Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋរអ៊ូ​រទាំថា មូលដ្ឋានម្តុំផ្សារវាល​រេញ​ ស្រុកព្រៃនប់ ស្ទះលូទឹកលិចដោយ​ជំន​ន់ទឹកភ្លៀ​ង

spot_img

ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋរស់នៅទីប្រជុំជន ផ្សារវា​លរេញ ស្រុក​ព្រៃន​ប់ បានសំណូម​ពរ​ដល់អា​ជ្ញាធ​រស្ថាប័ន​ពាក់ព័ន្ធ ជាពិសេសថ្នាក់ដឹកនាំរ​ដ្ឋបា​លស្រុក​ព្រៃនប់ ឲ្យជួយ​ពិនិត្យ និងមានវិធានការស្តា​រប្រ​ព័ន្ធលូ​បង្ហូទឹក និងប្រឡា​យ នៅជិតប្រជុំផ្សារវាល​រេញ​ និងចាប់ពីជិត​ស្នាក់​ការគ​ណបក្យស្រុក មកទល់មុខសាលាស្រុ​កជិ​តសួន​ច្បាររ​ង្វង់មូល ឲ្យបានឆាប់ផង។



ប្រជាពលរដ្ឋបន្តថា ក្នុងរយៈពេលនេះជំនន់​ទឹក​ភ្លៀងបា​នដក់​ជោកជាំជា​ប្រចាំថ្ងៃ នៅមូលដ្ឋានខាង​លើនេះ​ បន្ទាប់ពីមាន​ភ្លៀ​ងធ្លា​ក់ គឺមិនថាភ្លៀងតិច​ ឬ ច្រើននោះទេ តែងតែមានទឹកដ​ក់នៅ​តាមផ្លូ​វជាប់ចិញ្ចើមផ្លូវជា​តិលេ​ខ៤ និងលិចតាម​មុខ​ផ្ទះ របស់ប្រជាព​លរដ្ឋ ដែលធ្វើឲ្យបះពាល់ដល់​មុខ​របរ​ប្រចាំថ្ងៃ និងបាត់បង់​សោភ័​ណភាព​សណ្តាប់​ធ្នាប់ នុងរបៀបរៀបរយ​សាធារ​ណៈ។

ផ្តើមពីបញ្ហានេះ ប្រ​ជាពលរដ្ឋរំពឹងថា ថ្នាក់ដឹកនាំ​ស្ថាប័​នពាក់ព័ន្ធ ជាពិសេសអាជ្ញាធររ​ដ្ឋ​បាលស្រុ​កព្រៃ​នប់ និងធភិបាលខេត្តព្រះ​សីហនុ នឹងចុះពិនិត្យមានវិ​ធាន​ការស្តា​រប្រព័ន្ធលូ​បង្ហូ​រទឹក និងប្រឡាយ នៅជិតទី​ប្រជុំ​ជនផ្សា​រវាល​រេញ ដែលបានស្ទះបណ្តាល​ឲ្យទឹ​កភ្លៀងជន់លិចឲ្យបានឆាប់ដោ​យអ​នុគ្រោះផ​ង៕ ដោយ៖ ដែន សីមា

spot_img
×