Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រកាស​ផ្ទេរ​ភារកិច្ច​ប្រធាន​មន្ទីរ​សាធា​រណការ ខេត្ត​ព្រះសីហ​នុ ដាក់មន្ត្រីថ្មីម​កពី​ក្រសួង​ជំនួស

spot_img

ខេត្តព្រះសីហនុ៖ នៅ​ព្រឹកថ្ងៃទី​១៩ ខែ​កក្កដា​ ឆ្នាំ​​២០១៩នេះ នាសាលប្រជុំសាលាខេត្តព្រះ​សីហ​នុ បានរៀប​ចំពិធី​​ប្រកាស និងផ្ទេរ​ភារកិច្ច​ប្រធាន​ម​ន្ទីរ​​សា​ធារណការ​ និង​ដឹក​ជញ្ជូ​ន​ខេត្ត​ ក្រោម​អ​ធិបតីភាព​ លោក ស៊ុន​ ចាន់ថុល​ ទេសរដ្ឋម​ន្ត្រី​ រដ្ឋមន្ត្រី​ក្រ​សួង​​សាធា​រណការ​ និងដឹកជញ្ជូន​។

ពិធីនេះ ក៏​មានវត្តមានលោក ជាម​ ហ៊ីម ប្រធា​ន​ក្រុ​មប្រឹក្សា​​ខេត្ត​ព្រះសីហនុ​ និងលោក គួច​ ចំរើន​ អភិបាល​​ខេ​ត្តព្រះសី​ហនុ​ ក៏បានចូលរួមជាអ​ធិបតី​ផងដែរ។

តាមសេចក្តីប្រកាស ​របស់ក្រសួងសាធារ​ណកា​រ និងដឹកជញ្ជូន បានសម្រេច​ផ្លាស់​ប្តូរតួនា​ទី លោក ណុប ហេង ចេញពី​ប្រធានមន្ទីរសាធា​រណ​ការ និងដឹកជញ្ជូនខេ​ត្តព្រះ​សីហនុ ទៅកាន់ទីស្តីការក្រសួ​ងសា​ធារណ​ការ និងដឹក​ជ​ញ្ជូនវិញ ដោយរង់ចាំទទួល​ភារកិ​ច្ចថ្មី។ ការផ្លាស់ផ្តូរនេះ បានដាក់ជំនួសដោ​យ លោក បូរី វង្សសានិត្យ ​អតីតអនុប្រធាននាយក​ដ្ឋាន​ហេដ្ឋារ​ចនាស​ម្ព័ន្ធសា​ធារណៈ នៃអគ្គនាយកដ្ឋាន​បច្ចេ​កទេស ក្រសួងសាធារ​ណកា​រ និងដឹកជញ្ជូន ត្រូវតែងតាំ​ងជាប្រធានមន្ទីរសាធារណការ និ​ងដឹក​ជញ្ជូនខេត្តព្រះសីហនុវិញ​៕ ដោយ៖ ដែន សីមា

spot_img
×