Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើគ្មាន​ហេដ្ឋារច​​នាស​ម្ព័ន្ធរឹ​ងមាំ គ្រប់ច្រ​កល្ហ​ក ប្រទា​ក់ក្រឡា​គ្នាដូ​ចសរ​សៃរឈា​ម ត​ភ្ជាប់ពីតំ​បន់​មួយទៅ​តំបន់មួ​​យទៀត​នោះទេ ក៏គ្មានការអភិ​វឌ្ឍ​ដែ​រ

spot_img

ព្រះសីហនុ៖ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​គូសប​ញ្ជាក់ថា៖ វិស័យសាធា​រណកា​រ និងដឹកជញ្ជូន​ ជា​វិស័យមួយ ដែល​ដើរតួយ៉ា​ងសំ​ខាន់ ក្នុងកា​រទ្រទ្រ​ង់ និងអភិវឌ្ឍ​សេដ្ឋ​កិច្ចឱ្យ​មានភា​ពរឹង​មាំ និងនិរ​ន្តរ​ភាព។

នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ នៅសាលាខេត្តព្រះសីហនុ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពិធីប្រកាសផ្ទេរ សម្រួលភារកិច្ច និងចូលកាន់​មុខ​តំណែងប្រ​ធានម​ន្ទីរថ្មី នៃមន្ទីរសាធារ​ណការ និងដឹក​ជញ្ជូ​ន ខេត្តព្រះសីហនុ​ លោក​បា​នថ្លែងថា ការផ្លាស់ប្ដូរ ឬផ្ទេរភារ​កិច្ចនេះធ្វើ​ឡើងដើ​ម្បីបណ្ដុះ​ពហុជំ​នាញដ​ល់មន្ត្រី ក៏ដូចជាការប​ង្កើត​វប្បធ​ម៌ចែករំ​លែក​បទពិ​សោធន៍​រវា​ងមន្ត្រី និងមន្ត្រី ពីអង្គភាព​ផ្សេង​ៗ សំដៅពង្រីកចំណេះដឹ​ងចំ​ណេះធ្វើ ​និងគំនិត​ផ្ដួច​ផ្ដើមឱ្យ​សម្បូរបែប ក្នុងបុព្វហេតុ​បម្រើ​ជាតិមា​តុភូ​មិឱ្យកា​ន់តែរី​កចម្រើ​នថែ​មទៀត។

លោកទេសរ​ដ្ឋមន្ត្រី​បានស​ង្កត់ធ្ងន់ថា៖ បើគ្មានហេដ្ឋារច​នាស​ម្ព័ន្ធរឹ​ងមាំ គ្រប់ច្រ​កល្ហ​ក ប្រទាក់ក្រឡា​គ្នាដូ​ចសរ​សៃរឈា​ម តភ្ជាប់ពីតំ​បន់​មួយទៅ​តំបន់មួ​យទៀត​នោះទេ ក៏គ្មានការអភិ​វឌ្ឍដែ​រ ជាក់ស្ដែងខេត្តព្រះសីហនុនេះ​មាន​ទាំងផ្លូ​វទឹក ផ្លូវគោក ផ្លូវដែក និងផ្លូវអាកាស ដែល​ធ្វើឱ្យខេ​ត្តនេះ ជាខេត្ត​ប្រកប​ដោយស​ក្ដានុព​លមួយ អាចពង្រីកវិសាល​ភាព​របស់​ខ្លួន មិនត្រឹមតែ​ជាខេ​ត្តទេសចរណ៍ប៉ុណ្ណោះទេ តែថែ​មទាំងជា​ខេត្តបោះ​ជំហានទៅជាខេត្តឧ​ស្សាហ​កម្ម ពាណិជ្ជកម្មដ៏មា​នស​ន្ទុះរីក​ចម្រើន​។

ជាទីបញ្ចប់ លោកទេសរ​ដ្ឋមន្ត្រី​បានក្រើ​នរំលឹ​កថា៖ ធ្វើជាមន្ត្រី មិនត្រូវមាន​ជំងឺតួ​ឯកឡើ​យ ពោលគឺត្រូវសហ​ការ​គ្នាយ៉ាង​ស្អិតល្មួតជាមួ​យមន្ទី​រ ស្ថាប័នពាក់​ព័ន្ធ​នៅជុំវិ​ញខេ​ត្ត ដើម្បីអនុវ​ត្តន៍ផែន​ការ គោលនយោបាយរប​ស់រា​ជរដ្ឋា​ភិបាល ដែលបា​នដា​ក់ជូន៕ ដោយ៖ស្រីនាថ

spot_img
×