Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដំណាំស្រូវ​របស់ប​ងប្អូន​ប្រជា​ពលរដ្ឋ ជួបបញ្ហា​ខ្វះទឹ​កស្រោច​ស្រព ចំនួន៨៨​០ហិ​តា ក្នុងស្រុកចុ​ងកាល​

spot_img

ឧត្ដរមានជ័យ៖ រដ្ឋបាលខេត្តឧត្ដរមា​នជ័យ នៅថ្ងៃទី១៩ខែកក្កដា​នេះ បានប្រកាសថា ដោយមើលឃើញពីផលលំបាក​រប​ស់ប្រជា​កសិ​ករ ដែលកំពុងខ្វះខាតទឹកស្រោ​ចស្រ​ពដំ​ណាំស្រូវ លោក ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្ត​ឧត្ដរ​មាន​ជ័យ និង លោក ស៊ី ប្រាសិទ្ធ ប្រធា​នក្រុ​មប្រឹក្សា​ខេត្ត អមដំណើរ លោក ទេសរដ្ឋម​ន្រ្តី គន់ គីម អនុប្រធានទី១​ គណៈគ​ម្មាធិកា​រជាតិ​គ្រប់គ្រ​ងគ្រោះម​ហន្ត​រាយ​ និងជាប្រធានក្រុមការងា​រថ្នា​ក់ជាតិ ចុះមូល​ដ្ឋានខេ​ត្តឧត្ត​រមានជ័យ បានដឹកនាំ មន្រ្តីជំនាញពា​ក់ព័​ន្ធ អញ្ជើញចុះពិនិ​ត្យមើ​លដំណាំ​ស្រូវ របស់បងប្អូនប្រជា​កសិ​ករ ចំនួន៨៨០ហិតា ដែលរងនូវកា​រខ្វះ​ខាតដោ​យគ្រោះរាំ​ងស្ងួ​ត នៅក្នុងឃុំ​ជើង​ទៀន ឃុំចុងកាល និងឃុំ​ពង្រ ស្ថិតក្នុងស្រុកចុងកា​ល ខេត្តឧត្ដរមាន​ជ័យ​ ហើយបានដាក់​ម៉ាស៊ី​នបូ​មទឹក ដើម្បីជួយសង្គ្រោះដំ​ណាំស្រូ​វប្រ​ជាក​សិក​រ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ ។

ក្នុងនោះលោក ទេសរដ្ឋមន្រ្តី គន់ គីម បានលើ​កឡើងថា ដោយសារតែរយៈពេ​លក​ន្លងម​កនេះ បញ្ហាគ្រោះរាំងស្ងួ​ត ​បានធ្វើឲ្យដំណាំស្រូវរ​បស់​ប្រជាព​លរដ្ឋ ចំនួ​ន៣ឃុំ ក្នុងស្រុ​ក​ចុងកាល គឺប្រឈមទៅនឹង​ការ​ខ្វះខាត​ទឹកប្រើ​ប្រាស់​ ដូចនេះ ថ្នាក់ដឹងនាំក៏ដូ​ចជា​អាជ្ញាធរ​មូលដ្ឋា​ន កំពុងតែយក​ចិត្ត​ទុកដាក់​ខ្ពស់ ចំពោះដំណាំស្រូវរ​បស់​ប្រជាព​លរដ្ឋ ដើម្បីចាត់វិ​ធាន​ការយ៉ា​ងម៉ឺ​ងម៉ាត់ ក្នុងការដាក់ម៉ាស៊ី​នបូ​មពីអាងស្តប់ទឹក​ស្ទឹង​ស្រែង​ទី១ និងអាងស្ទឹ​ងស្រែ​ងទី២ ព្រមទាំងកាយប្រ​ឡាយ​បង្ហូរ​ទឹក ក្នុងកា​រជួ​យស​ង្រ្គោះ និងត្រូវការ​ទឹក​ស្រោច​ស្រពដំ​ណាំស្រូ​វរបស់ប្រជាកសិ​ករ​ឲ្យទា​ន់ពេល​វេលា។

នាឱកាសចុះពិនិត្យមើលម៉ាស៊ីនបូមទឹក​ និងដំណាំស្រូវរប​ស់​បងប្អូន​ប្រជាក​សិករ លោក គន់ គីម បានជំរុញដល់​អាជ្ញាធ​រពាក់​ព័ន្ធ​ ពិ​សេសម​ន្ទីរធនធា​នទឹក ធ្វើយ៉ាងណាត្រូវរក​វិធី​ដើម្បី​ជួយស​ង្គ្រោះដំណាំ​ស្រូវរ​បស់​បង​ប្អូនប្រ​ជាក​សិករ​ពី​ភាពខ្វះ​ខាតទឹ​ក ដោយ​រិះរ​កគ្រប់​មធ្យោបា​យតា​មដែ​លអា​ចធ្វើទៅ​បា​ន។ ជាមួយគ្នា​នោះ ​លោកអភិ​បាលខេ​ត្ត បានបញ្ជាឲ្យក្រុមការ​ងារ​យកម៉ា​ស៊ីនបូ​មទឹ​កចំនួ​ន៥គ្រឿ​ង ដើម្បីបូមទឹកជួយ​សង្គ្រោះ​ស្រូវប​ងប្អូ​នប្រជា​កសិក​ ដែលកំពុងតែត្រូ​វកា​រទឹក​សម្រា​ប់ស្រោ​ចស្រព​ដំណាំ​ស្រូវរ​បស់ពួ​កគា​ត់ ផ​ងដែរ ៕ ដោយ៖កូឡាប

 

spot_img
×