Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មវិធី​ឆ្លង​ឆ្នាំ​ថ្មី ​របស់​ស្រា​បៀរ HEINEKEN ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​

spot_img

រាជធានី​ភ្នំពេញ​៖ កាលពី​ថ្ងៃអាទិត្យ​ទី ៣១ ខែ​ធ្នូ ឆ្នាំ ២០១៧ ស្រា​បៀរ Heineken ដែល​ជា​ស្រា​បៀរ​លំដាប់ថ្នាក់​អន្តរជាតិ​ដ៏​ល្បីល្បាញ​បំផុត​ក្នុង​ពិភពលោក បាន​រៀបចំ​កម្មវិធី​ឆ្លង​ឆ្នាំ​ថ្មី​ទីតាំង​ពិសេស​ដ៏​ទំនើប​ចំនួន​ពីរ​កន្លែង ដោយ​ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​អ្នកគាំទ្រ​ដ៏​ស្មោះត្រង់​របស់ខ្លួន​ដែល​ទទួលបាន​បទពិសោធ​ន៍​ឆ្លង​ឆ្នាំ​ថ្មី​លំដាប់​ថ្នាក់ខ្ពស់​ជាពិសេស​នៅ​ចំ​កណ្តាល​បេះដូង​នៃ​ទីក្រុង​ភ្នំពេញ​។


​ឆ្នាំនេះ​គឺជា​ឆ្នាំ​កាន់តែ​ពិសេស​ដែល ស្រា​បៀរ Heineken បាន​លើកទឹកចិត្ត​អ្នកគាំទ្រ​របស់ខ្លួន​ចូលរួម​កម្មវិធី​ឆ្លង​ឆ្នាំ​ថ្មី​នៅ​ទី​ខ្ពស់​នៅ​ចំ​កណ្តាល​ក្រុង​ដូច្នេះ​ពួកគេ​អាច​រាំរែក​កម្សាន្ត​សប្បាយ​ជាមួយ​តារា​ល្បីៗ ដោយ​ជ្រើសរើស​ទីតាំង​កម្សាន្ត​ពេល​រាត្រី​ដ៏​ល្អ​បំផុត (​និង​ខ្ពស់បំផុត​) ចំនួន​ពីរ​កន្លែង​គឺ ក្លិប Eclipse Skybar នៅ​ជាន់​ទី 22 នៃ​អគារ Phnom Penh Tower និង Le Moon Sky Terrace ដែលមាន​ទេសភាព​ស្រស់ស្អាត​ដ៏​អស្ចារ្យ​បំផុត​នៃ​ពិធី​អបអរ​ឆ្លង​ឆ្នាំ​ថ្មី​នៅ​មាត់​ទន្លេ​។​

កម្មវិធី​ឆ្លង​ឆ្នាំ​ថ្មី​ទាំងពីរ នេះ​របស់​ស្រា​បៀ​រ Heineken ទទួលបាន​ជោគជ័យ​យ៉ាងខ្លាំង​ដោយ​មាន​មនុស្ស​ចូលរួម​ច្រើន​ពេញ​ទីតាំង​ទាំងពីរ ដែល​បាន​ប្រព្រឹត្ត​ធ្វើ​ឡើង​ទៅ​ស្របពេល​ជាមួយគ្នា​នៅ​តាម​ទីតាំង​នីមួយៗ​ខាងលើ ដែល​មាន​ការចូលរួម​សម្តែង​ពី​សំណាក់​ឌី​ជេ និង​តារា​ល្បីៗ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ដូចជា​ឌី​ជេ Avida, ឌី​ជេ Cathrin, Chat Kanhchna Khmeng Khmer និង​ទស្សនីយភាព​ដ៏​ទាក់ទាញ​ពី​ក្រុម​រាំ LED​។

អ្នកចូលរួម​កម្មវិធី និង​អ្នកគាំទ្រ​ស្រា​បៀរ Heineken បាន​ចូលរួម​អបអរ​ឆ្នាំ​ថ្មី​ជាមួយ​ស្រា​បៀរ Heineken យ៉ាងច្រើន​កុះករ និង​រាំរែក​កម្សាន្ត​សប្បាយ​នៅក្នុង​កម្មវិធី​រាត្រី​ដ៏​អស្ចារ្យ​ទាំងនេះ​ដែល​បង្កើតឡើង​ជា​ពិសេស​សម្រាប់​អ្នកចូលរួម​និយម​ភាពទាន់សម័យ និង​លំដាប់​ថ្នាក់ខ្ពស់ ដែល​ស្វែងយល់​ពី​គុណ​តម្លៃ​នៃ​បទពិសោធន៍​ដ៏​ល្អ​ឯក​។​

​ជាមួយនឹង​ភាពល្បីល្បាញ​ដោយសារ​រសជាតិ និង​មាន​លក់​លើ​ទីផ្សារ​ក្នុង​បណ្តា​ប្រទេស​ជាង ១៩២ ប្រទេស ស្រា​បៀរ​បាន​ប្តេជ្ញាចិត្ត​ក្នុង​ការបង្កើត​ទស្សនីយភាព​ពេល​រាត្រី​លំដាប់ថ្នាក់​ខ្ពស់​នៅក្នុង​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​ក្រុង​សំខាន់ៗ​ដទៃ​ទៀត​តាមរយៈ​ការរួម​បញ្ចូល​គ្នា​នូវ​កម្មវិធី​លំដាប់​ថ្នាក់ខ្ពស់​ប្រកបដោយ​គំនិត​ច្នៃប្រឌិត​ថ្មី និង​បទពិសោធន៍​ពិសេស​ដ៏​ល្អ​ឯក​។​

ដើម្បី​ស្វែងយល់​ព័ត៌មាន​បន្ថែម​អំពី​ស្រា​បៀ​រ Heineken នៅក្នុង​ប្រទេស​កម្ពុជា សូម​ចូល​ឆែក​មើល​ទំព័រ​ហ្វេ​សប៊ុក​ជា​ផ្លូវការ​៖ www.facebook.com/heineken/ ៕ ដោយ​៖​កូឡាប​

spot_img
×