Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

និស្សិ​តអាមេរិ​ចម្នាក់ ដែលចាប់​ជំរិត និ​ងកាត់​ក្បាលអ្ន​កស្រាវ​ជ្រាវចិន ត្រូវតុលាការកាត់​ទោស​ឲ្យជាប់គុ​កមួយ​ជីវិត

spot_img

អតីតនិស្សិតបញ្ចប់ការសិក្សា​នៅម​ហាវិទ្យា​ល័យអា​មេរិច ត្រូវបានតុលាការកាត់​ទោស​នៅថ្ងៃព្រ​ហស្បតិ៍​ម្សិល​មិញនេះ ឲ្យជាប់គុកអស់មួយជី​វិត​ពីបទចា​ប់ជំរិត និងសម្លាប់យ៉ាង​ឃោរឃៅ​ លើប​ញ្ញវ​ន្តចិន​ម្នាក់ដែ​លធ្វើដំ​ណើរម​កស្រាវ​ជ្រាវនៅ​អាមេរិ​ច។

ដំបូងឡើយ ជ​នជាប់​ចោទឈ្មោះ Brendt Christensen វ័យ ៣០ឆ្នាំ ប្រឈមនឹងទោស​ប្រហារ​ជីវិត ប៉ុន្តែមេធាវីរ​បស់លោ​ក បានទទួលស្គាល់ពី​ទោស​កំហុស​របស់​កូន​ក្តីនៅក្នុង​សវនាការ ដើម្បីឲ្យគាត់គេចផុតពី​ទោស​ប្រហារ​ជីវិត។

ចៅក្រមអាមេរិច J​ames Shadid បានហៅសកម្មភាពរ​បស់​ជនជាប់​ចោទថា ជាសកម្មភាពហឹ​ង្សាខ្លាំ​ងដែល​ពិបាក​ពន្យល់​ និងបានចោទប្រ​កាន់​គាត់ពី​បទធ្វើ​អ្វីៗដើ​ម្បីបំ​ពេញគំ​និតខ្លួ​នឯង អាត្មានិយមដោយគ្មាន​ការ​គោរព​នរ​ណាម្នាក់​ឡើយក្រៅ​ពីខ្លួន​ឯង។

សូមរំលឹកថា ​ឧក្រិដ្ឋជនខាងលើបានចាប់​ជំរិ​តអ្នក​ស្រាវ​ជ្រាវជ​នជាតិ​ចិន​ម្នាក់ឈ្មោះ Zhang Yingying ដែលបានធ្វើដំណើរម​កអាមេ​រិចក្នុ​ងខែ មិថុនា ឆ្នាំ ២០១៧។ ការចាប់ជំរិតនោះ​កើត​ឡើងនៅ​ចំណត​រថ​យន្ត ក្បែរទីធ្លាសកលវិ​ទ្យាល័​យ Illinois ស្ថិតនៅទីក្រុង Champaign ដែលជាទីក្រុង​តូចមួ​យហ៊ុមព័ទ្ធទៅ​ដោយចំ​ការ។

ព្រះរាជអាជ្ញាបញ្ជាក់ថា ឧក្រិដ្ឋជនបានបញ្ចុះ​បញ្ចូ​លជនរ​ងគ្រោះឲ្យ​ចូលក្នុ​ងឡាន​គាត់ និងបាន​ច្របាច់ក វាយនឹងដោយដំបង​ ចា​ក់នាង និងបានកាត់សាកសព​នាង​ដើម្បី​យកទៅ​ប្លុងចោ​ល។

សាកសពរប​ស់ជន​រងគ្រោះមិនដែលបានត្រូវ​គេរ​កឃើញឡើ​យ៕

អត្ថប​ទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ chan​nelnewsasia

spot_img
×