Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ឯកសារ​មួយ បាន​ទម្លាយ​អាថ៌កំបាំង អំពី​អ្នកដំណើរជនជាតិ​ចិន ៦​នាក់ ដែល​រស់​ពី​ការ​លិចរបស់​កប៉ាល់​យក្ស ទី​តា​និ​ច

spot_img

នៅក្នុង​គ្រប់​ឯកសារ សៀវភៅ និង​ភាពយន្ដ​ទាំងអស់ ដែល​បាន​និយាយ អំពី​កប៉ាល់​យក្ស ទី​តា​និ​ច (Titanic) ចំពោះ​ការស្រាវជ្រាវ ដែល​បាន​រកឃើញថា មាន​អ្នកដំណើរ ជនជាតិ​ចិន ចំនួន​៦​នាក់ ក្នុងចំណោម​មនុស្ស មិន​ប៉ុន្មាន​នាក់ ដែល​បាន​រួច​ផុតពី សោកនាដកម្ម កណ្ដាល​មហាសមុទ្រ​នេះ ក្លាយទៅជា​ភាព ភ្ញាក់ផ្អើល​សំរាប់ មនុស្ស​ជាច្រើន ដោយសា​តែ​រឿងរ៉ាវ របស់​ពួកគាត់ ត្រូវបាន​បំភ្លេច ក្នុងខណៈពេល ដែលមាន​ការមិនចុះសំរុង រវាង​វប្បធម៌​។ នេះ​បើតាម​ប្រភពពី Quartz media ។​

ម្យា់​ង​ទៀត មាន​ឯកសារ​ខ្លះ បាន​និយាយថា អ្នក​ទាំង ៦ នាក់​នោះ រួច​ពី​ការស្លាប់ ដោយសារតែ​ការបន្លំ​តែងខ្លួន ជា​មនុស្ស​ស្រី ដើម្បី​បាន​ចុះទូក​សង្គ្រោះ ដែល​គេ​ទុក​សំរាប់ ជម្លៀស​ស្ដ្រី និង​កូនក្មេង​។​

​មាន​អ្នកដំណើរ ជន​ជាតិចិន​ទាំងអស់ ៨ នាក់ បានធ្វើ​ដំណើរ​តាម​កប៉ាល់​នេះ ដោយ​គេ​មានឈ្មោះ​មួយទៀត​សំរាប់​ហៅ​វា​ថា “​កប៉ាល់ ដែល​មិនអាច​នឹង​លិច​” “unsinkable-ship” ដែល​បានចេញ​ដំណើរ លើកដំបូង​បង្អស់ ពី​ប្រទេស​អង់គ្លេស (England) នៅ​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​១៩១២ តែ​ជា​សំណាងអាក្រក់ ទី​តា​និ​ច (Titanic) ដ៏​មហិមា បាន​ជ្រុល​ទៅបុក​នឹង​ដុំ​ទឹកកក ដែលមាន​ទម្ងន់​ដល់​ទៅ ២,២ លាន​តោន ហើយ​ត្រឹមតែ​រយៈពេល ២ ម៉ោង​កន្លះ​ប៉ុណ្ណោះ កប៉ាល់​ទាំងមូល ត្រូវបាន​លិច​បាត់​។​

The Six គឺជា​ចំណងជើង​ឯកសារ ដែល​និយាយ អំពី​អ្នកដំណើរ​ជនជាតិ​ចិន​ទាំង ៦​នាក់ និង​ត្រូវបាន​គេ​បញ្ចេញ ជា​សាធារណៈ នៅក្នុង​ឆ្នាំ ២០១៨ ខាងមុខ​៕

spot_img
×