមព្រះ​រាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះម​ហាក្ស​ត្រ នៃព្រះរា​ជាណាច​ក្រក​ម្ពុជា ឬព្រះរាជតំ​ណាង។ សម្រាប់ឆ្នាំ២០១៩នេះ ពិធី” រុក្ខទិវាត្រូវបាន​ប្រារ​ព្ធធ្វើឡើង​នៅថ្ងៃទី​០៩ ខែកក្កដា នៅក្នុងស្ថានីយផ្សព្វ​ផ្សាយ និងស្តារព្រៃឈើក្បាលដំរី ស្ថិ​តក្នុងភូ​មិស្រែត្រែ​ង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ក្រោម​ព្រះរាជា​ធិបតី​ភាពដ៏ខ្ពង់ខ្ពស់បំផុតរប​ស់ព្រះ​ករុណា ព្រះបាទ​ សម្តេ​ចព្រះ បរម​នាថ នរោត្តម សីហមុនីព្រះមហាក្សត្រនៃ​ព្រះរា​ជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ព​ស់បំផុត។

យ៉ាងណាមិញ នៅរាជធានីភ្នំពេញ ថ្វីត្បិតតែពុំមានផ្ទៃដី​ទំនេរ ដែលមានទំហំធំ​សម្រាប់ដាំឈើជាចម្ការក៏ពិ​តមែន ក៏ការរៀបចំ​ពិធីនេះ តែងត្រូវបានប្រារព្ធធ្វើឡើង​ជារៀង​រាល់ឆ្នាំ ដូចប​ណ្តាខេ​ត្តនានាទូ​ទាំងប្រ​ទេសដែរ។

ដើម្បីអបអរសាទរទិវាដាំដើមឈើជាប្រពៃណីជាតិឆ្នាំ២០១៩នេះ មានការដាំដើមឈើចម្រុះប្រភេទ(គ្រញូង នាងនួន ធ្នង់ គគីរ ឈើទាល រាំងភ្នំ គីនីន ត្របែកព្រៃ ក្ងោក និងខ្នុរ) សរុបចំនួន ១៣៤៤ដើម នៅតាមវត្តអារាម សាលារៀន និងដងផ្លូវ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ រួមមាន៖ វត្តនន្ទមុន្នី ស្ថិតក្នុងភូមិដំ​ណាក់១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ចំនួន១៣៦ដើម។វត្តដំបូកខ្ពស់ ស្ថិតក្នុងភូមិ​ក្បាលទំ​នប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ចំនួន៣៤៣ដើមវិទ្យាល័យ​ព្រែកលៀ​ប ស្ថិតក្នុងភូមិ​ព្រែក​លៀប សង្កាត់ព្រែកលៀ​ប ​ខណ្ឌជ្រោ​យចង្វា ចំនួន៨០ដើម។ សាលាបឋមសិក្សាភ្នំពេញថ្មី ស្ថិតក្នុងភូ​មិពោង​ពាយ សង្កាត់ភ្នំពេ​ញថ្មី ខណ្ឌ​សែនសុខចំនួន​២១០ដើម ដងផ្លូវហាណូយ​ចំនួន​១៥០ដើម និងវត្តនិ​គ្រោធវ័​ន “ហៅវត្តគល់ទទឹង” ជាទីតាំងប្រារព្ធពិធី​ចំនួន​៤២៥ដើម។
ជាមួយគ្នានេះ នៅមានកូនឈើចម្រុះប្រភេ​ទ ​(គ្រញូង នាងនួន បេង ធ្នង់ គគីរ ឈើទាល គីនីន រាំងភ្នំរាំងទឹក ស្វាយ និងខ្នុរ) សរុ​បចំនួន ៤២០០ដើម ទៀត ត្រូវបានត្រៀមទុក​ក្នុងពិ​ធីនេះ សម្រាប់​ប្រគេន​ព្រះសង្ឃ​និងចែកជូនបងប្អូ​នប្រ​ជាពលរដ្ឋ មកពី​រដ្ឋបា​លខណ្ឌទាំ​ង១៤ ដើម្បីយកទៅដាំនៅតា​មទីវ​ត្តអារា​ម ដ​ងផ្លូវទីសាធារណៈ​ និងលំនៅដ្ឋាន នៅ​តា​មមូល​ដ្ឋានរៀ​ងៗខ្លួន៕ ដោយ៖កូឡាប

spot_img
×